ចំណុច វិជ្ជមាន និងចំណុចអវិជ្ជមាននៃការវិនិយោគលើដីធ្លីនៅកម្ពុជា

0
49

ការវិនិយោគក្នុងវិស័យអចលនទ្រព្យ គឺជាការវិនិយោគ ដែលមិនខាតនោះទេ ទោះជាអចលនទ្រព្យព្រភេទណាក៏ដោយ។ ជាក់ស្តែង បើអ្នកវិនិយោគ លើ ផ្ទះ ខុនដូរ អ្នកអាចដាក់ជួល ឬសម្រាប់រស់នៅបាន ចំណែកដីទុកយូរឡើងថ្លៃ អាចលក់ចំណេញច្រើន។

ជាមួយគ្នានេះ មានវិនិយោគគិនមួយចំនួនបានទិញឬលក់អចលនទ្រព្យទាំងគិតវិជ្ចមានពេក ដោយពុំបានគិតពីចំណុចអវិជ្ជមាន ដែលទាំងនេះសុទ្ធសឹងជាហានីភ័យ។

យោងតាមអ្នកជំនាញអចលទ្រព្យ ជាច្រើនឆ្នាំ លោក គីម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអេសស្តេត​ និងជាប្រធានសមាគមCVEA ធ្លាប់មានប្រសាសន៍ប្រាប់ពាណិជ្ជកម្មកម្ពុជាថា នៅកម្ពុជាការទិញ​អចលន​ទ្រព្យ​​​​គឺ ជាការងារដ៏ធំមួយ​ប្រសិន ដូចនេះអ្នកគម្បីគិតពីចំណុចអវិជ្ជមានជាមុនសិន ហើយយើងបន្ត​កែ​តម្រូវគំនិតអវិជ្ជមានឲ្យ​ទៅជាចំណុចវិជ្ជមាន ពោលគឺកែខៃចំណុចអវិជ្ជមានទៅជាចំណុចវិជ្ជមាន។

លោកបានបន្ថែមថា ចំណុចអវិជ្ជមានរបស់អចលនទ្រព្យមានដូចជា ទីតាំង តម្លៃ គុណភាពសំណង់ (ខុនដូ ផ្ទះ )​ក្រុមហ៊ុនសាងសង់ ជាដើម។

ដោយឡែក ចំពោះការរវិនិយោគ លើដីធ្លី ទោះបីជាមិនខាតក៏ដោយ ក៏ប៉ុន្តែវាក៏បានផ្តល់នៅ​ចំណុចវិជ្ជមាន និងផលអវិជ្ជមានផងដែរចំពោះអ្នកទិញ។

ចំណុចវិជ្ជមានរបស់ដី

  • ដីគឺជាតម្រូវការដែលមិនចេះរីងស្ងួត ដីមួយទីតាំងអាចទុកសាងសង់ផ្ទះផង អាចធ្វើឃ្លាំងផង ឬធ្វើអ្វីបានជាច្រើទៀតតមាតម្រូវការ។
  • ដីបើចង់លក់ គឺលក់បានស្រួល
  • តម្លៃដីកើនឡើងខ្លាំង

ចំណុចអវិជ្ជមាន

  • មិនអាចរកចំណូលបានប្រចាំខែ
  • អាចរកចំណូលបានលុះត្រា ដីស្ថិតនៅកណ្តាលក្រុងដែលជាកន្លែងមានតម្រូវការច្រើន។
  • ត្រូវការពេលយូរទម្រាំឡើងថ្លៃ

ដោយ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here