នៅមួយរយៈចុងក្រោយនេះ រាជរដ្ឋាភិបាលបានបង្កើតនូវតំបន់សេដ្ឋកិច្ចពិសេសជាច្រើននៅទូទាំងប្រទេស ដើម្បីទាក់ទាញអ្នកវិនិយោគមកបោះទុនបង្កើតរោងចក្រផ្សេងនៅកម្ពុជា ក៏ជាជួយបង្កើតការងារដល់ប្រជាពលរដ្ឋផងដែរ។ ជាគ្នាមួយគ្នានេះដែរ រាជរដ្ឋាភិបាលក៏បានបង្ហាញនូវគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសចំនួន ២ ទៀតដែលស្ថិតនៅក្នុងខេត្ដកំពង់ចាម ១ កន្លែង និងខេត្ដសៀមរាប ១ កន្លែង។
១. តំបន់សេដ្ឋកិច្ចពិសេសនៅខេត្ដសៀមរាប
បន្ទាប់ពីការសាងសង់អាកាសយានដ្ឋានថ្មីសៀរាមអង្គរ រួចរាល់ហើយ ថ្មីៗនេះរាជរដ្ឋាភិបាលបានបញ្ជាក់ថា បានត្រៀមដីប្រមាណ ១ ពាន់ហិកតានៅក្បែរព្រលានយន្ដហោះនោះ ដើម្បីបង្កើតជាតំបន់សេដ្ឋកិច្ច ឬតំបន់ឧស្សាហកម្មរណបឱ្យអាកាសយានដ្ឋានអន្តរជាតិថ្មី ដែលហៅថា «ទីក្រុងអាកាសយានដ្ឋាន (Airport city)» នាពេលខាងមុខ។
យោងតាមប្រសាសន៍របស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាបានឲ្យដឹងថា ថាការរៀបសហកម្មភាពសេដ្ឋកិច្ចនេះ នឹងជំរុញការអភិវឌ្ឍបន្ថែមទៀតនៅតំបន់អាកាសយានដ្ឋានសៀមរាបអង្គរ
២. តំបន់សេដ្ឋកិច្ចពិសេសនៅខេត្ដកំពង់ចាម
តាមការបញ្ជាក់ពីឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈកាលពីពេលថ្មីកកន្លងទៅបានឲ្យដឹងថា កន្លងទៅនេះ ខេត្តកំពង់ចាមក៏ទទួលបាននូវការវិនិយោគតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ (Jiangsu) ស្ថិតនៅបណ្ដោយជាតិលេខ៦ ដែលមានទុនសរុបចំនួន៩៦,៤លានដុល្លារលើផ្ទៃដី៦៨ហិកតា។ ឯកឧត្ដមបន្ដថា តំបន់សេដ្ឋកិច្ចពិសេសនេះនឹងបង្កើតឱ្យមានការទាក់ទាញរោងចក្រ សហគ្រាសជាច្រើនថែមទៀតមកបង្កើតនៅក្នុងខេត្តកំពង់ចាមដែលនឹងបង្កើតឱកាសការងារ និងផ្ដល់ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងតំបន់ជុំវិញ៕