ចំណេញលើចំណេញ! ផ្សារទំនើប Aeon II លក់បញ្ចុះតម្លៃរាប់ពាន់មុខក្នុងតម្លៃពិសេសពី ២០% ដល់ ៧០%
ធី ស្រីល័ក្ខFEBRUARY 3 2023278 views

ផ្សារទំនើប Aeon II ជាកន្លែងបណ្តុំទៅដោយសម្ភារប្រើប្រាស់មានទាំងការបូប ស្បែកជើង សម្លៀកបំពាក់  និងផលិត អាហារជាច្រើនសំបូរបែបដែលសុទ្ធសឹងតែជារបស់ដែលមានគុណភាព។ក្រៅតែជាកន្លែងលក់ផលិតផល សម្ភារ គ្រឿងបរិភោគផ្សេងៗទៀតនោះ Aeon II ក៏ត្រូវបានចាត់ទុកជាកន្លែងដើរកំសាន្តដ៏ពេញនិយមសម្រាប់ប្រជាជនខ្មែរក្នុងប្រទេសទូទៅផងដែរ ដែលពួកគាត់ចូលចិត្តដើរមើលការតាំងលម្អរ និងការរៀបចំប្លែកភ្នែកក្នុងផ្សារទំនើបមួយនេះ។

D

ហេតុដូច្នេះសម្រាប់បងប្អូនដែលបានទៅផ្សារទំនើប Aeon II គួរកុំរំលងឱកាសលក់បញ្ចុះតម្លៃដ៏ធំសម្បើមលើមុខទំនិញរាប់ពាន់មុខចាប់ពី ២០% ដល់ ៧០% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ​ ២០២៣ ទៅលើមុខទំនិញដូចជា ស្បែកជើងក្មេងចាស់ ប្រុសស្រីរាប់រយគូ សម្ភារផ្ទះបាយ មានចាន ឆ្នាំង កែវ គ្រឿងទេស ប្រេងឆា សាប៊ូ ទឹកផ្លែឈើ សម្លៀកបំពាក់បុរសស្រ្តី នាឡិកា និងរបស់របរជាច្រើនមុខផ្សេងទៀត។

328573543 1323131468475609 9101565899258460369 N

328621066 506744934902465 2838014195273250943 N

329006821 456365346582860 7173169379002388280 N

គួរបញ្ជាក់ផងដែរថា ក្រៅពីផ្សារទំនើប Aeon II នៅផ្សារទំនើប Aeon I និងផ្សារទំនើប Aeon III ក៏មានការលក់បញ្ចុះតម្លៃដូចគ្នាផងដែរ ហេតុបងប្អូនដែលចង់ទទួលបានការទិញទំនិញក្នុងតម្លៃពិសេស លើមុខទំនិញដែលមានគុណភាពកុំភ្លេចទៅកាន់ផ្សារទំនើប Aeon បាន ដែលការលក់បញ្ចុះតម្លៃនេះបន្តរហូតដល់ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៣ ៕

អត្ថបទដោយ៖សម្បត្តិ សុខឡាង

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia