គម្រោងធំ ២ តម្លៃសរុបជាង ៤ ពាន់លានដុល្លារត្រូវបានសិក្សា ខណៈរង់ចាំតែថ្ងៃបើកការដ្ឋានសាងសង់
Bunthoeun KoemOCTOBER 30 20255.1 K views

ដើម្បីសម្រួលដល់ការដឹកជញ្ជូន និងទាក់ទាញអ្នកវិនិយោគ រាជរដ្ឋាភិបាលបានដាក់ផែនការនៅក្នុងការអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូនជាងច្រើនទាំងផ្លូវថ្នល់ ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាស ខណៈគម្រោងខ្លះបានកំពុងសាងសង់ ឯគម្រោងខ្លះទៀតត្រូវបានសិក្សារួចរាល់ និងត្រៀមបើកការដ្ឋានក្នុងពេលខាងមុខផងដែរ។ ជាក់ស្ដែងថ្ងៃនេះយើងនឹងនាំប្រិយមិត្ដមកស្គាល់គម្រោងធំៗ ២ ដែលត្រូវបានសិក្សា និងរង់ចាំការបើកការដ្ឋានតែប៉ុណ្ណោះ។

 

១. ផ្លូវល្បឿនលឿនទី៣

 

គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលជាខ្សែទី៣ ត្រូវបានសិក្សាដោយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន CRBC ដើម្បីត្រៀមបើកការដ្ឋាននៅពេលខាងមុខ។ តាមការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿនទី៣ នេះមានប្រវែង ៤២០ គីឡូម៉ែត្រ និងឆ្លងកាត់រាជធានី-ខេត្ដចំនួន ៦ រួមមាន៖រាជធានីភ្នំពេញប្រវែង ៣ គីឡូម៉ែត្រ ខេត្តកណ្ដាល ១៨ គីឡូមែត្រ ខេត្តកំពង់ចាម៤៣ គីឡូម៉ែត្រ ខេត្តកំពង់ធំ១៣១គីឡូម៉ែត្រ ខេត្តសៀមរាប ១៣០ គីឡូម៉ែត្រ និងខេត្តបន្ទាយមានជ័យ ៩៥ គីឡូម៉ែត្រ។

 

បើតាមការបញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន គម្រោងផ្លូវល្បឿនលឿនថ្មីនេះ ត្រូវបានចែកចេញជាពីរជំហាន ដោយជំហានទី១ រាជធានីភ្នំពេញ-សៀមរាប ប្រវែង២៤៩ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ ២.៥ ពាន់លានដុល្លារ និងជំហានទី២ សៀមរាប-ប៉ោយប៉ែត ប្រវែង ១៥១ គីឡូម៉ែត្រ ចំណាយថវិកាប្រមាណ១.៧ ពាន់លានដុល្លារ។

 

B36c34e3 638d 4ec0 8187 A17dcb7324d5

 

២. ស្ពានមិត្ដភាពកម្ពុជា-កូរ៉េ

 

គម្រោងស្ពានឆ្លងកាត់ទន្លេដ៏សំខាន់ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់តំបន់អរិយក្សត្រនេះត្រូវបាន សិក្សារួចរាល់ផងដែរ។ ដោយស្ពាននេះនឹងសាងសង់ចេញពី មុខផ្សាររាត្រីឆ្លងកាត់ទន្លេសាបទៅកាន់តំបន់ជ្រោយចង្វារ និងតភ្ជាប់ពីជ្រោយចង្វារឆ្លងកាត់ទន្លេមេគង្គទៅអរិយក្សត្រ ពោលគឺមានស្ពានចំនួន ២ ខ្សែ។

 

511c1fb5 B889 4312 Aec4 9b67d7cb0573

 

តាមការ​បញ្ជាក់ពីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលកន្លងទៅបានឲ្យដឹងថា គម្រោងស្ពានមិត្ដភាពកម្ពុជា-កូរ៉េ ដែលតភ្ជាប់ពីរាជធានីភ្នំពេញ ទៅតំបន់អរិយក្សត្រ គ្រោងនឹងបើកការដ្ឋានសាងសង់នាដើមឆ្នាំ២០២៦ ហើយគ្រោងនឹងបញ្ចប់ការងារសាងសង់ក្នុងឆ្នាំ ២០៣០។

 

សូមជម្រាបថា ការសាងសង់នេះគឺមានជើងសសរទម្រខ្ពស់ៗ ទៅខាងលើកោងរត់រកគ្នា ដើម្បីយឹតខ្សែកាប ហើយមានលក្ខណៈពិសេសមួយ ជើងសារទម្រមានលក្ខណៈមួយរង្វើល ដែលផ្តល់ភាពងាយស្រួលឱ្យនាវាឆ្លងកាត់ចេញចូលក្រោមស្ពាន។ នៅពេលសាងសង់រួចស្ពានខាងលើនឹងជួយសម្រួលឱ្យការធ្វើដំណើរ កាត់បន្ថយការកកស្ទះចេញចូលរាជធានីភ្នំពេញ និងតភ្ជាប់ទៅតំបន់អភិវឌ្ឍន៍អរិយក្សត្រ ស្វាយជ្រុំផងដែរ។ ខណៈថវិកាចំណាយលើកការសាងសង់មានជិត ២៥០ លានដុល្លារ៕

 

Dc39a44b A730 41c9 8f5b 0e8358ad0398

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia