អារម្មណ៍អ្នកទិញជាជោគវាសនាអ្នកលក់! ក្នុងនាមជាអ្នកលក់ អ្នកត្រូវដឹងស្នៀតទិព្វ២នេះ ដើម្បីឆក់យកបេះដូងភ្ញៀវ
THATSORNA NOVDECEMBER 5 2022573 views

វត្តមានអតិថិជនរបស់អ្នក គឺកាដូដ៏មានតម្លៃបំផុតសម្រាប់អាជីវកម្មរបស់អ្នក ហើយអារម្មណ៍ភ្ញៀវ គឺជាវាសនារបស់អាជីវកម្មរបស់អ្នក ប្រសិនបើអ្នកធ្វើឱ្យអតិថិជនមានអារម្មណ៍មិនល្អ ឬបង្កើតបទពិសោធន៍អាក្រក់ចំពោះពួកគាត់ វាប្រៀបបានទៅនឹងធ្វើឱ្យហាងរបស់អ្នកកំពុងដើរទៅរកក្តីស្លាប់អញ្ចឹងដែរ។

ទន្ទឹមនឹងនេះដែរ ខាងក្រោមនេះគឺជាគន្លឹះសំខាន់ៗចំនួនពីរ  ដែលជួយឱ្យភ្ញៀវរបស់អ្នក ស្រលាញ់អ្នកកាន់តែខ្លាំងហើយ សប្បាយចិត្តនឹងការទិញទៀត៖

១. ចងចាំចំណង់ចំណូលចិត្តរបស់អតិថិជន

ប្រសិនបើអតិថិជនមកហាងរបស់អ្នកញឹកញាប់ សូមព្យាយាមចងចាំចំណូលចិត្តរបស់ពួកគាត់ ដូច្នេះពួកគាត់មានអារម្មណ៍ថាមានការគាំទ្ររាល់ពេលដែលពួកគាត់បើកទ្វារចូល។ ការចងចាំព័ត៌មានលម្អិតពីមុនៗជាមួយអតិថិជនអាចលើកទឹកចិត្តភ្ញៀវឱ្យបន្តទិញទំនិញនៅហាងរបស់អ្នក ហើយវាក៏អាចធ្វើឱ្យបទពិសោធន៍ទិញទំនិញកាន់តែលឿន និងមានប្រសិទ្ធភាពជាងមុនសម្រាប់អតិថិជន ប្រសិនបើអ្នកស៊ាំនឹងចំណូលចិត្តរបស់ពួកគេ។

២. ទទួលស្គាល់អតិថិជនយ៉ាងឆាប់រហ័ស

ទទួលស្គាល់អតិថិជនឱ្យបានឆាប់រហ័សគឺមានសារៈសំខាន់ណាស់ ព្រោះវាបានបង្ហាញអតិថិជនថា អ្នកត្រៀមខ្លួនជាស្រេចដើម្បីជួយ និងរីករាយដែលមានវត្តមានពួកគាត់នៅក្នុងហាង។ មួយវិញទៀត បើទោះក្នុងករណីដែលអ្នកកំពុងរវល់ជាមួយកិច្ចការណាមួយផ្សេងទៀតក៏ដោយ អ្នកត្រូវតែព្យាយាមយ៉ាងណា ប្រញាប់រត់ទៅទទួលពួកគាត់ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដូច្នេះពួកគាត់ដឹងភ្លាមថាគាត់ត្រូវបានស្វាគមន៍ និងការផ្តល់នៅតម្លៃ​។​​

 

 

អត្ថបទដោយ៖ នៅ ថាត់សណា

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia