ក្រុមហ៊ុនយក្ស Alibaba គ្រោងបោះទុនវិនិយោគ១០០លាន$ ទៅលើក្រុមហ៊ុនធំ១នៅប្រទេសអាស៊ាន
ធី ស្រីល័ក្ខAUGUST 2 2022336 views

ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនគឺ Alibaba គ្រោងបោះទុនវិនិយោគ ១០០លានដុល្លារ នៅក្រុមហ៊ុនទូរគមនាគមន៍ PT Smartfren Telecom ដែលមានបុត្រសម្ព័ន្ធជាមួយក្រុមហ៊ុនមេ Sinar Mas Group នៅក្នុងប្រទេសឥណ្ឌូនេស៊ី។

យោងតាមការចេញផ្សាយរបស់វេបសាយ vietnamplus បានឱ្យដឹងថា ការវិនិយោគនេះ Alibaba ត្រូវបានគេមើលឃើញថាការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារប្រទេសឥណ្ឌូនេស៊ីនឹងកាន់តែខ្លាំង ដោយសារ Alibaba បានចាប់យកក្រុមហ៊ុនធំជាងគេនៅប្រទេសអាស៊ាននេះទៅលើអាជីវកម្មដូចជានិងបច្ចេកវិទ្យា កសិពាណិជ្ជកម្ម សេវាកម្មហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធជាដើម។

លើសពីនេះទៅទៀត នាពេលថ្មីៗក្រុមហ៊ុនរបស់ចិន១នេះ ក៏បានចូលរួមវិនិយោគជាមួយក្រុមហ៊ុន fintech Dana ដែលជាក្រុមហ៊ុនបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនឥណ្ឌូនេស៊ី Emtek និង Ant Financial របស់ Alibaba ។

សូមជម្រាបថា ក្រុមហ៊ុនយក្សរបស់ Alibaba បានមាន​វត្តមាន​រួច​ហើយ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី​តាម​រយៈការបណ្តាក់ទុនជាមួយក្រុមហ៊ុន PT Akulaku Silvrr Indonesia ដែល​ជា​ផ្នែក​មួយ​នៃ​ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​ហិរញ្ញវត្ថុ​ឌីជីថលរបស់ក្រុមហ៊ុន Akulaku Group។ ក្រុមហ៊ុន Akulaku ក៏បានគ្រប់គ្រងភាគហ៊ុនចំនួន ២៥.៦៦% នៃអ្នកផ្តល់ប្រាក់កម្ចីឌីជីថលឥណ្ឌូនេស៊ី Bank Neo Commerce ផងដែរ៕

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia