អំឡុងចូលឆ្នាំប្រពៃណីចិននិងវៀតណាម ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិមានការប្រែប្រួលខ្លាំងគួរឲ្យកត់សម្គាល់។ ជាក់ស្ដែងនៅថ្ងៃនេះហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានឡើងថ្លៃចំនួន៤២ដុល្លារដល់២៧៩៥ដុល្លារក្នុងមួយអោន( ស្មើនឹង៣៣៦៧ដុល្លារក្នុងមួយតម្លឹង)។
ចំពោះមូលហេតុដែលធ្វើឲ្យហាងឆេងមាសចាប់ផ្ដើមហក់ឡើងបែបនេះគឺដោយសារតែព័ត៌មានមួយចំនួនចេញពីទឹកដីសហរដ្ឋអាមេរិក។
ជាក់ស្ដែងកាលពីពេលថ្មីៗនេះ លោក Donald Trump ប្រធានាធិបតីរបស់អាមេរិកបានព្រមានថានឹងយកពន្ធនាំចូលពីប្រទេសម៉ិកស៊ិកនិងប្រទេសកាណាដា ហើយព័ត៌មាននេះបានធ្វើឲ្យក្រុមអ្នកវិនិយោគបានងាកមកវិនិយោគលើទ្រព្យសុវត្ថិភាពដូចជាមាសដែលធ្វើឲ្យមាសឡើងថ្លៃខ្លាំង។
តាមពិតទៅប៉ុន្មានសប្ដាហ៍ចុងក្រោយនេះបន្ទាប់ពីDonald Trump ឈ្នះឆ្នោតនិងឡើងធ្វើជាប្រធានាធិបតីម្ដង ទីផ្សារមាសបានចាប់ផ្ដើមឡើងថ្លៃដោយសារតែលោកត្រាំព្រមានពីការយកពន្ធនាំចូលពីប្រទេសចិន ម៉ិកស៊ិកនិងប្រទេសចិនជាដើម។
ការយកពន្ធនាំចូលនេះត្រូវបានគេរំពឹងទុកថាអាចនឹងកើតមានសង្រ្គាមពាណិជ្ជកម្ម ដូច្នេះហើយទើបក្រុមអ្នកវិនិយោគនិងមនុស្សទូទៅនាំគ្នាសម្រុកទិញមាសដែលជាទ្រព្យសុវត្ថិភាព ហើយជាលទ្ធផលមាសក៏ឡើងថ្លៃតាមហ្នឹង៕