គម្រោងធំ ២ មិនធ្លាប់មាននៅកម្ពុជា នឹងត្រូវសាងសង់នៅតំបន់ទាំងនេះ
Bunthoeun KoemNOVEMBER 27 20259.8 K views

គម្រោងធំៗចំនួន ២ ដែលមិនធ្លាប់មាននៅកម្ពុជា គឺផ្លូវលើអាកាស និងផ្លូវទឹកដឹកជញ្ជូន កំពុងស្ថិតនៅក្នុងគម្រោងសាងសង់របស់រដ្ឋ និងក្រុមហ៊ុន ឯកជន ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍ដឹកជញ្ជូនទំនិញឲ្យបានឆាប់រហ័ស ពិសេសជួយកាត់បន្ថយការកកស្ទះផងដែរ។ ខណៈគម្រោងទាំង ២ នេះមានដូចខាងក្រោម៖ 

 

១. ផ្លូវអាកាស

 

ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ពិសេសចរាចរណ៍ពីតំបន់អាកាសយានដ្ឋានអន្ដរជាតិតេជោមកកាន់ទីក្រុង។ រដ្ឋបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងសាងសង់ផ្លូវអាកាស និងរថភ្លើងក្រោមដីនាពេលខាងមុខ។

 

តាមការបញ្ជាក់ពីឯកឧត្ដម ឃួង ស្រេង អភិបាល​ នៃគណៈអភិបាលរាជធានីភ្នំពេញ កាលពីដើមខែតុលាកន្លងទៅ បានឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហាចរាចរណ៍ ជាគម្រោងរដ្ឋបាលរាជធានីភ្នំពេញក៏នឹងកសាងនូវផ្លូវអាកាស ដើម្បីរំដោះចរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមកភ្នំពេញ។ ក្នុងនោះដែរជាគម្រោង យើងអាចស្ថាបនាផ្លូវអាកាសចាប់ពីរង្វង់មូលគួស្រូវ ហោះលើផ្លូវលេខ២១៧ មកចុះមុខមហោស្របចេនឡាផ្សារដើមគរ។ ចំណែកការស្ថាបនាផ្លូវរថភ្លើងក្រោមដីវិញ យើងក៏មានគម្រោងសាងសង់ផងដែរ ដើម្បីរំដោះបរាចរណ៍ចេញពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោចូលមករាជធានីភ្នំពេញនិងផ្លូវចូលក្រុងផងដែរ។ 

 

558733919 1342876120539395 6123143718268207833 N

 

២. គម្រោងផ្លូវទឹក

 

ក្រុមហ៊ុន OCIC មានគម្រោងសាងសង់ផ្លូវទឹកថ្មីដែលតភ្ជាប់ពីទីក្រុងរណបរបស់អាកាសយានដ្ឋានអន្ដរជាតិតេជោ TIA ភ្ជាប់ទៅកាន់គម្រោងព្រែកជីកហ្វូណនេតជោ ដើម្បីសម្រួលដល់ការទឹកដញ្ជូនទំនិញ។ ខណៈគម្រោងផ្លូវទឹកថ្មីនេះមានប្រវែងសរុប ១០ គីឡូម៉ែត្រ និងគ្រោងចំណាយទុន ១០០ លានដុល្លារ។

 

1 a A0 4

 

លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានបញ្ជាក់ថា យើងមានផែនការសាងសង់ផ្លូវទឹកដឹកជញ្ជូនថ្មីប្រវែង ១០ គីឡូម៉ែត្រ ដែលគ្រោងចំណាយទុនវិនិយោគចំនួន ១០០ លានដុល្លារអាមេរិក សម្រាប់ធ្វើការតភ្ជាប់ពីបឹងជើងលូងដែលនៅប៉ែកខាងត្បូងរបស់ TIA ទៅភ្ជាប់នឹងទន្លេបាសាក់ និងព្រែកជីកហ្វូណនតេជោ រហូតទៅដល់ក្រុងកែប  ដែលជាច្រកសមុទ្ររបស់ប្រទេសកម្ពុជាយើង ដើម្បីឲ្យតំបន់ TIA ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក

 

545546932 1097447009230307 6073544779830475686 N

3 4

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia