ហាងនំប័ុង ABC ស៊ូដើរមួយៗ តែដើរទៅមុខយ៉ាងប្រាកដ

0
13

ហាងនំប័ុង ABC ដែលត្រូវបានបង្កើតនៅកម្ពុជា នៅឆ្នាំ ២០០៧ ស្របគ្នានឹង សាខាធំរបស់ខ្លួន នៅវៀតណាម រហូតមកដល់ឆ្នាំ ២០១៧នេះ មានចំនួន ៦សាខាហើយ។ តែយ៉ាងណា លោក លី សេងឆាយ ដែលជានាយកក្រុមហ៊នផលិតនំប័ុង ABC Bakery នៅកម្ពុជា ធ្លាប់បានបង្ហើបឲ្យដឹងថា ក្រុមហ៊ុនមានមហិច្ឆតានឹងបង្កើតនៅខេត្តធំៗ របស់កម្ពុជាផងដែរ។

ជាង១០ឆ្នាំហើយ ហាងនំបុ័ុងមួយនេះបានបង្កើតត្រឹមតែ៦ សាខាប៉ុណ្ណោះ តែយ៉ាងណា ហាងនំបុ័ងមួយនេះបានដើរទៅមុខយ៉ាងប្រាកដ។ ស្ថាបនិករបស់ ហាងនំបុ័ង ABC នៅវៀតណាម គឺលោក កែវ ស៊ាវលឹក ជាមនុស្សដែលដែលប្រទ្បូកនៅក្នុងវិស័យ ផលិតនំប័ុង ជាង៣០ឆ្នាំមកហើយ។

គាត់ផ្តោតសំខាន់បំផុត លើគុណភាពរបស់ផលិតផលរបស់លោក ហើយលោកក៏ជាសហគ្រិន ម្នាក់ដែលចូលចិត្តចែករំលែកបំផុត សូម្បីតែរូមមន្តនំប័ុងក៏ដោយ។ គាត់ថា អាជីវកម្មនំបុ័ងមិនមែន ត្រឹមតែរូបមន្តនោះទេ ដូចនេះគាត់មិនខ្លាចក្នុងការចែករំលែកគំនិតផ្សេងៗដើម្បីឲ្យអ្នកឯទៀត មានឱកាសជោគជ័យនោះទេ។

សព្វថ្ងៃ ក្រុមហ៊ុននំបុ័ង ABC ក្រៅពីមានសាខាហាងនៅកម្ពុជា ចំនួន ៦សាខា ក្រុមហ៊ុននេះមានហាងនិងកន្លែងបែងចែកនៅ ក្រុងហូជីមិុញ មិនតិចជាង ៤២កន្លែងទ្បើយ។ ក្រៅពីនេះក្រុមហ៊ុននេះនាំចេញផលិតផលរបស់ខ្លួនផងដែរ ទៅបរទេសមួយចំនួនដូចជា អង់គ្លេស ជប៉ុន និង ប្រទេសអូស្រ្តាលី។

បើតាមប្រសាសន៍របស់លោកប្រធាន លី សេងឆាយ ក្នុងកម្មវិធីមួយរបស់ទូរទស្សន៍អាសីុអាគ្នេយ៍ បានឲ្យដឹងថា លោកចាប់ដៃជាមួយ ក្រុមហ៊ុននំបុ័ង ABC ពីវៀតណាម ព្រោះតែវត្ថុធាតុុដើមយកមកពីក្រុមហ៊ុននេះមានស្តង់ដារខ្ពស់ ហើយតម្លៃធូថ្លៃជាងគេផងដែរ៕

អត្ថបទដោយ៖ សំ កុសល

អ្នកនិពន្ធសៀវភៅ ចង់ពូកែរកសុី ត្រូវចេះសំលៀងពូថៅ

ទំនាក់ទំនងជាមួយអ្នកនិពន្ធផ្ទាល់ Sam Kosal

LEAVE A REPLY

Please enter your comment!
Please enter your name here