អគ្គបណ្ឌិត ប៊ុត សាវង្ស៖ សេចក្ដីក្រោធខឹងនាំមកនូវទុក្ខដាក់ខ្លួន

0
27

ភ្នំពេញ៖ កំហឹង ឬសេចក្ដីក្រោធ ជាឬសគល់នៃ​សេចក្ដីទុក្ខមួយ​របស់​មនុស្ស​ បើអ្នក​​ជាបុគ្គល​មាន​បញ្ញា ជាអ្នក​ដឹកនាំ​ឆ្លាតវ័យ និង​អ្នក​រកស៊ីដែល​យល់​កាលៈទេសៈ កម្រនឹង​យក​កំហឹង​មកដាក់​នៅ​ក្នុង​ខ្លួន​​ណាស់ ព្រោះ​វា​អាច​នឹង​ឈាន​ដល់​ការ​ខាត​បង់ទៅវិញ។​

ធម្មជាតិបង្កើត​សត្វលោក​មក ឲ្យ​មាន​បញ្ញា និង​វិចារណញាណផ្សេងៗគ្នា ប្រៀប​បីដូច មនុស្ស និង​សត្វ​លោកក៏មាន​បញ្ហា​ផ្សេងគ្នា​​អញ្ចឹងដែរ។

ទាក់ទិន​ចំពោះ​សេចក្ដីក្រោធ នឹង​នាំ​មក​នូវ​សេចក្ដីទុក្ខនេះ លោកអគ្គបណ្ឌិត ប៊ុត សាវង្ស បាន​លើក​ឡើង​តាម​រយៈសៀវភៅ សៀវភៅៈ កូន​មាស​ឪពុកថា​ បើ​អ្នក​ស្អប់​គេ​ខ្លាំង​ អ្នក​ក៏​មាន​ទុក្ខ​ខ្លាំង​ដែរ។

លោក​បាន​មាន​ប្រសាសន៍​បន្ដ​ថា «បើកូន​ស្អប់​គេ​តិច កូន​ក៏​មាន​ទុក្ខ​តិច​ដែរ បើកូន​មិន​ស្អប់​គេ​ទេ កូន​មិន​មាន​ទុក្ខ​ឡើយ»។

ចំពោះ​សេចក្ដី​ក្រោធ ដែលឈាន​ដល់​មាន​កំហឹង​នេះ លោកអគ្គបណ្ឌិត បាន​លើក​ឡើង​ថា ការ​ស្អប់​គ្នា​នឹង​គ្នា ធ្វើ​ឲ្យ​លោក​នេះ​មាន​ការ​បែក​បាក់ ព្រោះ​វា​ជា​ការ​ទម្លាយ​គ្នា​នៅ​ក្នុង​លោក​ទាំង​មូល ។

លោកបានរម្លឹក​ថា «ចូរ​កូន​កុំ​ក្រោធ កុំ​ស្អប់​គ្នា​ឡើយ ចូរ​កូន​គិត​ថា​ក្រោធ​គឺ​ល្ងង់​មោ​ហោគឺ​ឆ្កួត មិន​ក្រោធ​ល្អ​ជាង នឹង​បាន​ជា​អ្នក​មិន​ល្ងង់​មិន​ឆ្កួត»។

មិន​ខុស​គ្នានឹង​ន័យ​ខាង​លើ​​នេះ​ដែរ ពាក្យ​ចាស់​បុរាណ​មួយឃ្លា​បាន​ពោល​ថា «បើ​ឆ្កែ​ខាំ​ កុំ​ខាំ​ឆ្កែវិញ» ពាក្យ​មួយឃ្លានេះ លោក​អ្នក​ប្រាកដជា​ ដឹង​ហើយ​ថា ចាស់​បូរាណ​យើង​ចង់​ឲ្យ​យើង​ចេះ​ទប់​កំហឹង ព្រោះកំហឹង​អាច​នាំ​ឲ្យ​យើងវិនាស​៕

LEAVE A REPLY

Please enter your comment!
Please enter your name here