ក្រុមហ៊ុន Ezecomធ្វើបច្ចុប្បន្នភាពក្នុងការ​តភ្ជាប់​បណ្តាញ អ៊ិនធឺណិតរបស់អតិថិជនដែលបានផ្ទេរមក
Daneth MechJULY 25 2022

តាំងពីថ្ងៃដែលបានប្រកាសក្នុងការទទួលយកអតិថិជន Opennet នៅក្នុងខែឧសភាកន្លងមក ក្រុមហ៊ុន Ezecom បានស្វះស្វែងជួសជុលបណ្តាញសេវាដែលខូចខាតបានជាង៤ម៉ឺនរួចហើយ និងនៅតែបន្តធ្វើបន្ថែមទៀតដើម្បីប្រាកដថាអតិថិជនរបស់យើងនឹងបានទទួលនូវសេវាអ៊ិនធឺណិតដែលរលូន មិនរអាក់រអួល។  

 ក្រុមការងារយើងខ្ញុំបានខិតខំធ្វើការទាំងថ្ងៃនិងយប់ ៧ថ្ងៃក្នុង១សប្តាហ៍ ដើម្បីធ្វើការជួសជុល និងស្តារឡើងវិញនូវខ្សែបណ្តាញអ៊ិនធឺណិតដែលបានកាត់ផ្តាច់ និងសម្ភារៈដែលបានខូចខាត។ កំឡុងពេលនេះយើងខ្ញុំបានរកឃើញថា ខ្សែបណ្តាញចាស់ទាំងនោះបានខូច និងត្រូវបានបំផ្លាញក្នុងសភាពធ្ងន់ធ្ងរដែលមិនអាចទទួលយកបាន មិនអាចសូម្បីតែក្នុងកម្រិតមធ្យមនៃស្តង់ដារឧស្សាហកម្មពិភពលោក។ អាស្រ័យដោយមានការខូចខាតបែបនេះហើយ ទើបបណ្តាលអោយការផ្គត់ផ្គង់អ៊ិនធឺណិតមានបញ្ហា និងកាត់ផ្តាច់។ ក្រុមហ៊ុន Ezecom កំពុងធ្វើការជាមួយអាជ្ញាធរពាក់ព័ន្ធ ក្នុងការស្វែងរកដំណោះស្រាយប្រកបដោយប្រសិទ្ធិភាពដើម្បីកាត់បន្ថយបញ្ហាទាំងនេះ។ 

 បន្ថែមពីនេះ ក្រុមហ៊ុនក៏បានពង្រឹង និងបន្ថែមចំនួនបុគ្គលិក ផ្នែកបម្រើសេវាអតិថិជន និងផ្នែកបច្ចេកទេស  ដើម្បីធានានូវធនធានគ្រប់គ្រាន់ក្នុងការឆ្លើយតបចំពោះតម្រូវការអតិថិជនដ៏ច្រើននាពេលនេះ។ 

Photo 2022 07 25 09 24 38

Photo 2022 07 25 09 24 37

ទោះបីជាជួបប្រទះឧបសគ្គជាច្រើនបែបនេះក៏ដោយ ក៏ក្រុមការងារយើងខ្ញុំនៅតែពុះពារ និងសម្រេចបាននូវសមទ្ធិផលជាច្រើនដូចជា:  

១. ការស្តារ និងតភ្ជាប់ខ្សែបណ្តាញនៅក្នុងរាជធានីភ្នំពេញ និងបណ្តាខេត្តត្រូវបានបញ្ចប់ជាស្ថាពរ សម្រាប់ខែឧសភា និងមិថុនា នៅតែខេត្តព្រះសីហនុតែប៉ុណ្ណោះដែលមិនទាន់រួចរាល់ដោយសារតែអាកាសធាតុមិនអំណោយផល ហើយយើងខ្ញុំរំពឹងទុកថា ការជួសជុលនឹងត្រូវបានបញ្ចប់ក្នុងពេលឆាប់ៗនេះ។ ក្រុមការងារបច្ចេកទេសរបស់យើង បាននឹងកំពុងស្តារខ្សែរបណ្តាញយ៉ាងច្រើនករណីនៅខែកក្កដានេះ និងខិតខំប្រឹងប្រែងជាបន្តបន្ទាប់ទៀតក្នុងការផ្តល់ជូននូវគុណភាពនៃសេវាកម្មកាន់តែប្រសើរឡើង។  

២. ពង្រឹងប្រសិទ្ធភាពផ្នែកបម្រើសេវាអតិថិជនអោយកាន់តែប្រសើរឡើង​​ ជាមួយនឹងការរៀបចំផែនការដែលមានរចនាសម្ព័ន្ធធ្វើយ៉ាងណា ឱ្យអត្រានៃការខលចូលរបស់អតិថិជនតែមិនបានជួបបុគ្គលិកផ្នែកមប្រើសេវាកម្មធ្លាក់ទៅកម្រិតសូន្យ។ យើងខ្ញុំនៅតែបន្តយកចិត្តទុកដាក់លើមតិយោបល់របស់អតិថិជន ដើម្បីធ្វើអោយក្រុមហ៊ុនយើងខ្ញុំក្លាយជាក្រុមហ៊ុនកាន់តែប្រសើរឡើងនាថ្ងៃខាងមុខ។ 

Photo 2022 04 26 14 48 17

ក្តីកង្វល់របស់អតិថិជន គឺជាក្តីកង្វល់ដ៏ធំបំផុតរបស់យើងខ្ញុំ។ យើងខ្ញុំនឹងនៅតែបន្តពង្រឹងលើបណ្តាញអ៊ិនធឺណិតយើងខ្ញុំដើម្បីធានាថា អតិថិជន សហគមន៍ និងប្រទេសកម្ពុជារបស់យើងនឹងបន្តរីកចម្រើនទៅមុខ  ដើម្បីអាចទទួលបាននូវសកម្មភាពសេដ្ឋកិច្ចសំខាន់ៗដូចជា ការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ាន និងកីឡាស៊ីហ្គេមជាដើម។ ក្រុមហ៊ុន Ezecom បន្តពង្រឹងគុណភាពរបស់ខ្លួន ដើម្បីជាមោទនភាពជាតិរបស់ប្រទេសកម្ពុជាទាំងមូល។  

យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្ត ចំពោះអតិថិជនទាំងអស់ដែលមានការយោគយល់ និងអធ្យាស្រ័យ នៅក្នុងកំឡុងពេលដែលតានតឹងនេះ។ 

ដោយក្តីគោរពរាប់អានអំពីយើងខ្ញុំ! 

ថ្នាក់ដឹកនាំ និងបុគ្គលិកទាំងអស់នៃក្រុមហ៊ុន Ezecom  

សេវាបម្រើអតិថិជន ២៤ម៉ោង/៧ថ្ងៃៈ 085 888 181 

#លើកកម្ពស់កិច្ចសហការរវាងគ្នានឹងគ្នា#ប្រឹងប្រែងដើម្បីឧត្តមភាព#មានភាពស្មោះត្រង់កសាងទំនុកចិត្ត #ស្រឡាញ់ពេញចិត្តក្នុងការដឹកនាំ #យកចិត្តទុកដាក់ចំពោះតម្លៃសង្គម 

Photo 2022 04 12 18 50 57

Photo 2022 06 11 14 33 33 (2)

Photo 2022 07 12 19 31 15

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia