អាចសាកល្បងបាន! ក្បួនដោះបំណុល១ពលរដ្ឋខ្មែរនិងបរទេសចូលចិត្តប្រើពេលមានបំណុលជាប់ខ្លួន
Toeuy HongJULY 17 20231.9 K views

បច្ចុប្បន្នមានមនុស្សច្រើនណាស់ដែលកំពុងស្ពាយបំណុលជាប់ខ្លួនដោយសារតែរកស៊ីលក់ដូរមិនបានដូចមុនព្រោះស្ថានភាពសេដ្ឋកិច្ចឆ្នាំ២០២៣កាន់តែដាំក្បាលចុះ។ យ៉ាងណាមិញមិនថាស្ថានភាពណានោះទេបើយើងជំពាក់លុយគេត្រូវបង្ហាញឆន្ទះក្នុងការសងបំណុលគេ។

ជុំវិញបញ្ហាបំណុលនេះដែរ មានក្បួនបំណុលដ៏ពេញនិយមមួយដែលពលរដ្ឋខ្មែរក៏ដូចជាបរទេសចូលចិត្តប្រើក្នុងការអនុវត្ថុដោះបំណុលនោះគឺ Debt Snowball ដែលខ្មែរអាចហៅថាក្បួនដោះបំណុលតាមបែបដុំព្រិល។ ជាក់ស្ដែងអ្នកស្រី ពុធ ច័ន្ទសិរីរ័ត្ននិងលោកស្រី ចាន់ យុនលីដែលជាអ្នកធ្លាប់ជំពាក់បំណុលគេក៏បានណែនាំក៏ដូចជាអនុវត្តក្បួនដោះបំណុលមួយនេះផងដែរ។

តើក្បួនដោះបំណុល Debt Snowball  វាមិនដំណើរការដូចម្ដេច ហើយយើងត្រូវអនុវត្តដូចម្ដេចពេលយើងប្រើប្រាស់វិធីនេះក្នុងការដោះបំណុល?

គោលការណ៍ចម្បងនៃក្បួនដោះបំណុល Debt Snowball គឺគេដោះបំណុលពីតូចទៅធំ។ ខាងក្រោមនេះគឺជាជំហានទាំង៤ក្នុងការអនុវត្តដោះបំណុលតាមក្បួន Debt Snowball។

១. សរសេរចុះនូវបំណុលទាំងអស់ដែលអ្នកមានដាក់លើក្រដាស រួចហើយដាក់លេខរៀងតាមលំដាប់ពីតូចទៅធំ។

២. រៀងរាល់ខែបង់បំណុលនីមួយៗក្នុងទឹកប្រាក់តិចបំផុត។ ត្រង់នេះមានន័យថាបើនៅធនាគារA គេត្រូវឲ្យបង់យ៉ាងតិច១០០ដុល្លារក្នុងមួយខែ ដូច្នេះមួយខែអ្នកបង់ធនាគារAតែ១០០ដុល្លារបានហើយ មិនបាច់បង់បង់ច្រើនជាងនេះនោះទេ។

៣. ភ្ជាប់ទៅនឹងចំណុចទី២ខាងលើ បំណុលនីមួយៗ បង់ប្រចាំខែតិចបំណុលតាមម្ចាស់បំណុលតម្រូវ ប៉ុន្ដែសម្រាប់បំណុលដែលតូចជាងគឺអ្នកត្រូវបង់សងប្រចាំខែឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ ការធ្វើបែបនេះធ្វើឲ្យអ្នកអាចបង់បំណុលតូចឆាប់អស់ ហើយលុយដែលអ្នកតែងតែយកមកបង់បំណុលតូចបំផុតនោះ អាចយកមកបង់បំណុលតូចបន្ទាប់ទៀតក្រោយពីបំណុលតូចបំផុតបង់អស់ហើយ។

៤. អ្នកត្រូវអនុវត្តតាមជំហានទាំង៣ដែលបានរៀបរាប់ខាងដដែលៗរហូតដល់អាចដោះបំណុលទាំងអស់បានដោយជោគជ័យ។

 តាមពិតទៅក្បួនដោះបំណុល Debt Snowball ដែលអនុវត្តដោះបំណុលពីតូចទៅធំគឺជាក្បួនដែលត្រូវបានគេហៅថាក្បួនដោះបំណុលឈ្នះៗ ដោយអ្នកជំពាក់បំណុលគាត់មានទឹកចិត្តក្នុងការដោះបំណុលដោយសារពួកគាត់បានមើលឃើញបំណុលរបស់ពួកគាត់ចាប់ផ្ដើមបាត់បន្តិចម្ដងៗតាមរយៈការដោះពីតូចទៅធំនេះឯង៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia