នេះជាតម្លៃប្រេងសាំងថ្មី ដែលក្រុមហ៊ុនធំៗនៅខ្មែរកំណត់ដាក់លក់ចាប់ពីថ្ងៃនេះតទៅ
Bunthoeun KoemOCTOBER 1 20253.8 K views

ដោយអនុលោមទៅតាមសេចក្ដីណែនាំរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ក្រុមហ៊ុនផ្គត់ផ្គង់ប្រេងឥន្ធនៈធំៗនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Caltex ក្រុមហ៊ុន TotalEnergies និងក្រុមហ៊ុន BVM បានចេញសេចក្ដីជូនដំណឹងស្ដីពីការកំណត់តម្លៃប្រេងរបស់ខ្លួន ដែលត្រូវដាក់លក់នៅលើទីផ្សារចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១0 ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ។ ដោយក្នុងនោះក្រុមហ៊ុនទាំងអស់បានកំណត់លក់ដូចខាងក្រោម៖

 

១. ក្រុមហ៊ុន CalTex ដាក់លក់តម្លៃម៉ាស៊ូត ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងស៊ីលវើ (ធម្មតា) តម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេសាំងហ្គូល ៤ ៥៥០ រៀលក្នុង ១ លីត្រ។

557564641 813797307712695 6756734825275518780 N

២. ក្រុមហ៊ុន TotalEnergies ដាក់លក់តម្លៃប្រេងម៉ាស៊ូត ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតា ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេងសាំងអ៊ិចសែលលៀម ៤ ៥០០ រៀលក្នុង ១ លីត្រ។

556872262 1269675688534469 6331493322791949878 N (1)

៣. ក្រុមហ៊ុន BVM ដាក់លក់ប្រេងម៉ាស៊ូតតម្លៃ ៣ ៨០០ រៀលក្នុង ១ លីត្រ, ប្រេងសាំងធម្មតាតម្លៃ ៣ ៨៥០ រៀលក្នុង ១ លីត្រ និងប្រេងសាំងស៊ុបពែរតម្លៃ ៤ ៤៥០ រៀលក្នុង ១ លីត្រ៕

 

Photo 2025 10 01 16 00 34 (2)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia