សោកស្តាយ! ធនាគារធំបំផុតនៅអាស៊ីអាគ្នេយ៍ ប្រកា.សកាត់បុគ្គលិ.ករាប់ពាន់នាក់ ព្រោះមូលហេតុទាំងនេះ
Kan DaraFEBRUARY 27 20257.7 K views

ធនាគារ DBS Group ដែលជាធនាគារធំបំផុតនៅអាស៊ីអាគ្នេយ៍ បានប្រកាសថា នឹងកាត់បន្ថយមុខតំណែងប្រមាណ ៤,០០០ ក្នុងរយៈពេលបីឆ្នាំខាងមុខ ដោយសារការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)។ នេះបើយោងតាមការចុះផ្សាយរបស់ The Banker នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥។

 

ការកាត់បន្ថយនេះ បានបង្កើតការភ័យខ្លាចចំពោះប្រព័ន្ធធនាគារជាខ្លាំង ត្បិតការប្រើប្រាស់បច្ចេកវិទ្យា AI ធ្វើឱ្យការងារជាច្រើនអាចត្រូវបោះបង់។ ក្នុងនោះ CEO របស់ DBS Group លោក Piyush Gupta បានលើកឡើងយ៉ាងដូច្នេះថា៖ «ការកាត់បន្ថយនេះគឺប្រហាក់ប្រហែលនឹង ១០% នៃចំនួនបុគ្គលិកសរុប»។ លោកបានបញ្ជាក់ទៀតថា DBS Group នឹងបន្ថែមមុខតំណែងថ្មីចំនួន ១,០០០ ដែលពាក់ព័ន្ធនឹង AI។

 

យ៉ាងណាមិញ ការកាត់បន្ថយបុគ្គលិកនេះ នឹងធ្វើឡើងតាមរយៈការបញ្ចប់តួនាទីបណ្តោះអាសន្ន និងកុងត្រា ខណៈមានបុគ្គលិកចំនួន ១៣,០០០នាក់ ដែលនឹងត្រូវទទួលការបណ្តុះបណ្តាលអំពី AI និងទិន្នន័យ ដើម្បីអាចសម្របខ្លួនក្នុងបរិបទថ្មី។

 

គួរជម្រាបផងដែរថា ការកាត់បន្ថយការងារដោយបណ្តាញធនាគារធំៗជុំវិញពិភពលោកហាក់កំពុងកើនឡើងគួរឲ្យកត់សម្គាល់ ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា AI ក្នុងការងារស្នូល (មូលដ្ឋាន) ហើយ DBS Group បានក្លាយជាធនាគារធំបំផុតនៅអាស៊ីអាគ្នេយ៍ ដែលប្រកាសកាត់បន្ថយការងារដោយសារការប្រើប្រាស់ AI ជំនួសវិញ៕

 

អត្ថបទដោយ៖ កាន់ ដារ៉ា (ស្មេរពនេចរ) សៀវភៅ «ច្រវាក់ប្រាក់ខែ» (កសាងក្ដីស្រមៃនៅកន្លែងការងារ ចេះបង្កើតចំណូលច្រើនប្រភព) តម្លៃពិសេសត្រឹម ១២$ ប៉ុណ្ណោះ។ បញ្ជាទិញតាម👇    https://t.me/BusinessCambodiaBookាា Large

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia