ក្រុមហ៊ុនជប៉ុន អារ៉ាខាវ៉ា បើកដំណើរការគម្រោងលំនៅឋានទី២ នៅក្នុងទីតាំងថ្មីនេះ
Bunthoeun KoemJUNE 2 20252 K views

នៅថ្ងៃទី០២ ខែ​មិថុនា ឆ្នាំ២០២៥ នេះក្រុមហ៊ុន អារ៉ាខាវ៉ា ខូ អិលធីឌី បានសម្ពោធបើកលក់គម្រោងលំនៅឋានអារ៉ាខាវ៉ា ២ ជាផ្លូវការ។ ខណៈគម្រោងលំនៅឋានអារ៉ាខាវ៉ា ២ នេះ គឺជាអគារលំនៅឋានសហកម្មសិទ្ធិ​ ក្រោមការ​វិនិយោគ ១០០ ភាគរយរបស់​វិនិយោគិនជប៉ុន ដែល​មានបទពិសោធជាង ៤០ ឆ្នាំ​ក្នុងការអភិវឌ្ឍគម្រោងលំនៅឋាន គម្រោងពាណិជ្ជកម្ម​ និង​សេវាគ្រប់គ្រងអចលនទ្រព្យ​​នៅប្រទេសជប៉ុន ហុងកុង អូស្រ្តាលី និង​កម្ពុជាផងដែរ។

117

បើយោងតាមការបញ្ជាក់ពីខាងក្រុមហ៊ុន អារ៉ាខាវ៉ា មកកាន់ Business Cambodia បានឲ្យដឹងថា លំនៅឋានអារ៉ាខាវ៉ាទី ២ គឺមានទីតាំងនៅសង្កាត់រលួស ខណ្ឌដង្កោ ក្បែររង្វង់មូលកួរស្រូវ មានចម្ងាយត្រឹមតែ ១៥ នាទីពីអាកាសយាន្តដ្ឋានអន្តរជាតិតេជោ ផ្សារទំនើបអ៊ីអនមានជ័យ និង​ក្រុងតាខ្មៅ។​ គម្រោងនេះត្រូវបាន​សាង​សង់ឡើងលើផ្ទៃដីសរុបជិត ០.៤ ហិកតា ដែល​មានពីរប្លុក ត្រូវជា ៤ អគារ​ សរុប ២២ ជាន់និងមានយូនីតសរុបចំនួន ៩៦០​ ។ ដោយ​ក្នុងនោះមាន​យូនីតប្រភេទស្ទូឌីយោ (ទំហំ២៤ ទៅ ២១​ ម៉ែត្រការ៉េ) និង​យូនីតប្រភេទបន្ទប់គេងមួយ (ទំហំជាង ៣០ ម៉ែត្រការ៉េ)។​

ក្រុមហ៊ុនបានបន្ថែមថា សម្រាប់គម្រោងថ្មីនេះដែរ ការរចនាស្ថាបត្យកម្ម​សំណង់អគារ និងការបំពាក់​បរិក្ខារគាំទ្រផ្សេងៗ ត្រូវបាន​ធ្វើឡើងតាមលំនាំអគារលំនៅឋានអារ៉ាខាវ៉ា ក្នុង​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដែល​ជាគម្រោងទី ១ និង​ឈានមុខគេ ដោយ​មានការលក់លើសពី ៩០% និងការប្រគល់យូនីតលើសពី ៨០% ជាមួយនឹងអ្នករស់នៅប្រមាណជាង ៥០០០ នាក់។ ការរចនាសំណង់អគារបានគិតគូរអំពីការរក្សាពន្លឺ និងលំហូរខ្យល់ធម្មជាតិ ដោយអគារនីមួយៗសង់បែរមុខរកគ្នា ដើម្បីរក្សាលំហធំនៅចំកណ្តាល និង​ធ្វើឱ្យមានពន្លឺ​ និង​ខ្យល់គ្រប់គ្រាន់។ គ្រប់យូនីតទាំងអស់ត្រូវបានបំពាក់ដោយទ្វារការពារអគ្គិភ័យ ប្រព័ន្ធចាប់សញ្ញាកំដៅ និង​ផ្សែង ដែល​អាចផ្តល់សញ្ញាប្រកាសអាសន្នតាមជាន់ និងជូនដំណឹងដល់ក្រុមការងារគ្រប់គ្រងអគារ។

487733567 1072685331560183 1923281625981042206 N

ក្រៅពីនោះអគារលំនៅឋាន ក៏មានប្រព័ន្ធបង្ការនិងពន្លត់អគ្គិភ័យ​ស្របតាមស្តង់ដារបច្ចេកទេស  ដោយរួមមាន​ អាងស្តុកទឹកក្រោមដីសម្រាប់បញ្ជូនទឹកទៅ​តាម​ទុយោពន្លត់អគ្គិភ័យតាមជាន់នីមួយៗ ព្រមជាមួយការ​បណ្តុះបណ្តាល និង​ហាត់សមជាប្រចាំអំពីវិធីសាស្រ្ត​បង្ការនិងពន្លត់អគ្គិភ័យ។ លើសពីនេះ ទីតាំងសំខាន់ៗក្នុង​អគារត្រូវបានដាក់ក្រោមការត្រួតពិនិត្យរបស់ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព និងមាន​ប្រព័ន្ធបច្ចេកវិទ្យាគ្រប់គ្រងការចេញចូលអគារ និង​ចំណត។

សម្រាប់លោកអ្នកលោកអ្នកដែលចង់បានលំនៅឋាននេះ អាចធ្វើការសាកសួរព័ត៌មានលម្អិតទៅកាន់ក្រុមការងារអារ៉ាខាវ៉ា ខូ អិលធីឌី តាមរយៈលេខទូរស័ព្ទលេខ៖ 012 582 999 / 098 999 598 ៕

487567100 122199594668140747 8880954852278912451 N

487306405 122199594584140747 913326794435337861 N

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia