FBI៖ ក្រុមហេ.កគ័រ អាចចូលលុប ឬលួ.ចលុ.យពីកុងធនាគាររបស់អ្នកភ្លាមៗ តាមរយៈរបៀប ២នេះ
Kan DaraNOVEMBER 28 20254.7 K views

ការិយាល័យស៊ើបអង្កេតសហព័ន្ធអាមេរិក (FBI) បានព្រមានថា ឧក្រិដ្ឋជនតាមអ៊ីនធឺណិតកំពុងប្រើល្បិចក្លែងបន្លំធ្វើជាបុគ្គលិក ឬគេហទំព័ររបស់ស្ថាប័នហិរញ្ញវត្ថុ ក្នុងគោលបំណងដើម្បីលួចលុយ ឬព័ត៌មានរសើបរបស់អ្នកប្រើប្រាស់។ នេះបើយោងតាមការឲ្យដឹងពីទីភ្នាក់ងារសារព័ត៌មាន Cleveland ចុះផ្សាយនាថ្ងៃទី ២៥ ខែវិច្ចិកា ឆ្នាំ២០២៥។

 

ក្នុងនោះ ជនបោកប្រាស់អាចទាក់ទងទៅកាន់ជនរងគ្រោះតាមរយៈដូចជា អត្ថបទ ការហៅទូរស័ព្ទ ឬអ៊ីមែល ឬតាមរយៈគេហទំព័រក្លែងបន្លំ ដើម្បីព្យាយាមលុកលុយលួចយកទិន្នន័យ និងទទួលបានព័ត៌មានសម្ងាត់ផ្សេងៗ រួមទាំងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃលេខកូដសម្ងាត់កុងធនាគារ បន្ទាប់មកគ្រប់គ្រងគណនីបានទាំងស្រុងតែម្តង។ ជារឿយៗ ពួកគេក្លែងខ្លួនជាបុគ្គលិកនៃស្ថាប័នហិរញ្ញវត្ថុ ឬអតិថិជន ឬអ្នកជំនួយផ្នែកបច្ចេកទេសជាដើម។

 

យ៉ាងណាមិញ យោងតាមមជ្ឈមណ្ឌលបណ្តឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត បានបញ្ជាក់ថា សកម្មភាពឆបោកខាងលើនេះភាគច្រើនកើតឡើងលើ បុគ្គល អាជីវកម្ម អង្គភាពគ្រប់ទំហំ និងស្ទើរគ្រប់វិស័យទាំងអស់ ដែលធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិជាង ២៦២ លានដុល្លារចាប់តាំងពីដើមឆ្នាំ ២០២៥មក ខណៈទួលបានពាក្យបណ្តឹងដល់ទៅជាង ៥,១០០ ឯណោះ៕

 

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇  https://t.me/BusinessCambodiaBookាា Large

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia