មិនចង់ពឹងឪពុកម្តាយ! កញ្ញា ហ្វៃ ចេញរកស៊ីតាំងពីថ្នាក់ទី៤ រត់មកធ្វើរបរ១នេះអាចទាញចំណូលគ្រាក់ៗ
THATSORNA NOVFEBRUARY 2 2023391 views

ថ្វីត្បិតតែកើតក្នុងគ្រួសារដែលមានទ្រព្យសម្បត្តិច្រើន មានឪពុកជាអ្នកជំនួញ ម្តាយគឺជាគិលានុបដ្ឋាយិកា អាច​និយាយ​បាន​ថា​អ្នក​មិន​បាច់​តស៊ូ​ធ្វើការ​ក៏​អាច​រស់នៅ​បាន​ស្រួល​ដែរ ប៉ុន្តែ​ កញ្ញា ហ្វៃ​ ខេតឆាផុន មិន​គិត​ដូច្នេះ​ទេ។ កញ្ញាបានធ្វើការដើម្បីរកប្រាក់តាំងពីកញ្ញារៀនថ្នាក់ទី៤មកម្ល៉េះ។​ មូលហេតុកញ្ញា​មិន​ចង់​រំខាន​លុយ​ឪពុក​ម្តាយ​របស់កញ្ញា។

80807296 149616899670204 5489261035158241280 N

កញ្ញា ហ្វៃ​ ខេតឆាផុន មានអាយុក្បែរ៣០ឆ្នាំ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ហាងលក់សម្លៀកបំពាក់អនឡាញ SINCETHEN STORES ដ៏ល្បីល្បាញក្នុងទឹកដីប្រទេសថៃបានឱ្យដឹងថា ប្រាក់ដំបូងដែលគាត់អាចរកបានគឺការបញ្ជាទិញសម្លៀកបំពាក់ Forever21 ពីអាមេរិកមុននឹងមកប្រទេសថៃ។ វាជាការបញ្ជាទិញតាមអ៊ីនធឺណិត ហើយ​ការ​ដឹក​ជញ្ជូន​តាម​កប៉ាល់​ប្រហែល​៣០​ថ្ងៃ​។​ពេល​នោះ​អត់​មាន​លុយ​ទើប​ខ្ញុំខ្ចីលុយពីម្តាយឪពុករបស់ខ្លួន ប្រមាណជា៥០០ដុល្លារ ​សម្រាប់​ក្មេងៗ​ជំនាន់​នោះគឺច្រើនណាស់។

ការចាប់ផ្តើមលក់ដំបូងនោះគឺអ្នកស្រីចាប់ផ្តើមពីការលក់សម្ភារៈសិក្សារ  ក្រោយមកមានសម្លៀកបំពាក់ ការបូបស្បែកជើងជាហូរហែរតាមរយៈអនឡាញ ប៉ុន្តែត្រង់ចំណុចនេះអ្នកស្រីបានលើកឡើងថា អ្នកស្រីមិនចេះតែលក់ៗតាមតែការនឹកឃើញនោះទេ ពោលគឺអ្នកស្រីផ្លាស់ប្តូរផលិតផលទៅតាមនិន្នាការ មនុស្សដែលចូលចិត្ត និងជាតម្រូវការទិញ។

Line Album 1382565 Be ๒๒๐๘๑๓ 1

ជាក់ស្តែង ដូចជាការលក់សម្ភារៈសិក្សានេះតែម្តង ក្នុងនាមជាសិស្សមួយរូប ដឹងតម្រូវការច្បាស់ថាសិស្សចង់បានអ្វី ហើយស្ថិតក្នុងពេលវេលាណាលក់ដាច់។ ក្រោយមកទៀតចូលមកដល់រដូវការកីឡា កញ្ញាលក់សម្លៀកបំពាក់កីឡាទៀត ពោលគឺគេវឹកវរអ្វីកញ្ញាលក់ហ្នឹង។ ព្រោះតែការចេះមើលឱកាសនេះហើយទើបធ្វើឱ្យអ្នកស្រីអាចទាញចំណូលរហូតដល់ជាង២ម៉ឺនដុល្លារក្នុងរយៈពេល១ខែ។

102719952 240114267287133 173981625681004118 N

គួរជម្រាបផងដែរថា ប្រសិនជាបងប្អូនមិនដឹងរកស៊ីអ្វី អាចសាកគិតទៅលើផលិតផលល្បី និងមានទីផ្សារស្រាប់ ប៉ុន្តែយកមកលក់កំុលោភលន់ពេក ជាដំបូងយកមកលក់ពីតូចមកសិនសឹមចាប់ផ្តើមធំ។

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia