តាមដានផង! សង្រ្គាមនៅរវាងអ៊ីរ៉ង់និងអ៊ីស្រាអែលនៅតែក្ដៅ តែតម្លៃមាសធ្លាក់ចុះជាង២០០លេខ
Toeuy HongMARCH 3 20263.8 K views

បញ្ហាសង្រ្គាមរវាងប្រទេសអ៊ីស្រាអែលនិងអ៊ីរ៉ងកំពុងតែឡើងកម្ដៅមិនទាន់បាត់នៅក្នុងតំបន់មជ្ឈិមបូព៌ា តែតម្លៃហាងឆេងមាសបែរជាធ្លាក់ថ្លៃយ៉ាងគំហុក។ ជាក់ស្ដែងនៅថ្ងៃទី៤ខែមីនាឆ្នាំ២០២៦នេះ ហាងឆេងមាសអន្តរជាតិធ្លាក់ថ្លៃចំនួន២២០ដុល្លារដោយធ្លាក់មកត្រឹម៥០៧៦ដុល្លារក្នុងមួយអោន( ស្មើនឹង៦១១៥ដុល្លារក្នុងមួយតម្លឹងឬ៦១១ដុល្លារក្នុងមួយជី។

 

មូលហេតុដែលហាងឆេងមាសធ្លាក់ថ្លៃខណៈសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ានៅតែក្ដៅគឺដោយសារតែប្រាក់ដុល្លាររបស់សហរដ្ឋអាមេរិកកើនឡើង ហើយទិន្នផលបណ្ណបំណុលរបស់អាមេរិកកើនឡើងហើយដាក់សម្ពាធឲ្យតម្លៃមាសកាន់តែធ្លាក់ចុះខ្លាំង។

 

លោក Bob Haberkorn អ្នកយុទ្ធសាស្រ្តទីផ្សារជាន់ខ្ពស់នៃក្រុមហ៊ុន RJO Future បានដឹងថាការធ្លាក់ថ្លៃរបស់មាសអំឡុងពេលនេះគឺជាការធ្លាក់រយៈពេលខ្លីប៉ុណ្ណោះ ខណៈបញ្ហាសង្រ្គាមនៅតំបន់មជ្ឈិមបូព៌ារវាងប្រទេសអ៊ីរ៉ងនិងអ៊ីស្រអែលដែលមានអាមេរិកចូលរួមនៅតែមិនទាន់ត្រជាក់។ 

 

ទាក់ទងនឹងការទិញមាសនេះដែរ សម្រាប់បងប្អូនដែលចង់ទិញ លក់ និងបញ្ចាំមាសផ្លាកទីនគ្រប់ប្រភេទ បងប្អូនអាចទៅហាង ចែពៅ លក់គ្រឿងអលង្ការ និងអាចទាក់ទងតាមលេខទូរស័ព្ទ 012 529 959

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia