ពូកែច្នៃមែន! ឆ្លៀតទំនេរពីការងារជាវេជ្ជបណ្ឌិត លោកកុសល ច្នៃដីទំនេរចេញជាហាងកាហ្វេស្អាតប្លែកភ្នែក
ធី ស្រីល័ក្ខJANUARY 18 20231.2 K views

ឆ្លៀតពីការទំនេរពីការងារជាវេជ្ជបណ្ឌិត លោក គុច កុសល មិនទុកខ្លួនឱ្យនៅទំនេរ ឆ្លៀតដាំរុក្ខជាតិពណ៌ខៀវខ្ចីច្នៃចេញជាហាងកាហ្វេរហូតភ្ញៀវគាំទ្រយ៉ាងកុះករ និងមានទាំងមានកន្លែងថតរូបស្អាតៗនៅទីរួមខេត្តបាត់ដំបងយ៉ាងស្រស់ស្អាតបំផុត។

លោកគុច កុសល បច្ចុប្បន្ននេះគឺជាស្ថាបនិករបស់ Le Tropique Café ដែលលោកគឺជាវេជ្ជបណ្ឌិតម្នាក់ តែលោកគឺជាមនុស្សម្នាក់ដែលស្រលាញ់ធម្មជាតិខ្លាំងណាស់ ដូច្នេះជារឿយៗនៅពេលដែលទំនេរការងារលោកជាមួយគ្រួសារបាននាំគ្នាដាំដុះធម្មជាតិផ្សេងៗនៅបរិវេនផ្ទះខ្លួនឯង។

នៅក្នុងបទសម្ភាសន៍ជាមួយចាបក្រហម លោកគុច កុសល បាននិយាយថា ក្រោយពីឃើញទិដ្ឋភាពធម្មជាតិនៅជុំវិញផ្ទះកាន់តែស្រស់ស្អាតខ្លាំងទៅលោកក៏បានគិតថា ប្រសិនជាយើងបង្កើតទីនេះឱ្យក្លាយជាកន្លែងកំសាន្ត ឱ្យក្លាយជាកន្លែងមនុស្សមក Relax ដើម្បីបំបាត់ទុក្ខកង្វល់មិនដឹងជាល្អយ៉ាងណាទ។ គិតដូចនេះ នៅអំឡុងឆ្នាំ២០២១ លោកចេះតែដាំដើមឈើ និងដើមផ្កាឱ្យកាន់តែច្រើនទៅៗនិងរៀបចំធម្មជាតិទាំងនោះឱ្យមានរបៀបរៀបរយ រហូតមកដល់ពេលនេះលោកអាចច្នៃដីទំនេរមកដាំជារុក្ខជាតិ រហូតអាចបង្កើតជាហាងកាហ្វេភ្ញៀវចូលយ៉ាងកុះករនៅក្រុងបាត់ដំបង។

១៩

ស្ថាបនិក Le Tropique Café បាននិយាយបន្តថា ចំពោះកាហ្វេនេះលោកមិនមែនចេះតែដាក់តាមចិត្តនោះឡើយ ពោលពាក្យថា Le Tropique Café នេះមានន័យថា គ្រប់មជ្ឈដ្ឋានដែលនៅជុំវិញហាងកាហ្វេនេះគឺពោរពេញទៅដោយព្រៃព្រោះវាមានដើមឈើតូចធំ និងមានដើមសសរក្រាក់ ហើយសម្រាប់ប្រទេសកម្ពុជាក៏ស្ថិតក្នុងអាកាសធាតុត្រូពិតដែរ ដូចច្នេះទើបលោកសម្រេចចិត្តដាក់ឈ្មោះនេះឡើង។

ចំពោះ Le Tropique Café មិនមែនមានលក់តែកាហ្វេ១មុខនោះទេ គឺមានទាំងអាហារដ្ឋានដែលលក់ទាំងព្រឹក ថ្ងៃ ល្ងាច លក្ខណៈពិសេសមួយទៀតសម្រាប់ហាងកាហ្វេនេះ គឺនៅពេលយប់មានជាបេននិងជាភ្លេងដែលយើងអាចញាំអាហារពេលយប់បណ្តើរស្រាប់តន្រ្តីបានផងដែរ។ លើសពីនេះទៅទៀត ក្រៅពីមានលក្ខណៈពិសេសដូចរៀបរាប់ខាងលើ ហាងកាហ្វេ Le Tropique Café ក៏មានជាបន្ទប់ VIP សម្រាប់អតិថិជនដែលមកលេងជាក្រុមហើយចង់ជួបជុំគ្នាដែលមានចំនួនពី១០ ទៅ២០នាក់ ក៏ហាងកាហ្វេ Tropique អាចរៀបចំជូនបានដែរ។

លោកគុច កុសល  បានបញ្ជាក់ថា លោកមានភាពជឿជាក់យ៉ាងច្បាស់ចំពោះហាងកាហ្វេ Le Tropique Café នៅពេលដែលអតិថិជនចូលមកលេង ឬញាំអាហារផ្សេងៗគឺទទួលបានអារម្មណ៍ស្ងប់ស្ងាត់ ពីព្រោះកាត់បានស្ថិតនៅក្នុងបរិវេនដែលពោរពេញទៅដោយធម្មជាតិជុំវិញខ្លួនគាត់ មានអាងទឹក មានត្រីហើយសាកសមបំផុតសម្រាប់អតិថិជនដែលចង់ Relax ចង់កាត់បន្ថយស្រេ្តសគឺសាកសមបំផុត៕ ចំពោះបងប្អូនដែលជិះកាត់ខេត្តបាត់ដំបង ហើយចង់សាករសជាតិឬបរិយាកាសនៅទៅនឹងអាចធ្វើការទំនាក់ទំនងទៅលេខ 012 617 209 ឬឆាតទៅផេកផ្ទាល់ Le Tropique Café ៕

21

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia