សន្និសីទអាហារូបករណ៍ប្រចាំឆ្នាំលើកទី៦ក្រោមប្រធានបទ «ប្រជាជាតិខ្លាំង ពេលមានប្រជាជនខ្លាំង»

0
8

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ក្រុមហ៊ុនអនុស្សាបានរៀបចំសន្និសីទសារព័ត៌មានអំពីដំណើរការប្រព្រឹត្តិទៅនៃ សន្និសីទ អាហា រូបករណ៍ ប្រចាំឆ្នាំលើកទី៦ ក្រោមប្រធានបទ «ប្រជាជាតិខ្លាំង ពេលមានប្រជាជនខ្លាំង» ដោយ ផ្ដោត ទៅលើ ការ ជម្រុញ សិស្ស និស្សិត កម្ពុជា ក្នុងការចាប់យកឱកាសទៅសិក្សានៅក្រៅប្រទេស តាមរយៈការដាក់អាហារូបករណ៍ផ្សេងៗ ប្រមូលយកចំណេះដឹង និង ជំនាញ ពីពិភព លោក  និងប្រឹងប្រែងអភិវឌ្ឍសមត្ថភាពខ្លួនបន្ថែម ដើម្បីក្លាយជាធនធានក្នុងការអភិវឌ្ឍប្រទេសជាតិ។

ថ្លែង នៅក្នុងសន្និសីទសារព័ត៌មាននេះ លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិ ក្រុមហ៊ុនអនុស្សា បានឲ្យដឹងថា «នៅថ្ងៃ នោះ យើង នឹង ពិភាក្សា គ្នា អំពីអាហាររូបករណ៍ ដែលបានកំណត់ដល់និស្សិតកម្ពុជា អាហារូបករណ៍ដែលផ្ដល់ដោយថ្នាក់តំបន់ និងថ្នាក់ពិភពលោកទាំងមូល ស្គាល់ ពីប្រភេទអាហារូបករណ៍ដែលល្បីៗ មានជាប្រចាំ និងត្រៀមសម្រាប់អាហារូបករណ៍ទាំងអស់នោះ»។

លោកក៏បានស្នើដល់បញ្ញវន្តដែលធ្លាប់ទទួលបានឱកាសសិក្សានៅក្រៅប្រទេសឲ្យចូលរួមសកម្មក្នុងកិច្ចការអភិវឌ្ឍជាតិ តាម លទ្ធភាព ដែល អាច ធ្វើទៅបាន ជាជាងបន្តទម្លាប់បន្ទោសបង្អាប់ រិះគន់ និងមិនឲ្យតម្លៃជាតិសាសន៍ឯង។

លោក សោម សម្បតិ្ដ អគ្គនាយកក្រុមហ៊ុនថ្នាំពណ៌ជាតិ បានថ្លែងថា «ខ្ញុំតែងតែ ចូល រួមរាល់ សកម្មភាព ដែលជួយ ដល់យុវជន កម្ពុជា ដើម្បីបង្កើន នូវគុណភាពនៃមនុស្ស»។

លោកបញ្ជាក់ថា «កម្រិតនៃការអប់រំ ជាកត្តាជម្រុញកម្រិតនៃការគិត ដែលជាផ្លូវនាំអោយគុណភាពនៃមនុស្ស មានភាព ប្រសើរ ឡើង »។

លោក ហុង សំណាង តំណាងអោយវិទ្យាស្ថានអប់រំ IDP បានចូលរួមសន្និសីទ សារព័ត៌មាន ខាងលើនេះ ដោយ ចែករំលែក ពីតេស្តស្តង់ដា IELTS ដែលជាតម្រូវការសម្រាប់អាហារូបករណ៍ និងកម្មវិធីហ្វឹកហ្វឺភាសាអង់គ្លេសដែលផ្តល់ដោយវិទ្យាស្ថាន ACE ។

លោកស្រី ប៊ូ មល្លិកា លោកពៅ សុភក្រ្ត និង លោកហុង ប៊ុនសេង ដែលជាអតីតសិស្សអាហារូបករណ៍បានចូលរួមចែករំលែកបទពិសោធន៍ ជាក់ ស្ដែងរបស់ខ្លួនក្នុងការដាក់អាហារូបករណ៍ដោយជម្រុញ ឲ្យបេក្ខជនត្រៀមទុកមុនឲ្យបានយូរ រៀន សរសេរ សំណេរ ផ្ទាល់ខ្លួន ជាច្រើន លើក និងគូសវាសគម្រោងសិក្សាឲ្យមានលក្ខណៈស៊ីជម្រៅ ប្រាកដនិយម និងស៊ីសង្វាក់គ្នាទៅនឹងបទពិសោធន៍ការងារ។

សន្និសីទនេះនឹង ចាប់ផ្ដើម នៅថ្ងៃទី២១ មករា ២០១៨នេះ នៅវិទ្យាស្ថានបច្ចេកវិទ្យានៃកម្ពុជា (តិចណូ) ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ សន្និសីទអាហារូបករណ៍លើកទី៦នេះនឹងមានការធ្វើបទបង្ហាញពី ស្ថានទូតធំៗ ស្ថាប័នផ្ដល់អាហារូបករណ៍ និង អតីតនិស្សិត អាហារូបករណ៍ អំពីដំណើរនៃការស្នើសុំអាហារូបករណ៍ មុខវិជ្ជាអទិភាព របៀបបំពេញបែបបទ តិចនិកក្នុងការសរសេរសំណេរផ្ទាល់ខ្លួន គំរោង សិក្សា និងការត្រៀមខ្លួនទុកជាមុន។

កម្មវិធីនេះរៀបចំដោយក្រុមហ៊ុនអនុស្សា ឧបត្ថម្ភធំដោយថ្នាំពណ៌ជាតិ សហការឧបត្ថម្ភដោយ Berocca និង IELTS ។

ព័ត៌មានបន្ថែមអាចទទួលបានតាមហ្វេសប៊ុក Anussa Event Planner ឬ ទូរសព្ទលេខ 012 230 140 / 010 911 776។

https://www.facebook.com/events/183248662229268/?active_tab=discussion https://www.youtube.com/watch?v=Yn2hr4HlSpE

LEAVE A REPLY

Please enter your comment!
Please enter your name here