ដំណឹងល្អ! ក្រុមហ៊ុន ៤ បានស្នើសុំសិក្សាសាងសង់ផ្លូវល្បឿនលឿនថ្មី១ទៀតតភ្ជាប់ពីភ្នំពេញទៅខេត្ដសៀមរាប
Bunthoeun KoemNOVEMBER 29 202229.7 K views

នាពេលខាងមុខភ្នំពេញ-សៀមរាប​ អាចនឹងមានផ្លូវល្បឿនលឿនថ្មី ១ ខ្សែដូចទៅនឹងផ្លូវល្បឿនតភ្ជាប់ពីភ្នំពេញទៅខេត្ដព្រះសីហនុដែរ ខណៈដែលពេលនេះមានក្រុមហ៊ុនចំនួន ៤ បានស្នើសុំក្រសួងសាធារណការ និងដឹកជញ្ជូន ធ្វើការសិក្សាសាងសង់តភ្ជាប់រាជធានី-ខេត្ដសំខាន់ទាំងពីរខាងលើ។

F Et Qac Vvea M12q K

យោងតាមប្រសាសន៍របស់ឯកឧត្ដមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូននៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី និងពិធីប្រគល់-ទទួលយានយន្តអគ្គិសនី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ដូច្នេះថា «មានក្រុមហ៊ុន ៤ បានស្នើសុំសិក្សាធ្វើផ្លូវល្បឿនលឿនទៅសៀមរាប។ សូមជម្រាបថាមានក្រុមហ៊ុន ៤ ស្នើសុំសិក្សា ប៉ុន្ដែលទ្ធផលនេះមិនទាន់ផ្ដល់ជូនមកក្រសួងនៅឡើយទេ»។ ឯកឧត្ដមបន្ដថា «ខ្ញុំជឿជាក់ទៅថ្ងៃមុខ យើងនឹងមានផ្លូវល្បឿនលឿនភ្នំពេញទៅសៀមរាប»

សូមជម្រាបដែរថា ថ្មីៗនេះកម្ពុជាទើបនឹងបើកឲ្យដំណើរផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា មានប្រវែង ១៦៨ គីឡូម៉ែត្រ ចំណាយថវិកាសាងសង់ចំនួន ២០១៩ លានដុល្លារ។ ហើយបច្ចុប្បន្នក៏បាននឹងកំពុងសិក្សាសាងសង់ផ្លូវល្បឿនទី២ ពីរាជធានីភ្នំពេញទៅក្រុងបាវិតផងដែរ ដែលមានប្រវែង ១៣៨ គីឡូម៉ែត្រ គ្រោងចំណាយទឹកប្រាក់ ១៦៣៨លានដុល្លារ ខណៈគម្រោងនេះអាចនឹងបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំ២០២៣ ខាងមុខ៕

អត្ថបទ៖ កឹម ប៊ុនធឿន

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia