ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុនTotalEnergies និងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់លក់ដូចខាងក្រោម៖
១. ក្រុមហ៊ុន Caltex ៖ ដាក់លក់តម្លៃម៉ាស៊ូត ៣ ៩៥០ រៀលក្នុង ១ លីត្រ (ឡើងថ្លៃ១៥០រៀល), ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេសាំងហ្គូល ៤ ៦៥០ រៀលក្នុង ១ លីត្រ (រក្សាតម្លៃដដែល)។

២. ក្រុមហ៊ុន TotalEnergies៖ ដាក់លក់តម្លៃប្រេងម៉ាស៊ូត ៣ ៩៥០ រៀលក្នុង ១ លីត្រ(ឡើងថ្លៃ១៥០រៀល), ប្រេងសាំងធម្មតា ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេងសាំងអ៊ិចសែលលៀម ៤ ៥០០ រៀលក្នុង ១ លីត្រ (រក្សាតម្លៃដដែល)។

៣. ក្រុមហ៊ុន BVM ៖ ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៩៥០ រៀលក្នុង ១ លីត្រ (ឡើងថ្លៃ១៥០រៀល), ប្រេងសាំងធម្មតាតម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែរតម្លៃ ៤ ៤៥០ រៀលក្នុង ១ លីត្រ (រក្សាតម្លៃដដែល)៕



