កោលការណ៍ ៧ ចំណុចរបស់ឧកញ៉ា អ៊ុច សម្បត្តិ ធ្វើអោយជីវិតជំនួញជោគជ័យកម្រិតខ្ពស់បំផុត

0
391

ឧកញ៉ា អ៊ុច សម្បត្តិ ជាអគ្គនាយកក្រុមហ៊ុនគ្រួសារ កកក់ក្តៅ ដែលជាយីហោគ្រឿងសម្អាងល្បីឈ្មោះមួយ នៅក្នុងប្រទេសកម្ពុជា ។ ថ្មីៗ លោកទើបតែទទួលបានគោរមងារតែងតាំងជា ឧកញ៉ា តាមរយៈព្រះរាជក្រឹត្យដែលតែងតាំងដោយព្រះមហាក្សត្រព្រះចៅក្រុងកម្ពុជា។សហគ្រិនចូលចិត្តចែករំលែកចំណេះដឹងនៅលើបណ្តាញសង្គមរូបនេះ បានបង្ហាញថា អ្នកណាក៏អាចក្លាយជាអ្នកមានបានដែរ អោយតែមាននៅផែនទីច្បាស់លាស់នៅក្នុងដំណើរជីវិត ហើយខំធ្វើវាក្នុងគំនិតវិជ្ចមាន វានឹងធ្វើអោយយើងជោគជ័យមិនខាន។

លោកនិយាយថា វាសនាមនុស្សមនុស្សគឺជាអ្នកកំណត់ហើយ បើចង់ក្លាយជាអ្នកមានលោកមានរូបមន្ត ៧ យ៉ាង ដែលអាចកំណត់ជោគជតា ជិវិតរបស់ខ្លួនអោយក្លាយជាអ្នកមាន៖

១.កំណត់ទស្សនៈវិស័យ

ចង់ក្លាយជាអ្នកមានអ្នកត្រូវតែសួរខ្លួនឯងថា ខ្លួនឯងចង់ក្លាយជាអ្វី។ អ្នកមានពិតប្រាកដគេច្បាស់ជាមួយ គោលដៅរបស់គេ ថាគេចង់ក្លាយជាអ្វីនៅ ២ ឆ្នាំក្រោយ នៅ១០ ឆ្នាំក្រោយ ឬ នៅពេលអនាគតដ៏វែងឆ្ងាយ ហើយមិនបោះបង់ចោលទស្សនៈវិស័យនោះជាដាច់ខាត។

២.កំណត់ចក្ខុវិស័យ

បើគ្មានចក្ខុវិស័យទេ ពិបាកធ្វើអ្នកមានណាស់។ ចង់ធ្វើជាអ្នកមានត្រូវមានចក្ខុវិស័យខ្ពស់ មើលឃើញច្បាស់ពីសកម្មភាព មើលឃើញច្បាស់ពីភាពដឹកនាំ មើលឃើញពីស្ថានការណ៍នាពេលអនាគត ដែលធ្វើអោយយើងដើរអោយដល់គោលដៅដោយគ្មានវង្វេងឡើយ។

៣.កំណត់បេសកកម្ម

ស្គាល់ទស្សនៈវិស័យ ស្គាល់ចក្ខុវិស័យហើយ អ្នកត្រូវតែមានសកម្មភាពទើបវាជោគជ័យ។ អ្នកត្រូវកំណត់យុទ្ធសាស្រ្តរបស់អ្នកអោយបានច្បាស់ ហើយបោះបង់ចោលឱកាសក្លែងក្លាយមួយចំនួន ដែលធ្វើអោយសកម្មភាពរបស់អ្នកទទួលបានលទ្ធផលជាក់លាក់មួយ។

៤.កំណត់ពេលវេលា

ធ្វើសកម្មភាពត្រូវតែមានពេលកំណត់ជាក់លាក់ ដើម្បីសម្រេចបានលទ្ធផលតាមការគ្រោងទុក។ បើអ្នកមានក្តីស្រម៉ៃ អ្នកត្រូវតែច្បាស់ថា ពេលណាទើបអ្នកអាចសម្រេចវាបាន។ ចង់ក្លាយជាអ្នកមានបាន អ្នកត្រូវតែមានពេលវេលាកំណត់នៅក្នុងសកម្មភាព ដែលអ្នកំពុងតែធ្វើ។

៥.កំណត់ការសេពគប់

ចង់ក្លាយជាមនុស្សបែបណា ត្រូវសេពគប់មនុស្សបែបនោះ។ ការសេពគប់គឺជារឿងសំខាន់ណាស់ វាអាចនាំអ្នកអោយជោគជ័យបាន លុះត្រាតែអ្នកព្យាយាមសេពគប់ជាមួយបុគ្គលណា ដែលមានផ្នត់គំនិតជោគជ័យ ហើយព្យាយាមរៀនសូត្រពីបុគ្គលទាំងនោះអោយបានច្រើនបំផុត។

៦.កំណត់វិន័យ

បុគ្គលជោគជ័យក្លាយជាអ្នកមានលុះត្រា តែបុគ្គលនោះមានការកំណត់វិន័យច្បាស់លាស់ ។ វិន័យវានឹងធ្វើអោយមនុស្សកាន់តែខ្លាំងជាងមុន ហើយអ្នកមានភាគច្រើនគឺមានវិន័យនៅក្នុងជីវិត និងសកម្មភាពរបស់ពួកគេ។

៧.កំណត់លទ្ធផល

អ្នកមានបានជោគជ័យមួយចំនួន គេគិតលើការរំពឹងទុករបស់គេខ្លាំងណាស់ បើគ្មានការរំពឹងទុកទេ អ្នកក៏គ្មានជំនឿចិត្តនឹងធ្វើសកម្មភាព របស់អ្នកនោះទេ។ បង់ក្លាយជាអ្នកមានអ្នកត្រូវតែកំណត់ពីលទ្ធផលអោយបានច្បាស់ មើលឃើញធ្លុះលទ្ធផលអោយឈ្នោះថាមនុស្សជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here