ស្ថាបនិកBusiness Cambodiaបង្ហើបតិចនិករកទុនមុនចេញរកស៊ីមួយ ដែលមានហានិភ័យទាបបំផុត

0
1259

មានមនុស្សមួយចំនួនធំចង់ចេញរកស៊ីដោយខ្លួនឯង ប៉ុន្តែបែរជាជួបបញ្ហាខ្វះទុនសំរាប់ធ្វើអាជីវកម្មទៅវិញ  ហើយអ្នកខ្លះទៀតរត់ទៅខ្ចីលុយធនាគារ  ដោយបញ្ចំាទ្រព្យសម្បត្តិ ឬខ្ចីលុយមិត្តភក្តិក្រុមគ្រួសារ  ដើម្បីមកធ្វើជាទុនក្នុងការធ្វើចាប់ផ្តើមអាជីវកម្ម។ ចំណុចទំាងប៉ុន្មាននេះមិនមែនជាជម្រើសដែលមិនល្អនោះទេ ក៏ប៉ុន្តែក៏មានហានិភ័យខ្ពស់ដែរ ព្រោះថាការដែលខ្ចីលុយពីធនាគារ ត្រូវការដាក់បញ្ចំាប្លង់ផ្ទះចុះនៅពេលដែលអាជីវកម្មខាត ឬជួបហានិភ័យពេលដែលចាប់ផ្តើមធ្វើអាជីវកម្មដំបូងនោះ តើម្ចាស់អាជីវកម្មថ្មីថ្មោងនោះគួរដោះស្រាយរបៀបណា?

ស្ថាបនិក និងជា CEO Business Cambodia លោក សំ កុសល បានលើកឡើងអំពីតិចនិកសំខាន់មួយ ដែលជាដំណោះស្រាយ ឬជាមតិយោបល់ សម្រាប់អ្នកមួយចំនួនដែលចង់ស្វែងរកទុនមុនចេញរកស៊ី ខណៈការខ្ចីលុយពីធនាគារមកពង្រីកអាជីវកម្មគួរតែខ្ចីក្នុងរយះពេលខ្លីទៅបានហើយ ដើម្បីមកបង្វិលសាច់ប្រាក់ក្នុងការពង្រីកអាជីវកម្មទើបជាការល្អប្រសើរ។

ស្ថាបនិករូបនេះបានបន្តថា ដូចនេះជម្រើសល្អ មានហានិភ័យតិចបំផុតនោះ អ្វីដែលអ្នកគួរចាប់ផ្តើម ដំបូងនោះគឺចាប់ផ្តើមអាជីវកម្មឲ្យតូចប្រើលុយតិចៗ ឬតាមលទ្ធភាពដែលកំពុងមាន ទៅជារបរធំទើបជាប្រសើរ។ហើយបន្ថែមពីនេះទៀត អ្វីដែលយើងធ្វើគឺត្រូវរៀនរកមធ្យាបាយផ្សេងៗក្នុងការចាប់ផ្តើមឲ្យតូចមែនទែន ប្រការដែលល្អទៀតនោះ គឺត្រូវរៀនពីការលក់ដូចជាការចាប់ផ្តើមពីទុនមួយពាន់ ឬក្រោមមួយពាន់ដុល្លារ ដើម្បីជាផ្លូវសម្រាប់ឈានជើងចូលទីផ្សារ។

ឧទាហរណ៍ បើអនាគតអ្នកចង់បើកជាសណ្ធាគារឬខនដូរ អ្នកគួរតែចាប់ផ្តើមពីការធ្វើជាផ្ទះមួយល្វែង ឬក៏ជាលក្ខណៈជាបន្ទប់ នេះហើយគឺជាចាប់ផ្តើមដ៏តូចបំផុត ហើយអ្វីដែលអ្នកគួររៀនបន្ថែមទៀតនោះ គឺរបៀបពង្រីកអាជីវកម្មពីតូចទៅធំជាមុនសិន។ នាទីនេះដែរអ្នកត្រូវរៀនប្រឡូកប្រឡាក់ជាមួយឧបសគ្គឬបញ្ហាផ្សេងៗក្នុងអាជីវកម្មដែលត្រូវឆ្លងកាត់ក្នុងការរកស៊ីនឹង ត្រូវតែប្រឡូកជាមួយការលំបាក ជាមួយនិងបញ្ហាជាច្រើនក្នុងអាជីវកម្ម ទាំងអស់នឹងហើយដែលធ្វើឲ្យយើងពូកែខាងលក់ ពូកែដឹកនំា និងពូកែខាងមើលទីផ្សារ​។

ទំាងនេះហើយដែលអាចធ្វើឲ្យយើងឈានបើកអាជីវកម្មខ្នាតធំ ហើយអ្វីដែលពិសេសនោះត្រូវរៀនស្វែងរកដៃគូរភាគហ៊ុន និងគៀងគរអ្នកវិនិយោគ ដែលជាជម្រើសប្រសើរមួយពេលអាជីវកម្មតូចរបស់អ្នកឈរជើងរឹងមាំហើយ៕

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី Franchise Writer

 

LEAVE A REPLY

Please enter your comment!
Please enter your name here