ស្ថាបនិក Angry Birds គ្រោងបោះលក់ភាគហ៊ុនលើកដំបូងមានតម្លៃ ២,០០០លានដុល្លារ

0
8

ម្ចាស់ភាគហ៊ុនធំរបស់ហ្គេម Angry Birds លោក Kaj Hed វ័យ ៦២ឆ្នាំ គ្រោងបោះផ្សាយលក់ភាគហ៊ុនលើទីផ្សារសាធារណៈលើកដំបូងនៅផ្សារហ៊ុន Helsinki។ ការបោះផ្សាយផ្សារហ៊ុនជាលើកដំបូងនេះ ធ្វើឡើងបន្ទាប់ពី Angry Birds បានដាក់ឲ្យដោនឡូតជាលើកដំបូងកាលពី៧ឆ្នាំមុន ហើយត្រូវបានគេចាត់ចំណាត់ថ្នាក់ជាកម្មវិធីហ្គេមកម្សាន្តដែលមានអ្នកដោនឡូតច្រើនបំផុតរហូតដល់រាប់ពាន់លានដង។

កម្មវិធីហ្គេមនិងភាពយន្តគំនូរជីវចល Angry Birds ត្រូវបានផលិតដោយក្រុមហ៊ុន Rovio Entertainment របស់ប្រទេសហ្វាំងឡង់ដែលមានតម្លៃហ៊ុន ២ពាន់លានដុល្លារអាមេរិក ហើយនឹងបោះផ្សាយភាគហ៊ុនដំបូងចំនួន ៣៦លានដុល្លារ។

តាមការប៉ាន់ប្រមាណតម្លៃភាគហ៊ុនចំនួន ២ពាន់លានដុល្លារនឹងត្រូវកាន់កាប់ដោយលោក Kaj Hed មានភាគហ៊ុន៦៩ភាគរយតម្លៃ ១.៤ពាន់លានដុល្លារ។ ជាងនេះទៅទៀត​ ការបោះផ្សាយភាគហ៊ុននេះដើម្បីយកថវិកាផលិតរឿង Angry Birds ភាគ២ ដែលគ្រោងផលិតសម្រាប់ឆ្នាំ២០១៩ខាងមុខ។ យោងតាមរបាយការណ៍សម្រាប់ត្រីមាសទី២ដើមឆ្នាំ២០១៧នេះ ក្រុមហ៊ុន Rovio របស់ហ្វាំងឡង់អាចរកចំណូលបានប្រមាណជាង ១០០លានដុល្លារអាមេរិក៕

អត្ថបទដោយ៖ Vuthea

LEAVE A REPLY

Please enter your comment!
Please enter your name here