លុយច្រើនតែអត់លុយនៅធនាគារ! ហេតុផលធំៗដែលអ្នកមានៗមិនមានលុយច្រើននៅក្នុងកុងធនាគារ
Toeuy HongJUNE 15 20234.2 K views

បងប្អូនមួយចំនួនប្រហែលជាគិតថាសេដ្ឋីៗដែលមានលុយវាលលានដុល្លារប្រហែលជាទុកលុយនៅធនាគារច្រើនហើយ ប៉ុន្ដែការពិតពួកគាត់សឹងតែគ្មានលុយនៅក្នុងកុងធនាគារឡើយពោលគឺលុយពួគាត់ក្នុងកុងធនាគារមានតិចតួចបំផុត។ ជាក់ស្ដែងសេដ្ឋី Elon Musk គឺជាសេដ្ឋីម្នាក់ដែលមានលុយតិចតួចបំផុតនៅជាប់ខ្លួននិងក្នុងកុងធនាគារ។

មូលហេតុចម្បងមួយដែលអ្នកមានៗមិនចូលចិត្តដាក់លុយនៅធនាគារច្រើនដោយសារពួកគាត់ចង់ប្រើលុយឲ្យធ្វើការបង្កើតជាកូនពូជាចៅដែលធ្វើឲ្យទ្រព្យពួកគាត់កាន់តែកើនឡើងជាលំដាប់។ តែបើដាក់ធនាគារនោះលុយពួកគាត់មិនកើនលឿនឡើយ ហើយពេលខ្លះអាចធ្វើឲ្យលុយពួកគាត់កាន់តែថយចុះទៀតប្រសិនបើអតិផរណាខ្ពស់ជាងការប្រាក់សន្សំនៅធនាគារ

ខាងក្រោមនេះ គឺជាកន្លែងដ៏ពេញនិយមដែលសេដ្ឋីៗចូលចិត្តយកលុយទៅទុកហើយការទុកលុយនៅកន្លែងទាំងនោះធ្វើឲ្យលុយនិងទ្រព្យពួកគាត់កាន់តែកើនឡើងកើតជាកូនពូនជាចៅ។

. អចលនទ្រព្យ

បើយោងតាមរបាយការណ៍របស់Knight Frank បានឲ្យដឹងថាអចលនទ្រព្យគឺជាកន្លែងដែលកំពូលៗអ្នកមានចូលចិត្តយកលុយទៅវិនិយោគច្រើនបំផុតបើធៀបនឹងការវិនិយោគផ្សេងៗទៀតទាំងការវិនិយោគដោយអនុវត្តផ្ទាល់និងការវិនិយោគទិញភាគហ៊ុនក្រុមហ៊ុនអចលនទ្រព្យ។

អចលនទ្រព្យគឺជាទ្រព្យដ៏ពេញនិយមដែលអ្នកមានៗចូលចិត្តវិនិយោគព្រោះវាជាទ្រព្យដែលធ្វើឲ្យពួកគាត់អាចកសាងចំណូលអកម្មតាមរយៈការដាក់ជួលអចលនទ្រព្យជាពិសេសអចលនទ្រព្យគឺជាទ្រព្យដែលមិនចុះថ្លៃនោះទេពោលគឺមានតែឡើងថ្លៃពីមួយឆ្នាំទៅមួយឆ្នាំ។

. អាជីវកម្ម

ក្រៅពីដាក់លុយនៅផ្សារហ៊ុននិងអចលនទ្រព្យអ្នកមានៗក៏ចូលចិត្តដាក់លុយវិនិយោគទៅក្នុងអាជីវកម្មទាំងអាជីវកម្មដែលដើររឹងដៃរឹងជើងនិងអាជីវកម្មបង្កើតថ្មី(Startups)ផងដែរ។ ពួកគាត់ចូលចិត្តវិនិយោគក្នុងអាជីវកម្មដើម្បីក្លាយជាម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុននោះ  ហើយការមានភាគហ៊ុនក្នុងក្រុមហ៊ុនធ្វើឲ្យលុយកើនលុយពោលគឺពេលក្រុមហ៊ុនរកស៊ីចំណេញលុយពួកគាត់ក៏កើនតាមហ្នឹង។

.  ប័ណ្ណបំណុល

 ប័ណ្ណបំណុល(bond) គឺជារបស់វិនិយោគមួយមានភាពងាយស្រួលសម្រាប់អ្នកវិនិយោគមានលុយច្រើនៗជាពិសេសពួកសេដ្ឋីៗជាដើម។ ជាពិសេសអំឡុងពេលដែលធនាគារកណ្ដាលដំឡើងការប្រាក់ដុល្លារគឺជាពេលវេលាល្អដែលអ្នកមានៗយកលុយទៅទិញប័ណ្ណបំណុលព្រោះបានអត្រាគូប៉ុងកាន់តែច្រើន។

. មាស

 ជាមធ្យមអ្នកមានៗយកទ្រព្យប្រមាណ៣%ដែលខ្លួនមានមកវិនិយោគទិញមាស ហើយពួកគាត់ចាត់ទុកជាការទ្រព្យសុវត្ថិភាពទី២បន្ទាប់ពីអចលនទ្រព្យ។ បើយោងតាមអ្នកវិនិយោគហិរញ្ញវត្ថុ James Jason នៅ Mitrade បានឲ្យដឹងថាបើតាមការបង្ហាញនៃប្រវត្តិរបស់មាសឃើញថាតាំងពីមានវិបត្តិនិងវិបត្តិកូវីដមាសគឺកើនឡើងតម្លៃហើយជាទ្រព្យសុវត្ថិភាពដែលមនុស្សគួរវិនិយោគ៕

. ផ្សារភាគហ៊ុន

 ផ្សារភាគហ៊ុនគឺជាកន្លែងដ៏ពេញនិយមដែលសេដ្ឋីៗចូលចិត្តយកលុយទៅទុកព្រោះវាជាកន្លែងដែលអាចធ្វើឲ្យលុយពួកគាត់កើនឡើងតាមរយៈភាគហ៊ុនឡើងថ្លៃនិងចំណូលពីភាគលាភ។ មិនតែប៉ុណ្ណោះផ្សារភាគហ៊ុនគឺជាទ្រព្យវិនិយោគដែលពួកគាត់ងាយស្រួលបង្វែរជាសាច់លុយបានលឿនយកទៅប្រើការក្នុងតម្រូវការផ្សេងៗនិងចាប់ឱកាសវិនិយោគផ្សេងៗផងដែរ។ ជាក់ស្ដែងសេដ្ឋី Warren Buffett គឺជាសេដ្ឋីដែលផ្ដោតតែលើការវិនិយោគលើផ្សារហ៊ុន។ ក្នុងនោះដែរសេដ្ឋី Elon Musk  ក៏ចូលចិត្តទុកលុយក្នុងភាគហ៊ុនផងដែរ ដោយលោកមានភាគហ៊ុន Tesla ជាច្រើនហើយពេលខ្លះលោកយកហ៊ុនធ្វើទ្រព្យធានាដើម្បីខ្ចីលុយធនាគារទៀតផង។

ទាក់ទងនឹងការវិនិយោគលើផ្សារហ៊ុន បើបងប្អូនចង់ស្វែងយល់ពីការវិនិយោគលើផ្សារហ៊ុនដើម្បីបង្កើតចំណូលបន្ថែមនិងកសាងទ្រព្យរយៈពេលវែងអាចចិញ្ចឹមយើងមួយជីវិតអាចតាមដានហ្វេសប៊ុកផេក Toeuy Hong-ទឿយ ហុងនិងចូលគ្រុបតេឡេក្រាម https://t.me/toeuy_hong។ 

ហើយចង់ស្វែងយល់កាន់តែច្បាស់ពីការវិនិយោគហ៊ុនអាចចូលរួមវគ្គរៀនវិនិយោគហ៊ុនផ្ទាល់នៅថ្ងៃទី១៧ខែមិថុនានេះ នៅ Park Café ទល់មុខស្ថានទូតចិន ដែលធ្វើបទបង្ហាញដោយលោក ទឿយ ហុង ម្ចាស់ស្នាដៃសៀវភៅលុយពិតនិងជាគ្រូបង្គោលប្រឹក្សាភាគហ៊ុន។ ចាប់អារម្មណ៍ចង់ចូលរួមអាចទាក់ទងតាមតេឡេក្រាម https://t.me/ChamnanBC ( 081 688228)៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia