រកស៊ីចំណេញនៅខ្មែរជាង២០០លាន$ ABA បានពានរង្វាន់ពិសេស១ នៅចក្រភពអង់គ្លេស
SOKLY SODECEMBER 8 2022559 views

ABA គឺជាធនាគារពាណិជ្ជធំមួយនៅកម្ពុជា បើគិតត្រឹមបំណាច់ឆ្នាំ២០២១ កន្លងទៅ ធនាគារនេះ រកស៊ីចំណេញប្រមាណ ២១២.២លានដុល្លារ។ មិនតែប៉ុណ្ណោះនៅចុងឆ្នាំ២០២២នេះ ABA ថែមទាំងទទួលបានពានរង្វាន់ធនាគារឆ្នើម ពីចក្រភពអង់គ្លេសថែមទៀតផង។

យោងតាមការចុះផ្សាយរបស់គេហទំព័រ The Banker បាន​ឱ្យដឹងថា ABA ជាប់ចំណាត់ថ្នាក់ជាធនាគារឆ្នើមបំផុតនៅកម្ពុជា និងទទួលបានពានរង្វាន់ពិសេសមួយ ពីទស្សនាវដ្តី The Banker របស់ចក្រភពអង់គ្លេសផ្ទាល់តែម្ដង។

សូមជម្រាបផងដែរថាឆ្នាំនេះជាឆ្នាំទី៥ហើយដែល The Banker បានរៀបចំកម្មវិធីប្រគល់ ពានរង្វាន់ធនាគារឆ្នើមប្រចាំឆ្នាំ ដែលវាយតម្លៃធនាគារនៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក។ នៅក្នុងឆ្នាំ២០២២ នេះ ABA បានទទួលពានរង្វាន់ពិសេសនេះ ព្រមជាមួយនឹងធនាគារ ១៣៣ផ្សេងទៀត ដែលឆ្នើមប្រចាំប្រទេសដទៃទៀតនៅទ្វីបអាហ្រ្វិក អាមេរិក និងអាស៊ីប៉ាស៊ីហ្វិក។

គួរបញ្ជាក់ផងដែរថា បើយោងតាមសេចក្ដីថ្លែងរបស់លោក Yves Jacquot ប្រធានក្រុមប្រឹក្សាភិបាលរបស់ ធនាគារ ABA បានឱ្យដឹងថាគិតត្រឹមដំណាច់ត្រីមាសទី១​ឆ្នាំ២០២២នេះ ទ្រព្យសកម្មរបស់ ABA កើនឡើង៥% ធៀបនឹងត្រីមាសទី៤ឆ្នាំ២០២១ហើយទ្រព្យសកម្មកើនឡើងដល់៨.២ពាន់លានដុល្លារ៕

អត្ថបទដោយ៖ សូ សុខលី

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia