ដំណឹង! ពន្ធលើចំណេញមូលធនចំពោះទ្រព្យទាំង ៦ប្រភេទនេះ នឹងត្រូវអនុវត្តចាប់ពីដើមឆ្នាំ២០២៦ តទៅហើយ
ធី ស្រីល័ក្ខOCTOBER 31 20251.5 K views

យោងតាមលិខិតរបស់ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រកាសថា ពន្ធលើចំណេញមូលធនចំពោះទ្រព្យទាំង ៦ ប្រភេទរួមមាន៖ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា រូបិយបណ្ណបរទេស និងអចលនទ្រព្យ នឹងត្រូវចាប់ផ្តើមអនុវត្តដំណាលគ្នា នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ ស្របតាមការសម្រេចរបស់រាជរដ្ឋាភិបាលនាពេលកន្លងទៅ។

 

ដោយឡែក ចំពោះអ្នកជាប់ពន្ធលើចំណេញមូលធននេះ ត្រូវដាក់លិខិតប្រកាសនិងបង់ពន្ធលើចំណេញមូលធន តាមប្រតិបត្តិការនីមួយៗជូនរដ្ឋាភិបាលសារពើពន្ធក្នុងអំឡុងពេលមិនលើសពី ០៣ ខែ បន្ទាប់ពី សម្រេចចំណេញមូលធន នៅតាមអគ្គនាយកដ្ឋាននិងបង់ពន្ឋប្រាក់ពន្ធនៅធនាគារជាដៃគូជាមួយ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឬតាមសាខាពន្ធដារខេត្តដែលទ្រព្យនោះស្ថិតនៅឬនៅអគ្គនាយកដ្ឋាន ពន្ឋដារតាមការស្នើរសុំរបស់អគ្គនាយកដ្ឋានពន្ធដារខេត្តឬនៅធនាគារ។

 

គូសបញ្ជាក់ថា ចំពោះពន្ធលើចំណេញមូលធន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជរដ្ឋាភិបាលបាន សម្រេចពន្យារពេលនៃការអនុវត្តចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ ស្តីពីពន្ធលើ ចំណេញមូលធន រហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦៕

1

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia