ក្រុមហ៊ុន អឺបេនលែន ចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងភាពជាដៃគូថ្មីជាមួយសាលាអន្តរជាតិ អុីខូ ដើម្បីលើកស្ទួយការរីកចម្រើនដល់តំបន់ ISI PARK វេង ស្រេង
Daneth MechOCTOBER 3 2025

រាជធានីភ្នំពេញ ថ្ងៃទី 03 ខែតុលា 2025  អឺបេនលែន (Urbanland) ដែលជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យឈានមុខគេមួយក្នុងស្រុក​ មានមោទនភាពក្នុងការប្រកាសជាផ្លូវការនៃភាពជាដៃគូថ្មីជាមួយសាលាអន្តរជាតិ អ៊ីខូ (Eco International School) ដែលជាសាលាអន្តរជាតិមានភាពលេចធ្លោមួយ ផ្តោតលើកម្មវិធីសិក្សាស្តង់ដាពីចក្រភពអង់គ្លេស និងស្របតាមកម្មវិធីសិក្សាជាតិរបស់ក្រសួងអប់រំ យុវជន និងកីឡា។

7

[គម្រោងសាលាអន្តរជាតិ អ៊ីខូ ស្ថិតនៅក្នុងតំបន់ ISI PARK វេង ស្រេង]

ពិធីចុះហត្ថលេខាជាផ្លូវការនេះមានការចូលរួមដោយលោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន និងលោក សេង វីទីន សហស្ថាបនិក និង​លោក ចាង ប៊ុនលាង សហស្ថាបនិកនៃសាលាអន្តរជាតិ អ៊ីខូ ព្រមទាំងក្រុមការងារជាច្រើនទៀត។ ភាពជាដៃសហការថ្មីនេះបានគូសបញ្ជាក់ អំពីគោលបំណងចម្បងក្នុងការបញ្ចូលការអភិវឌ្ឍគម្រោងដ៏មានអត្ថន័យមួយដល់សហគមន៍តំបន់ វេង ស្រេង។ ភាពជាដៃគូនេះផ្តួចផ្តើមឡើងដោយការមើលឃើញពីតួនាទីសំខាន់របស់ ISI PARK វេង ស្រេង ដែលជាតំបន់ពាណិជ្ជកម្មចម្រុះ និងការស់នៅប្រកបដោយផាសុកភាព ហ៊ុមព័ទ្ធដោយធម្មជាតិបៃតង រួមមានអគារការិយាល័យប្រណិត ISI TOWER ផ្សារទំនើបសហគមន៍ ខេ ម៉ល (K Mall) ផ្ទះអាជីវកម្មចន្ទគីរី និងកីឡាដ្ឋានបាល់ទាត់ AIA សាលាអន្តរជាតិ អ៊ីខូ នឹងនាំមកនូវសក្តានុពលថ្មីមួយទៀត ផ្តល់ជូនការអប់រំកាន់តែប្រសើរ និងធ្វើឱ្យតំបន់ ISI PARK វេង​ ស្រេង ក្លាយជាគោលដៅដ៏ទាក់ទាញបំផុតសម្រាប់ការរស់នៅ ការធ្វើការ និងការកម្សាន្ត។

1

[ទិដ្ឋភាពបច្ចុប្បន្ននៃតំបន់ ISI PARK តាមបណ្តោយមហាវិថី វេង​ ស្រេង]

នាពេលបច្ចុប្បន្ននេះ សាលាអន្តរជាតិ អ៊ីខូ មានសាខាចំនួន 3 ដែលកំពុងផ្តល់ការបណ្តុះបណ្តាលដល់សិស្សានុសិស្សជាតិ និងអន្តរជាតិមកពីជាង 20 ប្រទេស និងមានចំនួនសិស្សជាង 400 នាក់។ សាលាមានចក្ខុវិស័យខ្ពស់ក្នុងការផ្តល់បរិយាកាសអប់រំដ៏សមរម្យ ផ្តល់ការយកចិត្តទុកដាក់ និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការការសិក្សាក្នុងសតវត្សទី 21។ កម្មវិធីសិក្សាសាលារួមបញ្ចូលទាំងភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន ក៏ដូចជាការអប់រំសិល្បៈ កីឡា និងតន្ត្រី ជាពិសេសកម្មវិធី STEAM (Science, Technology, Engineering, Arts, Mathematics) ព្រមទាំងការបណ្តុះគំនិតត្រិះរិះពិចារណា និងរបកគំហើញថ្មីៗបន្ថែមទៀត។

2

[សាលាអន្តរជាតិ អ៊ីខូ ផ្តោតលើកម្មវិធីសិក្សាស្តង់ដាចក្រភពអង់គ្លេស]

គម្រោងសាលាអន្តរជាតិថ្មី​នេះ​នឹងចាប់​ផ្តើមដំណើរការហើយ ដោយដំណាក់កាលទី 1​ នឹងចាប់​ផ្តើម​ទទួល​សិស្សឱ្យ​​​​ចូលរៀនចាប់​ពី​ខែ​សីហា ឆ្នាំ​2026 ខាងមុខនេះតទៅ ហើយអាចទទួលសិស្សរហូតដល់ 360 នាក់ពីកម្រិតឆ្នាំដំបូងដល់ថ្នាក់ទី 2។ ដំណាក់កាលទី 2 នឹងចាប់ផ្តើមនៅឆ្នាំ 2029 អាចទទួលសិស្សចូលរៀនចំនួន 440 នាក់ ចាប់ពីកម្រិតឆ្នាំដំបូងដល់ថ្នាក់ទី 12​ ។

3

4

[ពិធីចុះហត្ថលេខាជាផ្លូវការរវាងលោក កាំង ហុក អគ្គនាយកប្រតិបត្តិក្រុមហ៊ុន អឺបេនលែន

និងលោក សេង វីទីន សហស្ថាបនិក សាលាអន្តរជាតិ អ៊ីខូ]

កិច្ចសហការនៃការបង្កើតគម្រោងសាលាអន្តរជាតិថ្មីនេះ ស្របតាមចក្ខុវិស័យនៃការអភិវឌ្ឍតំបន់ ISI PARK វេង ស្រេង របស់ក្រុមហ៊ុន អឺបេនលែន ដើម្បីផ្តល់ជូនការរស់នៅប្រកបដោយភាពសម្បូរបែប និងឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកជម្រុញឱ្យមានការរីកចម្រើនលូតលាស់ដល់ប្រទេសកម្ពុជា។

5

6

[ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ក្នុងភាពជាដៃគូថ្មី ជាមួយសាលាអន្តរជាតិ​ អ៊ីខូ]

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia