ស្អាតញាក់! រីស៊ត ២កន្លែង បង្កើតឡើងដោយកូនខ្មែរបួនរូបចាយទុនរាប់លានដុល្លារធ្វើរីស៊តស្អាតដូចនៅបរទេស
ធី ស្រីល័ក្ខDECEMBER 8 2022370 views

មួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថាមានកូនខ្មែរជាច្រើនបានបង្កើតអ្វីអស្ចារ្យជាច្រើន ហើយអ្វីកាន់តែឡូយទៀតនោះពួកគាត់អាចបង្កើតរីស៊ត២កន្លែង តម្លៃរាប់លានដុល្លារស្អាតមិនចាញ់បរទេសឡើយ។

នៅក្នុងបទសម្ភាសន៍ជាមួយ ចាបក្រហមកញ្ញា ឃុត មាលា និងកញ្ញា មុត សុវណ្ណបញ្ញា ដែលស្ថាបនិកគំរោងរីសត “ភូមិឋានច្រកល្អៀង” បាននិយាយថា ការចាប់ដៃគ្នាដំបូង គឺពួកគាត់បានចូលលុយគ្នាទិញដី១ឡូតិ៍ ដោយធ្វើការបង់រំលស់ជាមួយក្រុមហ៊ុនដែលពួកគេកំពុងបម្រើការងារ។ ហើយដោយសារទីតាំងដីមានការអភិវឌ្ឍន៍លឿនដូច្នេះពួកគេក៏លក់ដីនោះចេញវិញហើយបានចំណេញក៏ទៅទិញនៅទីតាំងផ្សេងចំនួន ៤ឡូតិ៍បន្ថែម។

អ្នកទាំងពីរបន្តថា បន្ទាប់ពីមានបទពិសោធន៍បន្តិចបន្តួចហើយនោះ ពួកគាត់ក៏បានប្រថុយសាកល្បងសុំកាត់ដីពីក្រុមហ៊ុនដើម្បីយកមកឈរលក់ខ្លួនឯងដោយដំបូងពួកគាត់កាត់យកមកលក់ត្រឹមតែ៥០ទៅ៦០ឡូតិ៍ប៉ុណ្ណោះ។ ប៉ុន្តែដោយសន្ទុះនៃការលក់របស់អ្នកទាំងពីរបូករួមទាំងការប៉ិនប្រសប់វោហាសព្ទផងនោះធ្វើឲ្យការស្រូបទាញអតិថិជនមានកម្រិតខ្ពស់ ហើយអ្នកទាំងពីរក៏មានជំនឿចិត្តកាន់តែខ្លាំងលើវិស័យដីធ្លីនេះនិងបានវិវឌ្ឍន៍ខ្លួនទៅជាអ្នកកាន់គម្រោងផ្តាច់មុខរបស់ក្រុមហ៊ុន។ ទម្រាំមកដល់សព្វថ្ងៃដៃគូល្អមួយគូរនេះ បានជោគជ័យក្នុងការលក់មិនតិចជាង៥ គម្រោងនោះទេ។

ស្ថាបនិកទាំងពីររូបនេះ ក៏បានផ្តល់ពាក្យស្លោក១ឃ្លាថា ផ្តើមពី០រត់ទៅរក១ឲ្យឃើញសិន នោះយើងនឹងឈានទៅដល់ ១០ បើគ្រាន់តែគិតមិនចាប់ផ្តើមនោះគ្មានអ្វីទាំងអស់។ ដាំអ្វីក៏ដោយបើចង់បានលទ្ធផលលឿនហួសប្រមាណពេក លទ្ធផលនោះនឹងឆាប់រលត់បាត់ទៅវិញ តែបើប្រឹងអត់ធ្មត់ចំណាយពេលស្រោចទឹកដាក់ជីនោះយើងនឹងទទួលបានខ្លឹមល្អ។

គួរបញ្ជាក់ផងដែរថា ចំពោះគម្រោងរីសត “ភូមិឋានច្រកល្អៀង” របស់យុវតីទាំង២រូបខាងលើនេះ គឺមានការកាត់ផ្ទៃដីមួយចំណែកធ្វើជាឡូតិ៍លំហែកាយដែលនៅក្បែរស្ទឹងធម្មជាតិ ជាប់ជើងភ្នំ និងស្ថិតក្នុងតំបន់សក្តានុពលនៃស្រុកក្រគរ ខេត្តពោធិ៍សាត់ សម្រាប់លក់ចែកជូនអតិថិជន ដែលក្នុង១ប្លង់ក្បាលដីទំហំ ៥x២០ បង់រំលស់ត្រឹមតែ  ៤៥ដុល្លារប៉ុណ្ណោះ។

972526e1 C67b 4118 8813 Ffc89863ed6f

ជាមួយគ្នានោះដែរ អ្នកស្រី ទឹម សុភា បច្ចុប្បន្នជាម្ចាស់ ផ្កាព្រៃរីស៊ត បានឱ្យដឹងថា មូលហេតុដែលធ្វើឱ្យអ្នកនាងនិងស្វាមីសម្រេចបង្កើតផ្កាព្រៃរីស៊តនេះឡើង ដើមឡើយគឺអ្នកស្រីនិងស្វាមីមានបំណងចង់មានដីមួយកន្លែងសម្រាប់ដាំរុក្ខជាតិនិងបង្កើតផ្ទះក្នុងក្តីស្រម៉ៃសម្រាប់សម្រាកលំហែកាយពេលចាស់ទៅតែប៉ុណ្ណោះ ដោយសារតែអ្នកស្រីនិងស្វាមីស្រឡាញ់ព្រៃធម្មជាតិដូចគ្នា ទើបចង់រកដីតំបន់ភ្នំមួយកន្លែងសម្រាប់សាងសង់។លុះក្រោយមកទើបសង្កេតឃើញថាតំបន់សំឡូតមានដីដែលទំនេរហើយជិតភ្នំ ទើបអ្នកស្រីក៏សម្រេចចិត្តទិញដីនៅម្តុំនោះតែម្តង។

អ្នកស្រីបានបន្តទៀតថា បន្ទាប់ពីទិញបានដីនៅតំបន់នោះហើយអ្នកស្រីមានបំណងចង់បង្កើតចំការទុរេនដោយដាំក្នុងចំនួន ៣០០ទៅ៤០០ដើម និងមានផ្ទះតូចមួយសម្រាប់ទៅលេងប៉ុណ្ណោះ ៕ តែពេលបានទៅលេងម្តងៗ កាន់តែជាប់ចិត្តនឹងទេសភាពនៅទីនោះ ទៅយ៉ាងណាក៏មិនចេះនឿយណាយ និងទេសភាពដ៏ស្រស់ត្រកាលមួយនេះ ទើបជម្រុញឱ្យអ្នកស្រីមានគំនិតបង្កើតរីស៊តឡើង។បន្ទាប់មកអ្នកស្រីចាប់ផ្តើមសិក្សាពីសក្តានុពលនៅតំបន់នោះ ដោយមើលឃើញថាតំបន់នោះមានកន្លែងលេងច្រើន ហើយភ្ញៀវទេសចរណ៍ទៅលេងក៏ច្រើន ទើបនៅអំឡុងខែ កុម្ភៈ ឆ្នាំ ២០២២នេះ អ្នកនាងនិងគ្រួសារបោះទុនបង្កើតផ្កាព្រៃរីស៊តនេះឡើង។

ម្ចាស់រីស៊តវ័យក្មេងរូបនេះបានលើកឡើងទៀតថា រាល់ការចំណាយធ្វើរីស៊តនេះ គ្រួសាររបស់អ្នកស្រីចាយទុនអស់ប្រមាណជាជិត ១លានដុល្លារឯណោះទម្រាំបង្កើតរីស៊តដ៏ស្រស់ស្អាតមួយនេះឱ្យចេញជារូបរាងបាន។ជាមួយគ្នានេះផងដែរ សម្រាប់ផលវិបាកវិញ គឺមានផលលំបាកច្រើនក្នុងការស្វែងរកកម្លាំងពលកម្មមកធ្វើ​ ព្រោះតំបន់នេះជាតំបន់ភ្នំដូច្នោះពិបាកក្នុងការធ្វើដំណើរឡើងចុះ ទឹកភ្លើង សម្ភារៈ ត្រូវចំណាយពេលច្រើនដើម្បីយកឡើង ហេតុនេះមានផល លំបាកច្រើនសម្រាប់ការសាងសង់ ។

យ៉ាងណាមិញ ចំពោះបងប្អូនដែលចង់ស្នាក់នៅលំហែកាយបែបព្រៃភ្នំដែលមានបរិយាកាសស្ងប់ស្ងាត់ មានព្រៃធម្មជាតិនៅជុំវិញ តម្លៃសមរម្យ អាចទៅស្នាក់នៅ ផ្កាព្រៃរីស៊ត បាន ដែលអាចធ្វើការសាកសួរព័ត៌មានលម្អិតតាមរយៈហ្វេសប៊ុកផេក ផ្កាព្រៃរីស៊ត ឬតាមរយៈលេខទំនាក់ទំនង 016 929 200 ៕

B664dd8b 281e 45f8 Bf2e Ff8a895affe1

អត្ថបទ៖ ធី ស្រីល័ក្ខ

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia