ក្រុមហ៊ុន Ezecom ត្រូវបានទទួលស្គាល់ក្នុងតំបន់សម្រាប់ការខិតខំប្រឹងប្រែងក្នុងការកសាងសមត្ថភាពឌីជីថល និងធនធានមនុស្ស ក្នុងដំណើរការវិវឌ្ឍន៍នៃអាជីវកម្មរបស់ខ្លួននាពេលថ្មីៗនេះ ដែលរាប់ចាប់ពីការតភ្ជាប់អ៊ិនធឺណិត រហូតដល់ការផ្តល់សេវាកម្មឌីជីថល ដែលមានសេវាកម្ម Cloud កម្មវិធីដំណោះស្រាយក្នុងការគ្រប់គ្រងទិន្នន័យ ទីតាំងផ្ទុក មូលដ្ឋានទិន្នន័យ ការធានានូវសុវត្ថិភាព និងការភ្ជាប់បណ្តាញទៅកាន់ក្រុមហ៊ុនក្នុងប្រទេសកម្ពុជា ចាប់ពីសហគ្រាសធុនតូច មធ្យម រហូតដល់សហគ្រាសធុនធំ។
Ezecom ដែលជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត (ISP) ឈានមុខគេមួយនៅប្រទេសកម្ពុជា បានទទួលពានរង្វាន់ធុរកិច្ចនៅក្នុងតំបន់អាស៊ាន (ABA) សម្រាប់ផ្នែក "ការអភិវឌ្ឍន៍ជំនាញក្នុងវិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍" នៅក្នុងកិច្ចប្រជុំកំពូលពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន (ABIS) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯករបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា និងជាប្រធានរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ឯកឧត្តម ប៉ាន សូរស័ក្តិ និង អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន។
យោងតាមសម្តីអ្នករៀបចំកម្មវិធី ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022 ក្រុមហ៊ុនEzecom បានឈ្នះពានរង្វាន់នេះ ដោយសារតែការចូលរួមចំណែកយ៉ាងសំខាន់របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជា និងប្រជាជនកម្ពុជា ក៏ដូចជាការកសាងជំនាញបច្ចេកទេស និងជំនាញវិជ្ជាជីវៈដែលជាកម្លាំងពលកម្មអាស៊ានផងដែរ។
កំឡុងពេលទទួលពានរង្វាន់អគ្គនាយិការបស់ក្រុមហ៊ុន Ezecom លោកស្រី Yuni Lee Heathcote ក៏បានចូលរួមអបអរសាទរ ដល់អ្នកទទួលពានរង្វាន់អាស៊ានក្នុងប្រភេទឧស្សាហកម្មផ្សេងៗគ្នាផងដែរ។ លោកស្រីបានមានប្រសាសន៍ថា "នេះគឺជាជោគជ័យដ៏ធំមួយរបស់ក្រុមហ៊ុន Ezecom ក្នុងការកសាងសមត្ថភាពឌីជីថលក៏ដូចជាសមត្ថភាពផ្ទាល់ខ្លួន។ ក៏ប៉ុន្តែការងាររបស់យើងមិនទាន់រួចរាល់នោះទេ ដោយសារយើងត្រូវអនុវត្តកម្មវិធីជាច្រើនបន្តទៀត ហើយពានរង្វាន់នេះគឺជាកម្លាំងជំរុញចិត្តក្រុមការងារទាំងមូលឱ្យសម្រេចបាននូវសមិទ្ធផលកាន់តែធំសម្រាប់សហគមន៍ និងព្រះរាជាណាចក្រកម្ពុជាយើងជារួម»។
ការផ្តោតទៅលើយុទ្ធសាស្ត្រ និងការរៀបចំផែនការ លើការបណ្តុះបណ្តាលជំនាញផ្សេងៗដែលពាក់ព័ន្ធ រួមជាមួយនឹងការផ្តល់ជូនវិញ្ញាបនប័ត្រគឺសុទ្ធតែជាតម្រូវការ ដើម្បីគាំទ្រដល់បច្ចេកវិទ្យា និងវឌ្ឍនភាពបច្ចេកទេសរបស់ក្រុមហ៊ុន Ezecom ។ កិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ជាមួយស្ថាប័នអប់រំ ជាមួយភ្នាក់ងារផ្សេងៗ និងក្រសួងដែលពាក់ព័ន្ធគឺសុទ្ធសឹងតែជាសសរស្តម្ភសំខាន់ៗដើម្បីធានាបាននូវភាពត្រឹមត្រូវ និងភាពរហ័សរហួនផងដែរ។ កម្មវិធីដែលបានបង្កើតឡើងទាំងអស់នេះ គឺជាកាតាលីករជំរុញនិងលើកទឹកចិត្តបុគ្គលិកទាំងអស់ ដោយសារតែពួកគេទទួលបាននូវចំណេះដឹង និងជំនាញកាន់តែច្រើនសម្រាប់ការអភិវឌ្ឍន៍ខ្លួនរបស់ពួកគេផ្ទាល់។ ក្រុមហ៊ុន Ezecom ជឿជាក់ថា កត្តាទាំងនេះនឹងចូលរួមចំណែក ប្រែក្លាយកន្លែងធ្វើការជាកន្លែងដែលប្រកបដោយភាពរីករាយ រួមជាមួយនឹងប្រសិទ្ធភាព គុណភាព និងបទពិសោធន៍ដ៏ល្អសម្រាប់សេវាកម្មអតិថិជនផងដែរ។
ក្នុងការសម្រេចបាននូវការផ្លាស់ប្តូរឌីជីថលភាវូបនីយកម្ម ក្រុមហ៊ុនEzecom ប្តេជ្ញាថានឹងបន្តវិនិយោគលើការគ្រប់គ្រងធនធានមនុស្សដែលរួមមានទាំងកម្មវិធីខាងក្នុង និងខាងក្រៅផងដែរ។ អគ្គនាយិកា Ezecom លោកស្រី Yuni Lee Heathcote បានបន្ថែមថា "តាមរយៈការផ្តល់ឪកាសក្នុងការកសាងសមត្ថភាព និងការរីកចម្រើនដល់ក្រុមការងាររបស់ក្រុមហ៊ុន Ezecom នេះ យើងក៏កំពុងតែលើកកម្ពស់ឧស្សាហកម្មរបស់យើងដូចគ្នាដែរ ។ ជំនាញ និងវិន័យជាច្រើនត្រូវបានផ្តល់ជូនទៅឲ្យសមាជិកក្រុមនៅក្នុងក្រុមហ៊ុន Ezecomដោយផ្ទាល់ ដែលនេះក៏ដើម្បីជួយដល់បុគ្គលិក ដោយប្រយោល ក៏ដូចជាអាចជួយអ្នកដែលនៅក្នុងវិស័យ ICT នៅកម្ពុជាផងដែរ។ យើងមានសេចក្តីសោមនស្សរីករាយក្នុងការដើរតួនាទីនាំមុខគេក្នុងការរួមចំណែក អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាគមនាគមន៍ដើម្បីផលប្រយោជន៍រួមនៃព្រះរាជាណាចក្រកម្ពុជាយើង”។
ពានរង្វាន់ធុរកិច្ចអាស៊ាន (ABA) 2022 នេះ ជាការទទួលស្គាល់ថាជាក្រុមហ៊ុនឆ្នើមនិងជោគជ័យ នៅក្នុងតំបន់អាស៊ាន ដែលបានរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងវិបុលភាពរួមរបស់អាស៊ាន។ ក្រុមហ៊ុនទាំងអស់នៅក្នុងសហគមន៍អាស៊ានដែលបំពេញបានតាមតម្រូវការមានសិទ្ធិដាក់ពាក្យស្នើរសុំចូលរួមប្រកួតប្រជែង ប៉ុន្តែជ័យជម្នះនឹងត្រូវសម្រេចដោយចៅក្រមក្រុមប្រឹក្សាដោយផ្អែកទៅលើលក្ខខណ្ឌជាក់
ស្តែង។
ពានរង្វាន់ ABA Skills Development Award ជាការទទួលស្គាល់ ការរួមចំណែករបស់ក្រុមហ៊ុនក្នុងការកសាងជំនាញបច្ចេកទេស និងវិជ្ជាជីវៈដែលជាកម្លាំងពលកម្មក្នុងតំបន់អាស៊ាន។ ពានរង្វាន់នេះក៏គិតផងដែរអំពីការបំពេញបាននូវជំនាញដែលជាតម្រូវការរបស់អាស៊ាននៅថ្ងៃនេះ និងថ្ងៃស្អែក ដែលនេះទាមទារឲ្យមានកិច្ចសហប្រតិបត្តិការរវាងសហគ្រាសធុរកិច្ច និងប្រព័ន្ធបណ្តុះបណ្តាលផងដែរ។
អំពីក្រុមហ៊ុន Ezecom
ក្រុមហ៊ុន Ezecom កំពុងប្រារព្ធខួបគម្រប់ ១៥ឆ្នាំដែលបានត្រួសត្រាយផ្លូវសម្រាប់នវានុវត្ត ប្រតិបត្តិការ និងភាពល្អឥតខ្ចោះសម្រាប់វិស័យបច្ចេកវិទ្យាព័ត៌មានវិទ្យានិងទូរគមនាគមន៍ (ICT) ដែលក្នុងរយៈពេលនោះ ក្រុមហ៊ុនបានចាប់ផ្តើមក្នុងនាមជាអ្នកផ្តល់សេវា VOIP បន្ទាប់មកបានប្រែក្លាយខ្លួនយ៉ាងឆាប់រហ័សទៅជាក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិត ហើយឥឡូវនេះក៏បានក្លាយទៅក្រុមហ៊ុនផ្តល់សេវាភ្លែតហ្វមឌីជីថល ដែលនាំមុខគេក្នុងតួនាទីជាកាតាលីករឌីជីថលសម្រាប់សេដ្ឋកិច្ចឌីជីថលរបស់កម្ពុជា។
ជាផ្នែកមួយនៃក្រុមហ៊ុន Royal Group ក្រុមហ៊ុន Ezecom បានបង្កើតឡើងក្នុងឆ្នាំ២០០៧ ហើយរហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានវិនិយោគសរុបជាង ១០០លានដុល្លារលើខ្សែហ្វាយប័រអុបទិកCAPEX ដ៏ទូលំទូលាយ។ ខ្សែហ្វាយប៊ើអុបទិកនេះលាតសន្ធឹងជាង ៣០.០០០គីឡូម៉ែត្រនៃខ្សែហ្វាយប៊ើអុបទិកសរុបគិតចាប់ពីបណ្តាញចម្បងរហូតដល់អ្នកប្រើប្រាស់។ ក្រុមហ៊ុន Ezecom នៅតែរក្សាបានឈ្មោះជាក្រុមហ៊ុនខ្មែរ ១០០ភាគរយដែលកាន់កាប់ខ្សែកាបក្រោមបាតសមុទ្រហៅថាប្រព័ន្ធខ្សែកាប្លិ៍បាតសមុទ្រម៉ាឡេស៊ី-កម្ពុជា-ថៃ (MCT) និងកាន់កាប់ការវិនិយោគរយៈពេលវែងលើខ្សែកាប្លិ៍បាតសមុទ្រ Asian American Gateway ដែលតភ្ជាប់ស្ថានីយខ្សែកាបចំនួន១៣ នៅក្នុងប្រទេសចំនួន១០។
ក្រុមហ៊ុន Ezecom បន្តបង្កើតសកម្មភាពសំខាន់ៗទាក់ទងនឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យាអន្តរជាតិល្បីៗដូចជាក្រុមហ៊ុន Microsoft ក្រុមហ៊ុន Amazon Web Services ក្រុមហ៊ុន Oracle Cloud ក្រុមហ៊ុន VeloCloud ក្រុមហ៊ុន LogRhythm ក្រុមហ៊ុន Huawei ក្រុមហ៊ុន Ameyo និងក្រុមហ៊ុន MiHCM ដើម្បីនាំយកសេវារបស់ក្រុមហ៊ុនទាំងនេះមកកាន់ប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការអាជីវកម្មអតិថិជនរបស់យើង។ សកម្មភាពទាំងនេះបានជួយបង្ហាញឱ្យឃើញថា ប្រទេសកម្ពុជាគឺជាប្រទេសកំពុងរីកចម្រើនវិវឌ្ឍទៅមុខ និងមានភាពទាក់ទាញក្នុងការអភិវឌ្ឍន៍អាជីវកម្ម និងការវិនិយោគពីថ្នាក់តំបន់ និងពិភពលោក។
អាស័យដ្ឋាន៖ ផ្ទះលេខ ៧D មហាវិថីសហព័ន្ធរុស្សី អគារសភាពាណិជ្ជកម្មកម្ពុជា រាជធានីភ្នំពេញ ប្រទេសកម្ពុជា ទូរស័ព្ទ៖ (+៨៥៥) ០២៣ ២៣ ៨១ ៨១ គេហទំព័រ www.ezecom.com.kh៕