Apple អាចនឹងក្លាយក្រុមហ៊ុនតម្លៃ១ពាន់ពាន់លាន$ដំបូងក្នុងលោក ខណៈ iPhone ថ្មីថ្លៃ១ពាន់$ឡើងទៅ

0
28

កាលពីថ្ងៃម្សិមិញនេះ ក្រុមហ៊ុន​ Apple ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់អាមេរកបានបង្កើតព្រឹត្តិកាណ៍ពិសេសរបស់ខ្លួនគឺ បានបញ្ចេញនូវផលិតផលទូរស័ព្ទ iPhone ជំនាន់ថ្មីចំនួន៣ម៉ូឌែលព្រមគ្នាគឺ iPhone 8, iPhone 8+ និង iPhone X ដែលទូរស័ព្ទទាំង៣ម៉ូឌែលនេះ មានតម្លៃចាប់ពី ១០០០ដុល្លារឡើងទៅ។

ការកើនឡើងនៃ តម្លៃ iPhone ជំនាន់ថ្មីចាប់ពី ១០០០$ ឬលើសពី ១០០០$នេះ ត្រូវបានគេព្យាករណ៍ថា ក្រុមហ៊ុនយក្សមួយនេះ អាចនឹងក្លាយជាក្រុមហ៊ុនដែលតម្លៃ ១ពាន់ពាន់លានដុល្លារដំបូងក្នុងប្រវត្តិសាស្រ្តពិភពលោកក្នុងពេលឆាប់ៗខាងមុខនេះ។

ភាគហ៊ុនរបស់ ក្រុមហ៊ុន ​​Apple កើនឡើង ៤០ភាគរយ ក្នុងឆ្នាំ ២០១៧នេះ ហើយតម្លៃនៃទំហំទីផ្សាររបស់ ​Apple ចំនួន ៨៣៥ពាន់លានដុល្លារអាមេរិក ហើយប្រសិន ភាគហ៊ុនកើនឡើង ២០ភាគរយទៀត Apple នឹងក្លាយជាក្រុមហ៊ុនសាធារណៈក្នុងលោកដែលតម្លៃ ១ពាន់ពាន់លានដុល្លារ។

បើតាមការព្យាករណ៍របស់ Wall Street បានព្យាករណ៍ថា ការលក់របស់ Apple នៅត្រីមាសចុងក្រោយនៃឆ្នាំនេះ កើនឡើង ១០ភាគទៀតកាលពីឆ្នាំមុន ហើយចំណេញក្នុងមួយភាគហ៊ុននិងកើនឡើង ១៥ភាគរយ។

សម្រាប់ការធ្វើរបាយការណ៍ហិរញ្ញវត្ថុនៅឆ្នាំក្រោយ ក្រុមអ្នកវិភាគហិរញ្ញវត្ថុ គិតថា ការលក់នឹងកើនឡើង ១៥ភាគរយ ស្មើនឹង ២៦១.៦ពាន់លានដុល្លារ។ ចំណែក Wall Street បានទាយថា Apple អាចរកចំណូលកើនឡើង ២០ភាគរយនៅឆ្នាំក្រោយ។

គួរជម្រាបផងដែរថា តម្លៃ ទូរស័ព្ទ iPhone ៨ មានតម្លៃលើស១០០០ដុល្លារ ដោយសារ ក្រុមហ៊ុនយក្ស​ Samsung រនឹងគិតលុយពី Apple រហូតដល់ ១៣០$ សម្រាប់ការផលិតអេក្រង់ Iphone 8 មួយគ្រឿង ។

មានការលេចឮថា Samsung គឺជាអ្នកផ្គត់ផ្គង់បច្ចេកវិទ្យា OLED screens យ៉ាងសំខាន់សម្រាប់ Apple ដែលអេក្រង់ប្រភេទនេះផ្តល់នូវពន្លឺខ្លាំង ពណ៌ស្រស់ឆើតឆាយ និងមានគុណភាពខ្ពស់ជាងអេក្រង់ LCD ធម្មតា៕

អត្ថបទដោយ៖​ ហុង

 

LEAVE A REPLY

Please enter your comment!
Please enter your name here