ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤៖ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ និងក្រុមហ៊ុន DKSH Cambodia បានប្រកាសជាផ្លូវការពីភាពជោគជ័យភាពនៃការរួមបញ្ចូល រវាងប្រព័ន្ធស្នូលរបស់ធនាគារ (Core Banking System) ជាមួយនឹង Enterprise Resources Planning System (“ERP”) របស់ក្រុមហ៊ុន DKSH Cambodia តាមរយៈបណ្តាញផ្ទេរទិន្នន័យដែលមានសុវត្ថិភាព (Secure File Transfer Protocol - sFTP) សម្រាប់ការគ្រប់គ្រងទូទាត់ចំណាយ តាមប្រព័ន្ធឌីជីថល។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ផ្តល់ជូននូវដំណោះស្រាយ Host-to-Host ដែលមានឯកទេសក្នុងការរួមបញ្ចូល Enterprise Resources Planning System និងផ្តល់នូវការភ្ជាប់ទំនាក់ទំនងរវាងប្រព័ន្ធទាំងពីរ ជាមួយនឹងការគ្រប់គ្រងគម្រោង ប្រកបដោយវិជ្ជាជីវៈ។ ដំណោះស្រាយនេះ មានគោលបំណងកាត់បន្ថយភាពស្មុគស្មាញ និងបង្កើនប្រសិទ្ធភាព និងផលិតភាពតាមរយៈល្បឿន និងភាពត្រឹមត្រូវនៃការទូទាត់បែបឌីជីថល ដោយប្រើបណ្តាញសុវត្ថិភាព ជាមួយនឹងការ ចាក់សោរទិន្នន័យ “Data Encryption" ។
គម្រោងនេះ ទាមទារការគាំទ្រយ៉ាងទូលំទូលាយ និងមានភាពបត់បែន មានភាពសាមញ្ញ និងសមស្របសម្រាប់ DKSH Cambodia ជាមួយនឹង matrix function ដែលមាននៅក្នុង សេវាកម្មធនាគារតាមប្រព័ន្ធអ៊ីនធើណិត សម្រាប់សាជីវកម្ម JTR Connect របស់ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់។ សមិទ្ធិផលនេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត និងកិច្ចសហការដ៏រឹងមាំរវាងក្រុមការងាររបស់ DKSH Cambodia និងធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ។
កញ្ញា ធួន ច័ន្ទ សុយ៉ាវត្តី ជានាយកគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ ក្រុមហ៊ុន DKSH Cambodia បានមានប្រសាសន៍ថា “ក្នុងនាមជាក្រុមហ៊ុនផ្តល់សេវាកម្មទីផ្សារឈានមុខគេ យើងបន្តខិតខំកែលម្អសេវាកម្មរបស់យើង សម្រាប់ដៃគូ និងអតិថិជនទាំងអស់។ ការវិនិយោគនេះមានគោលបំណងឆ្ពោះទៅរកដំណើរការដែលមានភាពងាយស្រួល ហើយតាមរយៈកិច្ចសហការប្រកបដោយប្រសិទ្ធភាព និងការអនុវត្តដំណោះស្រាយឌីជីថលដែលផ្តល់ដោយធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ យើងសម្រេចបាននូវការបង្កើនប្រសិទ្ធភាព និងផលិតភាព តាមរយៈ SWIFT និងមធ្យោបាយទូទាត់បែបឌីជីថលដែលត្រឹមត្រូវសម្រាប់ដៃគូរបស់យើង”។
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះក្រុមហ៊ុន DKSH Cambodia ដែលបានជ្រើសយក ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ ជាដៃគូយុទ្ធសាស្រ្តសម្រាប់ប្រព័ន្ធទូទាត់ចំណាយនេះ ដែលនេះបានបញ្ជាក់យ៉ាងច្បាស់អំពីការជឿជាក់ និងទំនុកចិត្តរបស់ក្រុមហ៊ុន DKSH Cambodia មកលើធនាគារជេ ត្រាស់ រ៉ូយ៉ាល់។
លោក Toru Myochin នាយកប្រតិបត្តិ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានប្រសាសន៍ថា៖ “ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ នៅតែបន្តវិនិយោគទៅលើផ្នែកឌីជីថលនៅក្នុងទីផ្សារកម្ពុជា។ នេះ រួមបញ្ចូលទាំងបច្ចេកវិទ្យា ដែលជួយសម្រួលដំណើរការផ្លាស់ប្តូរទិន្នន័យសម្រាប់ការទូទាត់តាមស្តង់ដាររវាងប្រព័ន្ធ ERP របស់អតិថិជន និងប្រព័ន្ធធនាគារស្នូលរបស់យើង និងបើកអោយមានការត្រួតពិនិត្យ មុននឹងអនុញ្ញាតការទូទាត់ “Authorization Matrix” ។ ជាលទ្ធផល យើងបានដាក់ដំណើរការជាផ្លូវការនូវដំណោះស្រាយ Host-to-Host ដែលក្នុងនោះរួមមាន Swift FIN/MT101 Swift FileAct និងsFTP។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ មានសេចក្តីសោមនស្ស ដែលមានលទ្ធភាពនាំយកបច្ចេកវិទ្យាគ្រប់គ្រងសាច់ប្រាក់ស្តង់ដាររបស់ធនាគារអន្តរជាតិ មកកាន់ទីផ្សារធនាគារនៅកម្ពុជា ដើម្បីគាំទ្រសាជីវកម្មជាតិ និងអន្តរជាតិ។
អំពីក្រុមហ៊ុន DKSH Cambodia
គោលបំណងរបស់ ក្រុមហ៊ុន DKSH គឺដើម្បីលើកកម្ពស់ជីវិតរបស់មនុស្ស។ អស់រយៈពេលជិត 160 ឆ្នាំមកហើយ ក្រុមហ៊ុន DKSH បាននឹងកំពុងរីកចម្រើនបន្ថែមទៀតទាំងក្រុមហ៊ុនរបស់ខ្លួនក្នុងទ្វីបអាស៊ី ព្រមទាំងនាយកដ្ឋានអាជីវកម្មរបស់ខ្លួនមានដូចជាផ្នែកសុខភាព ទំនិញប្រើប្រាស់ សម្ភារៈសម្រាប់ដំណើរការ និងបច្ចេកវិទ្យា។ ក្នុងនាមជាអ្នកផ្តល់សេវាពង្រីកទីផ្សារឈានមុខគេ ក្រុមហ៊ុន DKSH ផ្តល់នូវប្រភព ព័ត៌មានអំពីទីផ្សារ ការលក់ និងការធ្វើទីផ្សារ ពាណិជ្ជកម្មបែបឌីជីថល ការចែកចាយ និងភស្តុភារ ព្រមទាំងសេវាកម្មក្រោយការលក់។ ក្រុមហ៊ុន DKSH ក៏បានចូលរួមក្នុង United Nations Global Compact ហើយប្រកាន់ខ្ជាប់នូវវិធីសាស្រ្តផ្អែកលើគោលការណ៍របស់ខ្លួនចំពោះអាជីវកម្មប្រកបដោយទំនួលខុសត្រូវ។ ចុះបញ្ជីនៅក្នុង SIX Swiss Exchange ក្រុមហ៊ុន DKSH ប្រតិបត្តិការនៅក្នុងទីផ្សារចំនួន 36 ជាមួយនឹងអ្នកឯកទេសចំនួន 29040 នាក់ ដោយបង្កើតបានថ្លៃលក់សុទ្ធចំនួន 11,1 ពាន់លានហ្វ្រង់ស្វ៊ីស ក្នុងឆ្នាំ 2023។ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន DKSH មានបទពិសោធន៍ជាង 70 ឆ្នាំ។ សព្វថ្ងៃនេះ DKSH គឺជាអង្គការពាណិជ្ជកម្មឈានមុខគេមួយក្នុងប្រទេសកម្ពុជា ហើយជាដៃគូដ៏គួរឱ្យទុកចិត្តសម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកការពង្រីកអាជីវកម្មរបស់ពួកគេនៅក្នុងទីផ្សារនេះ។
អំពីធនាគារជេ ត្រាស់ រ៉ូយ៉ាល់
ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាក្រុមហ៊ុនរួមទុន (joint venture) រវាង ក្រុមហ៊ុន J Trust Co., Ltd. ដែលជាក្រុមហ៊ុនគ្រប់គ្រងហិរញ្ញវត្ថុចម្រុះជប៉ុន ដែលចុះបញ្ជីក្នុងទីផ្សារភាគហ៊ុនតូក្យូ និងក្រុមហ៊ុន Royal Group Finance Co., Ltd ដែលជាក្រុមហ៊ុនធំបំផុតមួយនៅកម្ពុជា។ ធនាគារ ជេ ត្រាស់ រ៉ូយ៉ាល់ គឺជាធនាគារបរទេសធំជាងគេបំផុតមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុលំដាប់ពិភពលោកជូនប្រជាជនកម្ពុជា និងជនបរទេសដែលរស់នៅ និងធ្វើការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយមានបុគ្គលិកច្រើនជាង ៦០០ នាក់ ជាមួយសាខាចំនួន ១៧ នៅរាជធានីភ្នំពេញ ខេត្តសៀមរាប បាត់ដំបង កំពង់ចាម និងខេត្តព្រះសីហនុ។
DKSH Cambodia digitized payables management through tailored Host-to-Host Solution by J Trust Royal Bank
Phnom Penh, 10 June 2024: J Trust Royal Bank (“JTRB”) and DKSH Cambodia announced the successful integration between JTRB’s Core Banking System and DKSH Cambodia’s Enterprise Resource Planning System (“ERP”) system with Secure File Transfer Protocol (“sFTP”) to fuel Payment Digitization.
JTRB offers Host-to-Host solution, specializing in ERP Integration and providing seamless connectivity between the two systems with professional project management. The solution aims at reducing complexity and improving efficiency and productivity through speed and accuracy of digital payment, using secured channel with data encryption.
The project required extensive and customized supports, yet made simplified and tailored for DKSH Cambodia with upgraded authorization matrix function in J Trust Royal Bank’s corporate banking platform “JTR Connect”. This achievement is a testament to the commitment and strong collaboration between the teams at JTRB and DKSH Cambodia.
“As a leading market expansion service, we continuously strive to improve our services for our partners and customers. This investment aims to seamless processes, and through the effective collaboration and the implementation of digitalize solutions provided by J Trust Royal Bank, we have achieved enhanced efficiency and productivity through a SWIFT and accurate digital platform for our partners.” said Thoun Chansoyavatey, DKSH Cambodia Director, Country Finance.
J Trust Royal expresses their sincerest gratitude to DKSH Cambodia for having selected JTRB as their new key strategic partner in this integration, a clear affirmation of DKSH Cambodia’s continued trust and confidence in J Trust Royal Bank.
Mr. Toru Myochin said “J Trust Royal Bank continues to make significant investments in digitizing the Cambodian market. This includes technology that enables the automation of standardized payment file exchange between customers’ ERP systems and our core banking system and authorization matrix. As a result, we commercialized all our Host-to-Host integration capabilities, covering Swift FIN/MT101, Swift FileAct, and sFTP. JTRB is humble to bring cash management capabilities of international banks to Cambodia’s banking markets and to support multinational corporations and local corporates.”
About DKSH Cambodia
DKSH’s purpose is to enrich people’s lives. For almost 160 years, DKSH has been delivering growth for companies in Asia and beyond across its Business Units Healthcare, Consumer Goods, Performance Materials, and Technology. As a leading Market Expansion Services provider, DKSH offers sourcing, market insights, marketing and sales, eCommerce, distribution and logistics as well as after-sales services. DKSH is a participant of the United Nations Global Compact and adheres to its principles-based approach to responsible business. Listed on the SIX Swiss Exchange, DKSH operates in 36 markets with 29,040 specialists, generating net sales of CHF 11.1 billion in 2023. In Cambodia, DKSH has more than 70 years of experience. Today, DKSH is one of Cambodia’s leading business organizations and as such the trusted partner for companies looking to grow their business in this market. www.dksh.com
About J Trust Royal Bank
J Trust Royal Bank is a joint venture between J Trust Co., Ltd, a Japanese diversified financial holding company listed on the Tokyo Stock Exchange, and Royal Group Finance Co., Ltd, one of Cambodia’s largest conglomerates. J Trust Royal Bank is one of Cambodia’s largest foreign banks with an ever-growing commitment to provide world-class financial services to Cambodian people and expatriates living in and working across the Kingdom with more than 700 employees servicing in 17 branches in Phnom Penh, Siem Reap, Battambang, Kompong Cham, and Sihanoukville provinces.