អត្ថបទ >
មុខរបរកសិកម្ម
តើការដាំដុះបែប Hydroponic & Aquaponic ខុសគ្នាដូចម្ដេច? មួយណាចំណេញជាង?

Cheng Lyka

September 16 2022

302

ដំណើរការនៃការដាំដុះនាសម័យបច្ចុប្បន្ន មានលក្ខណៈច្រើនបែបច្រើនយ៉ាង ខុសពីសម័យបុរាណដែលកសិករភាគច្រើនដាំដុះដំណាំនានាដោយអាស្រ័យលើដីតែមួយមុខប៉ុណ្ណោះ។ សង្គមកាន់តែរីកចម្រើនមនុស្សកាន់តែចេះជាងមុន ក្រោយពីកង្វះដីដាំដុះនិងពិបាកទប់ស្កាត់ការបំផ្លាញពីសត្វល្អិតចង្រៃ មនុស្សបានចាប់ផ្ដើមស្វែងរកវិធីដំណាំដុះផ្សេងទៀតដោយមិនប្រើប្រាស់ដី ហើយអាចដាំដុះបានគ្រប់ទីកន្លែងមិនថា ក្នុងផ្ទះ រោង ខុនដូ អគារធំៗ នៅកន្លែងចំណតយានយន្ត ឬនៅទីវាលនោះទេ គឺអាចដំណាំលើទឹកនេះបានទាំងអស់ ដែលគេបានឱ្យឈ្មោះថា ដំណាំលើប្រព័ន្ធទឹក Hydroponic Systems ដោយប្រើសារធាតុចិញ្ចឹមចាក់បញ្ចូលទៅក្នុងទឹកឱ្យដំណាំស្រូបយកដើម្បីលូតលាស់។

Image 2022 09 16 21 03 56

ប៉ុន្ដែ នាពេលសព្វថ្ងៃនេះ អ្នកជំនាញកសិកម្មបានស្វែងរកវិធីថ្មី ដែលមានសណ្ឋានប្រហាក់ប្រហែលនឹងការដាំដំណាំលើទឹកដែរ តែខុសគ្នាត្រង់របៀបធ្វើដាច់ស្រឡោះ ដោយមិនប្រើប្រាស់សារធាតុចិញ្ចឹមដូចដំណាំ Hydroponic Systems ឡើយ។ វិធីដាំដំណាំតាមរបៀបថ្មីនេះ គឺគេយកត្រីមកធ្វើ អង្គធាតុផលិតសារធាតុចិញ្ចឹម ដើម្បីឱ្យដំណាំលូតលាស់ទៅវិញ ដោយមិនប្រើប្រាស់ជីគីមីជាសារធាតុចិញ្ចឹមនោះទេ។ តើអ្វីជា Hydroponic & Aquaponic Systems? តើការដំណាំដុះបែបនេះ មានលក្ខណៈខុសគ្នាដូចម្ដេច?

Image 2022 09 16 21 24 00

Hydroponic Systems គឺជាវិធីទ្រទ្រង់ឫសរុក្ខជាតិដោយផ្ទាល់នៅក្នុងទឹក ដែលចាក់បញ្ចូលដោយជីរ៉ែជាសារធាតុចាំបាច់ដើម្បីផ្គត់ផ្គង់ដល់ការលូតលាស់របស់ដំណាំដោយរំលងដីឬមិនប្រើដី។ ចំណែកឯ Aquaponic Systems គឺជាវិធីដំណាំដុះដែលរួមបញ្ចូលគ្នារវាង Hydroponic & Aquaponic System ចូលគ្នា និងកាកសំណល់ត្រីធ្វើជាជីសម្រាប់ចិញ្ចឹមរុក្ខជាតិឬដំណាំនោះវិញ។ ជាទូទៅ ដើម្បីអាចឱ្យដាំដុះលើប្រព័ន្ធ Hydroponic ឱ្យលូតលាស់ល្អបាន គេតម្រូវឱ្យដាក់ជីរ៉ែ(ជីគីមី)ជាសារធាតុចិញ្ចឹមរុក្ខជាតិជាចាំបាច់។ ប៉ុន្តែសម្រាប់ប្រព័ន្ធ Aquaponic នេះវិញ គឺគេប្រើប្រាស់ទឹកចិញ្ចឹមត្រីដែលសម្បូរដោយកាកសំណល់ត្រីច្រើនបែប ជាសារធាតុចិញ្ចឹមសម្រាប់ដំណើរការលូតលាស់របស់ដំណាំ។ វិធីថ្មីនេះ ចំណេញច្រើនណាស់បានទាំងត្រី បានទាំងដំណាំ ហើយមិនប៉ះពាល់ដល់សុខភាពអ្នកបរិភោគឡើយ៕ រក្សាសិទ្ធដោយ៖ ចេង លីកា I BC Agriculture

Image 2022 09 16 21 14 08

Image 2022 09 16 21 15 04

Image 2022 09 16 21 15 59

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth