ចូលដល់ឆ្នាំថ្មី២០២៦ ភ្លាម ក្រុមហ៊ុន បុរី ប៉េង ហួត បានធ្វើការបើកដំណើរការសាងសង់គម្រោងលំនៅឋានថ្មីៗចំនួន ៣ ជាបន្ដបន្ទាប់គ្នា។ ដោយក្នុងនោះកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៦ បានរៀបចំបុកគ្រឹះសាងសង់គម្រោង ភូមិព្រែកអម្រឹត និងគម្រោង ភូមិនិម្មិត ដែលមានទីតាំងស្ថិតនៅតំបន់បឹងស្នោរ ខណ្ឌច្បារអំពៅ និងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៦ បានរៀបចំបុកគ្រឹះសាងសង់គម្រោង ភូមិមរកត ២ ដែលមានទីតាំងស្ថិតនៅតំបន់មហាវិថី សម្ដេចតេជោ ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ)។

តាមការបញ្ជាក់ពីក្រុមហ៊ុនបុរី ប៉េង ហួត ការសម្រេចបើកការដ្ឋានសាងសង់គម្រោងលំនៅឋានថ្មីទាំងបីខាងលើនេះ គឺបន្ទាប់ពីទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនលើគម្រោងដែលបានអភិវឌ្ឍន៍នាពេលកន្លងទៅ។ ជាក់ស្ដែងដូចជាគម្រោង ភូមិមរកត១ បើកលក់មិនដល់ ១ ឆ្នាំផង ក៏បានលក់អស់ប្រភេទផ្ទះមួយចំនួនទៅហើយ។
ដូច្នេះសម្រាប់លោកអ្នកដែលចង់បានលំនៅឋាន នៅក្នុងគម្រោងថ្មីរបស់បុរី ប៉េង ហួត នេះអាចធ្វើការសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ៖ 016/017 59 6789 ឬហ្វេសប៊ុកផេក Borey Peng Huoth ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបាន។

សូមជម្រាបថា ក្រុមហ៊ុនបុរី ប៉េង ហួត គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធមួយរបស់ ក្រុមហ៊ុន ប៉េង ហួត គ្រុប និង ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យមួយដែលឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាមួយនឹងបទពិសោធន៍ ២០ ឆ្នាំ ក្នុងការអភិវឌ្ឍគម្រោងលំនៅឋានដែលមានគុណភាពខ្ពស់ គ្រប់គម្រោងទាំងអស់ដែលបុរី ប៉េង ហួត បានអភិវឌ្ឍន៍ឡើង គឺសុទ្ធតែទទួលការទទួលស្គាល់ និងគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន៕





