អត្ថបទ >
មុខរបរកសិកម្ម
អ្នកជំនាញ ៣រូបថា ដាំលម៉ើ ១ ហិកតាអាចចិញ្ចឹមគ្រួសារបានមួយជីវិត ដាំតែម្ដងប្រមូលផលរហូត ១០០ឆ្នាំ

Cheng Lyka

April 19 2022

575

វិស័យ​កសិកម្ម​ បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​​។ ដោយបច្ចុប្បន្ននេះ យើងមើលឃើញថា ប្រជាកសិករខ្មែរយើង ហាក់មានការយល់ដឹងច្រើនទាក់ទងនឹងការជ្រើសរើសយកប្រភេទដំណាំដែលមានសក្ដានុពល និងមានតម្រូវការទីផ្សារខ្ពស់យកមកដាំដុះ ដែលជាហេតុធ្វើឱ្យពួកគាត់ អាចទាញបានចំណូលបានយ៉ាងច្រើនសម្រាប់យកផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យកាន់តែមានភាពប្រសើរឡើង តាមរយៈការលក់ទិន្នផលទាំងនោះទៅលើទីផ្សារ។

ជាក់ស្ដែង លោកគីម ហួរដែលជាស្ថាបនិកនៃ​កសិដ្ឋានGreenFarmនោះ បច្ចុប្បន្ននេះកំពុងតែកាក់កបខ្លាំងជាមួយនឹងរបរកសិកម្ម។ បន្ថែមពីនេះទៀត បើយោងទៅតាមបទសម្ភាសន៍ជាមួយBusiness Cambodiaលោកគីម ហួរក៏បានឱ្យដឹងថា តាមរយៈបទពិសោធន៍នៃការប្រកបរបរទាក់ទងនឹងវិស័យកសិកម្មអស់រយៈពេលជាច្រើនឆ្នាំនោះ លោកមើលឃើញថា លម៉ើគឺជាដំណាំមួយប្រភេទដែលមានសក្ដានុពលខ្លាំង និងមានតម្រូវការទីផ្សារខ្ពស់ទាំងក្នុងនិងក្រៅស្រុក ដែលកសិករ និងអ្នកដែលចង់វិនិយោគទៅលើវិស័យកសិកម្មមិនគួរមើលរំលនោះឡើយ។

លោកបានឱ្យដឹងទៀតថា លម៉ើគឺជាដំណាំដែលមិនសូវពិបាកដាំដុះ និងមិនពិបាកក្នុងការមើលថែប៉ុន្មាននោះទេ។ ដោយក្នុងមួយហិកតាយើងអាចដាំបានខ្ទង់ ៤០០ដើម ប្រសិនបើយើងដាំ ៥×៥ ម៉ែត្រ។ ហើយក្រោយពីដាំចន្លោះពី ២ឆ្នាំកន្លះទៅ ៣ឆ្នាំ យើងអាចប្រមូលផលបានហើយ។ បន្ថែមពីនេះទៀត បន្ទាប់ពីដាំបាន ៥ឆ្នាំ ក្នុងលម៉ើមួយដើមអាចទទួលបានទិន្នផលរហូតដល់ទៅជាង ១០០ គីឡូឯណ្ណោះ។ ពិសេសជាងនេះទៅទៀត គ្រាន់តែចាយពេលខ្ទង់ ៣ ឆ្នាំ យើងអាចអង្គុយចាំប្រមូលផលបានរហូតដល់ទៅជាង ៩០ ឆ្នាំឯណ្ណោះ។ ដោយគ្រាន់តែដាំ ១ ទៅ ២ហិកតាអាចទាញចំណូលចិញ្ចឹមយើងបានមួយជិវិត។

ជាមួយគ្នានេះដែរ មូលហេតុដែលធ្វើឱ្យលម៉ើមានតម្រូវការទីផ្សារខ្ពស់និងមានតម្លៃថ្លៃដូច្នេះ គឺដោយសារតែលម៉ើ មានអត្ថប្រយោជន៍ល្អៗជាច្រើនចំពោះសុខភាពរាងកាយដោយវាអាចជួយបំបាត់និងទប់ស្កាត់បញ្ហាទល់លាមក,ជួយការពារមហារីកពោះវៀន ,សម្អាតនិងបើកសសៃឈាមដែលកកស្ទះ, ល្អសម្រាប់សុខភាពបេះដូង, ពង្រឹងសុខភាពឆ្អឹង, ជួយគ្រប់គ្រងកម្រិតសម្ពាធឈាម, ជួយគ្រប់គ្រងកម្រិតកូឡេស្តេរ៉ូល និងអត្ថប្រយោជន៍ទៅដល់សុខភាពជាច្រើនទៀត។

យ៉ាងណាមិញ បើទោះបីជាលម៉ើមិនសូវពិបាកដាំដុះនិងមើលថែក៏ដោយ ប៉ុន្ដែមុននឹងដាំដុះដំណាំប្រភេទនេះ អ្នកគួរតែជ្រើសរើសពូជ និងគួរតែរៀនពីបច្ចេកទេសដាំដុះឱ្យបានត្រឹមត្រូវតាមស្ដង់ដារ ដើម្បីជៀសវាងពីការខាតបង់ដោយសារតែជ្រើសរើសពូជខុសឬដាំខុសបច្ចេកទេសជាដើម។

ទន្ទឹមនឹងនោះដែរលោកប៉ែន គង់អ្នកគ្រប់គ្រង​គម្រោង“ចម្ការលម៉ើបរពត”បានឱ្យដឹងទៀតថា លម៉ើគឺជាដំណាំដែលមិនសូវពិបាកដាំដុះ និងមិនពិបាកក្នុងការមើលថែប៉ុន្មាននោះទេ។ ដោយក្នុងមួយហិកតាយើងអាចដាំបានខ្ទង់ ៤០០ដើម ប្រសិនបើយើងដាំ ៥×៥ ម៉ែត្រ។ ហើយក្រោយពីដាំចន្លោះពី ២ឆ្នាំកន្លះទៅ ៣ឆ្នាំ យើងអាចប្រមូលផលបានហើយ។ បន្ថែមពីនេះទៀត បន្ទាប់ពីដាំបាន ៥ឆ្នាំ ក្នុងលម៉ើមួយដើមអាចទទួលបានទិន្នផលរហូតដល់ទៅជាង ១០០ គីឡូឯណ្ណោះ។ លោក ប៉ែន គង់ បានបញ្ជាក់ទៀតថាថ្វីត្បិតតែល្ម៉ើមានសក្តានុពលខ្ពស់ ប៉ុន្តែដំណាំប្រភេទនេះ ​ទាមទារឲ្យមានបច្ចេកទេសខ្ពស់ រាប់តាំងពីការបន្សុទ្ធពូជ ការដាំដុះ ការ​ការពារ ការបង្កាត់ផ្កា ការថែទាំ និងវិធីធ្វើឱ្យផ្លែមានគុណភាពខ្ពស់។

បន្ថែមលើនេះទៀត លោក សាន សុខន ម្ចាស់ចំការលម៉ើយ៉ាដា នៅខេត្តបាត់ដំបងបានបង្ហើបពីបច្ចេកទេសខ្លះៗថា “ដាំលម៉ើបើចង់បានផលល្អ ទី១ គឺត្រូវគិតគូរទៅលើកត្តាទឹក ត្រូវមានទឹកសម្រាប់ស្រោចស្រពឲ្យបានគ្រប់គ្រាន់ ទី២ គឺការដាក់ជីធម្មជាតិនៅគល់នៃដំណាំលម៉ើ ដូចជា ជីកំប៉ុស្ត អាចន៍មាន់ ឬអាចន៍ប្រជាវជាដើម ហើយចំណែកឯទាក់ទងជាមួយកត្តាផ្លែវិញ ដើម្បីធ្វើឲ្យផ្លែលម៉ើមានផ្លែធំៗល្អ និងមានពណ៌ស្រស់ស្អាត គឺយើងត្រូវតែតាក់តែងមែកនៃផ្លែឲ្យបានល្អ ដោយ ក្នុងទងនៃផ្លែនីមួយៗយើងត្រូវតែបេះផ្លែចោលខ្លះ (ក្នុងមួយទងទុកផ្លែតែ ៥ ទៅ ៦ គូរបានហើយ) ការធ្វើដូចនេះគឺផ្លែលម៉ើនឹងមានទំហំធំនិងស្មើគ្នាល្អ។ ចំពោះកត្តាដីវិញគឺ ត្រូវជ្រើសយកដីនៅតំបន់ណាដែលខ្ពស់ មិនលិចទឹក ដីឥដ្ឋ និងដីថ្មរ ក៏ដាំមិនបានដែរ”។ ជាចុងក្រោយលោក សាន សុខន ក៏បានផ្តាំទៅកសិកផ្សេងទៀតដែលចង់ដាំលម៉ើថា បើបងប្អូនដាំលម៉ើចង់បានទិន្នផលសម្រាប់លក់សូមបងប្អូនដាំដោយយកចិត្តទុកដាក់ មើលថែទាំវាឲ្យបានដិតដល់ បើដាំទុកចោកយូរៗទោមើលម្តងបងប្អូននឹងមិនបានទិន្នផលពីដំណាំលម៉ើនេះទេ។ ជាមួយគ្នានេះដែរ ប្រសិនជាបងប្អូននៅមានចម្ងល់ អ្វីបន្ថែមពីការដាំលម៉ើ ឬមួយក៏បងប្អូនចង់ទិញេពូជលម៉ើដើម្បីដាំ បងប្អូនអាចទំនាក់ទំនងទៅខាងម្ចាស់ចំការលម៉ើ យ៉ាដា បានតាមរយៈទូរស័ព្ទលេខ៖ ០៦០ ៣៥៦ ២៨៩/ ០៨១ ៨៨១ ៩១៩៕

គួរជម្រាបផងដែរថា ត្បិតល្មើជាដំណាំទំនើបមានតម្លៃក៏ពិតមែន ប៉ុន្ដែបងប្អូនក៏មិនត្រូវប្រឡូកភ្លាមៗទាំងដែលមិនបានសិក្សាបច្ចេកទេសឲ្យបានច្បាស់លាស់នោះដែរ។ បងប្អូនត្រូវប្រាកដថាខ្លួនឯងចេះបច្ចេកទេសអាចដាំបាន និងបានស្វែងរកដៃគូចាំទទួលទិញល្មើរពេលទទួលផលជាស្រេច។ មួយវិញទៀតខ្ញុំសូមលោកទឹកចិត្ដឲ្យបងប្អូនចាប់ផ្ដើមវាពីតូចទៅ ព្រោះបងប្អូនមិនទាន់យល់ច្បាស់ពីបច្ចេកទេសក្នុងការដាំ ធ្វើបែបនេះទើបហានិភ័យនៃការខាតបង់មានកម្រិតទាប បន្ទាប់ពីបានស្វែងយល់ពីដំណាំនេះហើយ សឹមចាប់ផ្ដើមពង្រីកបន្ដិចម្ដងៗបន្ថែមទៀត៕

Date Palm Plants 1614918612 5743682

1 2

អត្ថបទដោយ៖ មឿន គន្ធា

ពាណិជ្ជកម្ម

ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: sam.businesscambodia@gmail.com
  • Phone: 017/093 300 755
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth