កុំគ្រាន់តែរកស៊ីបរាជ័យលើកទី១ ឬទី២ ឆាប់បោះបង់ចោលពេក

0
873

សហគ្រិនក្មេងៗចេញរកស៊ីកុំខ្លាចអី បើបរាជ័យវានឹងធ្វើឲ្យយើងឆ្លាតជាងមុន

យុវតីស៊ីថា ឧម៉ាវត្តី មានវ័យទើបតែ១៦ឆ្នាំប៉ុណ្ណោះ  តែបានក្លាយជាសហគ្រិនស្ត្រីវ័យក្មេងឆ្នើមប្រចាំឆ្នាំ២០១៧ ប្រទេសកម្ពុជា។ សព្វថ្ងៃនេះ ឧម៉ាវត្តី ជាស្ថាបនិកសំអាងការស្មីសុភមង្គល កំពុងតែមានការទទួលគាំទ្រច្រើនពីសំណាក់អតិថិជន ក្មេងក៏ពិតមែន តែមានភាពឆ្លាតវៃ និងបានប្រើប្រាស់ជំនាញ និងទេពកោសល្យដែលខ្លួនមានចេញរកស៊ីរហូតទទួលបានជោគជ័យ។

តាមរយៈបទពិសោធន៍ រកស៊ីតំាងពីមានតែគំនិត តែគ្មានដើមទុន រហូតមានហាងផ្ទាល់ខ្លួន។ ឧម៉ាវត្តី បានលើកទឹកចិត្តដល់យុវជនជំនាន់ក្រោយ ឬសហគ្រិនក្មេង បើចង់ចេញរកស៊ីកុំខ្លាចអី បើបរាជ័យវានឹង ធ្វើឲ្យយើងឆ្លាតជាងមុន និងមានបទពិសោធន៍ផងដែរ។

ស៊ីថា ឧម៉ាវត្តី បញ្ជាក់ដល់យុវជនក្មេងៗរបស់កម្ពុជាជំនាន់ក្រោយដែលមានគំនិតរកស៊ីថា ចង់ចេញរកស៊ី មិនចាំបាច់ខ្លាចនោះទេ ព្រោះបើយើងចេញរកស៊ីបរាជ័យ ធ្វើឲ្យយើងមានភាពវ័យឆ្លាតជាងមុន ព្រោះពេលបរាជ័យធ្វើឲ្យយើងរៀនតិចនិកច្រើនពីវា ថាយើងនៅខ្សោយចំណុចណា ហើយលើកក្រោយយើងអាចមានឱកាសជោគជ័យ។

យុវ​តីរូបនេះបានបន្តថា កុំគ្រាន់តែបរាជ័យលើកទី១ ឬទី២ ឆាប់បោះបង់ចោលពេក ព្រោះយើងមិនអាចរកស៊ីភ្លាមជោគជ័យភ្លាមនោះទេ ហើយមួយវិញទៀតត្រូវចាប់ផ្តើមពីតូចទៅធំ កុំចេញរកស៊ីដំបូងធំតែម្តងមិនល្អទេ ព្រោះយើងមិនមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការធ្វើវាឲ្យល្អ៕

អត្ថបទដោយ៖ ម៉ន វុទ្ធា

LEAVE A REPLY

Please enter your comment!
Please enter your name here