បន្តធ្លាក់ថ្លៃ! តម្លៃមាសក្នុងស្រុកកាន់តែពិសេស ខណៈធានគារកណ្ដាលអាមេរិកទម្លាក់ការប្រាក់ដុល្លារ
Toeuy HongDECEMBER 20 202422 views

ក្រោយពីធនាគាកណ្ដាលរបស់សហរដ្ឋអាមេរិកទម្លាក់ការប្រាក់ដុល្លារចំនួន០.២៥% ធ្វើឲ្យទីផ្សារមាសទាំងទីផ្សារអន្តរជាតិនិងទីផ្សារក្នុងស្រុកបានចាប់ផ្ដើមធ្លាក់យ៉ាងណាងគំហុក។

 

គិតត្រឹមថ្ងៃនេះ ហាងឆេងមាសនៅលើទីផ្សារអន្តរជាតិបានធ្លាក់ថ្លៃចំនួន៤០ដុល្លារបន្ថែមទៀតមកត្រឹម២៥៩៧ដុយល្លារក្នុងមួយអោន( ស្មើនឹង៣១២៨ដុល្លារក្នុងមួយតម្លឹង។

 

សកម្មភាពសេដ្ឋកិច្ចអាមេរិកមានភាពល្អប្រសើរ លក្ខខណ្ឌទីផ្សារកម្លាំងពលកម្មនិងអត្រាអត់ការងារធ្វើក៏ចាប់ផ្ដើមមានភាពល្អប្រសើរ ដែលកត្តាទាំងនេះគឺជារឿងរួមផ្សំក្នុងការដាក់សម្ពាធលើតម្លៃមាសឲ្យធ្លាក់ចុះ។

 

 ចំពោះទីផ្សារមាសក្នុងស្រុកយើងវិញគិត្រឹមថ្ងៃនេះហាងឆេងមាសក្នុងស្រុកក៏ចុះថ្លៃគួរសមដោយធ្លាក់មកត្រឹម៣១២ដុល្លារក្នុងមួយជី។

 

គួរបញ្ជាក់ផងដែរថាមួយរយៈចុងក្រោយនេះតម្លៃហាងឆេងមាសមានការប្រែប្រួលចុះឡើងទៅតាមស្ថានភាពសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក។ ដូច្នេះបងប្អូនដែលចង់វិនិយោគលើមាសទទួលបានផលចំណេញរយៈពេលខ្លះគួរតាមដានព័ត៌មានដើម្បីឆក់ឱកាសរកផលចំណេញ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia