អតិថិជនធ្លាប់តែប្រើផលិតផលចាស់ មិនចង់ប្រើរបស់ថ្មី! នេះជាក្បួនបញ្ចុះបញ្ចូល៥ ដែលអ្នកលក់ត្រូវចេះ
THATSORNA NOVDECEMBER 5 2022715 views

ជាទូទៅអតិថិជនមានទម្លាប់មួយគឺមិនចង់សាកល្បងប្រើផលិតផលថ្មី បើគាត់ធ្លាប់ប្រើផលិតផលមួយណាហើយ គឺប្រើមួយហ្នឹងដោយមិនចង់ប្តូរ ថែមទាំងមិនចង់ចំណាយពេលសិក្សាពីផលិតផលថែមទៀត ក្រោមហេតុផលមិនសូវមានទំនុកចិត្ត។ ស្របគ្នានេះដែរ ថ្ងៃនេះក្រុមការងារ Business Cambodia សូមលើកយកគន្លឹះបញ្ចុះបញ្ចូលចំនួន៥ ចែកជូនដល់បងប្អូនទាំងអស់គ្នា៖

១. ប្រាប់ពីជីវប្រវត្តិCEO

ត្រង់ចំណុចនេះ ជាអ្នកលក់គួរណែនាំភ្ញៀវពីប្រវត្តិរបស់ម្ចាស់ផលិតផល ថាគាត់ជានរណា មានបទពិសោធនិ៍លើវិស័យនេះប៉ុន្មានឆ្នាំហើយ ព្រោះភ្ញៀវមិនចេះតែជឿៗនោះទេ ហើយអ្វីដែលភ្ញៀវកាន់តែខ្លាចទៀតនោះអ្នកផលិតឡើងមិនស្របច្បាប់។ ឧទាហរណ៍ផលិតផលរបស់អ្នកគឺ មីកញ្ចាប់ ដែលទើបតែមានក្នុងស្រុកខ្មែរ តើជាអ្នកលក់ត្រូវធ្វើដូចម្តេចទើបអតិថិជនព្រមទិញ?

ត្រង់កន្លែងនេះអ្នកអាចប្រាប់ព័ត៌មានខ្លះៗអំពី CEO របស់អ្នកដើម្បីឱ្យអតិថិជនកាន់តែមានទំនុកចិត្ត ឧទាហរណ៍ថា  គាត់បានបញ្ចាប់ការសិក្សាផ្នែកគឺមីចំណីរអាហារនៅសហរដ្ឋអាមេរិក មិនតែប៉ុណ្ណោះគាត់មានបទពិសោធជាង២០ឆ្នាំហើយក្នុងវិស័យចំណីរអាហារនេះផ្ទាល់តែម្តង និងអ្វីដែលកាន់តែពិសេសជាងនេះទៅទៀតនោះគឺ លោកបានជាប់ចំណាប់ថ្នាក់លេខ១ ក្នុងការផលិតមីដែលមានគុណភាពខ្ពស់។

២.ប្រភព

ក្រៅពីប្រវត្តិរបស់ម្ចាស់ផលិតផល អ្វីដែលភ្ញៀវចង់ដឹងមួយទៀតគឺប្រភពរបស់ផលិតផល ថាតើវាផលិតឡើងដោយវត្ថុធាតុដើមអ្វីខ្លះ ហើយនៅពេលដែលប្រើប្រាស់ទៅវាផ្តល់អ្វីដល់ពួកគាត់? ចំណុចកន្លែងនេះអ្នកអាចប្រាប់គាត់បានថា វាត្រូវបានផលិតឡើងដោយ គ្រឿងផ្សំ​សំខាន់ៗ​មានដូចជា៖

ម្សៅ​ស្រូវ​សាលី សម្បូរ​ទៅដោយ​សារធាតុ​សរសៃរ​ទ្រទ្រង់​សារពាង្គកាយ និង​ប្រូតេអ៊ីន​ច​ញ្ចឹ​ម​និង​ប្រើប្រាស់​ប្រេង​ធម្មជាតិ ដែល​ច​ម្រេញ​ចេញពី​រុក្ខជាតិ​ដែលមាន​លក្ខណៈ​ល្អ ប្រសើរ​ច្រើន​ចំពោះ​សុខភាព​។​ក្នុងនោះ​ក៏មាន​គ្រឿងផ្សំ​ផ្សេង​ដទៃទៀត​ដែល​សម្បូរ​ដោយ​សារធាតុ ចិញ្ចឹម​សម្រាប់​ផ្តល់​ថាមពល និង​ទ្រទ្រង់​សារពាង្គកាយថែមទៀត​ (អតិថិជនចាប់ផ្តើមធ្វើការពិចារណា)។​

១. មានចំណុចលើសគេ

អតិថិជននឹងងាកមកប្រើរបស់អ្នកប្រសិនបើអ្នកលើសគេ មានន័យថា ការវេចខ្ចប់ស្អាតជាងគេ ទុកបានយូរជាងគេ ឬល្អជាងគេត្រង់ចំណុចពិសេសណាមួយ។ បើផលិតផលអ្នកដូចតែគេដែរទេ ភ្ញៀវស៊ូរលក់ផលិតផលដែលមានទីផ្សារស្រាប់វិញ ងាយស្រួលជាង។

៣. ក្រសួងពាក់ព័ន្ឋ

គ្រាន់តែប្រាប់អំពី CEO និងប្រភព ភ្ញៀវអាចនឹងមិនជឿស៊ុបទេ លុះត្រាតែអ្នកមានភស្តុតាំងដើម្បីបង្ហាញភ្ញៀវថាអ្វីដែលអ្នកលក់ពិតជា មានការព្រមព្រៀងពីក្រសួងពាក់ព័ន្ឋ ដូច្នេះពាក្យសម្តីដែលអ្នកបង្ហាញទៅអតិថិជនរបស់អ្នក វាកាន់តែមានទំងន់ជាងមុនបន្ថែមទៀត។

ត្រឹមតែនិយាយហើយគ្មានអ្វីសំអាងក៏លក់មិនដាច់ដែរ ដូច្នេះអ្នកអាចព្រីនជារូបភាពពិតៗថា ឱ្យអតិថិជនមានអារម្មណ៍មួយថា អ្វីដែលអ្នកនិយាយដូចអ្វីដែលអ្នកបង្ហាញ (មកដល់ដំណាក់កាលនេះអតិថិជននឹងធ្វើការសម្រេចទិញយ៉ាងហោចក៏​៧០ ទៅ៩០ភាគរយដែរ )។

៥. បិទការលក់

ការបិទការលក់គឺជាចំណុចសំខាន់ អតិថិជនអាចសាកប្រើផលិតរបស់អ្នកឬក៏អត់នៅលើការបិទរបស់អ្នកនេះហើយ ដូច្នេះហើយអ្នកអាចសួរគាត់ថា ១.តើបងចង់បានផលិតផលដែលល្អទៅលក់បន្តទេ? ចម្លើយចង់ ២.តើបងជឿលើផលិតផលដែលមានការទទួលស្គាល់ពីក្រសួងពាក់ព័ទ្ឋទេ? ចម្លើយជឿ

៣. បងចង់បានផលិតផលដែលមានការវិចខ្ចប់ល្អទេ? ចម្លើយច្បាស់ជាចង់ ៤.​ ចុះបើចង់បងត្រូវការប៉ុន្មានដែល? ច្បាស់ពេកហើយអតិថិជនពិបាករកកន្លែងបដិសេធណាស់គាត់និងធ្វើការទិញ តែបើគាត់អត់ទិញ អ្នកអាចឱ្យក្នុងចំនួនណាមួយដើម្បីឱ្យពួកគាត់សាកល្បងប្រើ ហើយបើរបស់អ្នកមានគុណភាពពិតមែន គេនឹងធ្វើការជាវនៅលើកក្រោយ។

អត្ថបទដោយ៖​ នៅ ថាត់សណា

 

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia