ម្ចាស់វីដេអូ ៣០០លានវីយូ លោក ឃុត សុខា បង្ហើបពីវីដេអូ ២ប្រភេទ ធ្វើហើយបានវីយូនិងរកលុយបានច្រើនពី YouTube
ធី ស្រីល័ក្ខDECEMBER 9 2022730 views

លោក ឃត់ សុខា គឺជាអ្នកផលិតវីដេអូបែប Primitive ដំបូងគេបំផុតនៅស្រុកខ្មែរ ដែលអាចទទួលបានប៊ូតុងពេជ្រពីក្រុមហ៊ុន YouTube ។ ដោយគិតត្រឹមពេលបច្ចុប្បន្ននេះ ឆានែលយូធូបរបស់លោកដែលមានឈ្មោះថា “Survival Builder”  មានអ្នក Subscribers រហូតដល់ ១0.៣លាននាក់ឯណ្ណោះ។

ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោក ឃត់ សុខា ជាម្ចាស់ Channel YouTube ឈ្មោះ “Survival Builder” បានឱ្យដឹងថា លោកបានចាប់ផ្តើមធ្វើវីដអូដែលជាស្នាដៃផ្ទាល់ខ្លួនតាំងពីឆ្នាំ ២០១៧ មកម្ល៉េះ ចំពោះវីដេអូដែលលោកធ្វើជាប្រភេទវីដេអូលក្ខណៈ primitive មានជីកដី ធ្វើផ្ទះពីឫស្សីជាដើម។លោកបន្តថា ក្នុងចំណោចវីដេអូទាំងអស់ដែលលោកបានធ្វើ មានវីដេអូខ្លះមានអ្នកចូលមើលដល់ទៅ ៣៦០លានវីយូឯណោះ។

ទន្ទឹមនឹងបទពិសោធន៍ធ្វើវីដេអូដែលមានចុចចូលមើលរាប់រយលានវីយូ លោក ឃត់ សុខា បានបង្ហើបឱ្យដឹងថា ដើម្បីឱ្យវីដេអូមានអ្នកចូលមើលបានច្រើនមានពីរចំណុចត្រូវដឹង ទី១. Content Creator ជំនាន់ក្រោយត្រូវព្យាយាមបង្កើត Content ដែល World Wide និងទី ២. បង្កើតវីដេអូតម្រូវតាមដាន ដោយយើងត្រូវមើលថាអ្នកតាមដានរបស់ Channel យើងចូលចិត្តអ្វី បន្ទាប់ពីដឹងហើយយើងត្រូវបង្កើតអ្វីដែលថ្មីសម្រាប់គាត់ ហើយដាច់កុំចម្លងពីគេតែត្រូវព្យាយាមបង្កើតអ្វីដែលជារបស់ខ្លួនឯង។

ជាសារចុងក្រោយ អ្នកជំនាញរកលុយតាមយូធូបរូបនេះបានផ្តាំថា សម្រាប់បងប្អូនដែលចង់ក្លាយជា Content Creator ត្រូវរៀនសូត្របន្ថែមក៏លើជំនាញដែលទាក់ទងជាមួយការធ្វើវីដេអូនេះ ដូចជា​ ការទៅរៀនកាន់កាំមេរ៉ា ការថត ការកាត់តវីដេអូឱ្យបានច្បាស់តាមរយៈការសួរអ្នកដែលជំនាញជាដើម ហើយទី២ ត្រូវយល់អំពីសាច់រឿងវីដេអូដើម្បីងាយស្រួលក្នុងការកាត់ត និងទី ៣ បងប្អូនត្រូវមានចំណេះដឹងនៅលើ YouTube ទាំងការៀបចំផុស ចំណងជើង ក៏ដូចជាភាពទាក់ទាញមួយចំនួនទៀតដែលធ្វើឱ្យវីដេអូចេញទៅមួយៗមានគេបានឃើញ” និងចុងក្រោយលោក សង្កត់ធ្ងន់ថា បើបងប្អូនចង់ធ្វើវីដេអូត្រូវសិក្សាឱ្យច្បាស់លើចំណេះដឹងផ្នែកនេះ ដោយស្វែងរកតាមរយៈបណ្តាញសង្គម ឬក៏តាមរយៈគ្រូបង្រៀនដែលមានចំណេះដឹងខាងធ្វើវីដេអូផ្សេងៗទៀត ដើម្បីឱ្យគាត់ជួយបង្ហាញផ្លូវថាយើងគួរចាប់ផ្តើមពីណាទៅណា ហើយគួរបែបណាជាដើម៕

អត្ថបទដោយ៖សម្បតិ្ត សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia