ហេតុអ្វីអ្នកនៅលីវ ត្រូវទិញ ផ្ទះ ឬខុនដូ មុនពេលរៀបការ?

0
3407

ប្រជាជនកម្ពុជាដែលនៅលីវភាគច្រើនមិនមានផ្ទះផ្ទាល់ខ្លួននោះទេ មុនពេលពួកគេរៀបការ ដោយពួក គេ តែងតែគិតថា ការទិញផ្ទះ ឬខុនដូ គឺជារឿងដែលពួកគេគួធ្វើបន្ទាប់ពីរៀបការ។

ទោះបីយ៉ាងណាក៏ដោយ ក្នុងពេលបច្ចុប្បន្ននេះ អ្នកនៅលីវមួយចំនួនបានសម្រេចចិត្តទិញផ្ទះ ឬខុនដូ ផ្ទាល់ខ្លួន នៅពេលពួកគេមានប្រាក់គ្រប់គ្រាន់ដោយខ្លួនឯង ឬនៅពេលពួកគេគិត​ថាអាចមានលទ្ធភាព​ខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុណាមួយ​។ ទាំងនេះជាមានហេតុផល ដែលធ្វើឲ្យអ្នកនៅលីវ​គួរសម្រេច​ចិត្ត​ទិញ​ផ្ទះ ឬខុនដូ

១. អារម្មណ៍មោទនភាពចំពោះខ្លួនឯង

ការមានកម្មសិទ្ធ​លើផ្ទះឬខុនដូផ្ទាល់ខ្លួននៅពេលនៅលីវ ធ្វើឲ្យគេខ្លួនឯង ឬអ្នកនៅជំវិញខ្លួន​មាន​មោទ​នភាព​នឹងសមត្ថភាពរបស់ពួកគេ ខណៈដែលមាន​មនុស្សមិនច្រើន​ទេដែលអាចធ្វើ​បានដូច​ពួកគេ។ នេះអាចជាហេតុផលមួយជំរុញឲ្យពួកគេធ្វើការងារកាន់តែបានល្អ ខិតខំរកប្រាក់ចំណូលបាន​កាន់តែ​ច្រើន។

៣. ចាប់ផ្ដើមសន្សំជាងមុន

ផ្ទះ ឬខុនដូដែលមានគុណភាពតែងតែមានតម្លៃខ្ពស់ ! នៅពេលពួកគេ​ត្រូវចំណាយ​លុយផ្ទាល់​ខ្លួនដ៏​ច្រើន​ដើម្បីទិញអ្វីមួយ ឬដើម្បីបង់សងកម្ចីទិញផ្ទះ ឬកម្ចីផ្ទាល់ខ្លួនណាមួយ ពេលនោះដែរ ពូកគេនឹង​អាច​តាំងចិត្តខ្លួនឯងក្នុងការកាត់បន្ថយការចំណាយលើតម្រូវការមិនចាំបាច់មួយចំនួន ដូចជា​សំលៀក​បំពាក់ម៉ាកថ្មី ការចេញដើរលេងពេលយប់ ពីព្រោះគេ មិនចង់ជាប់បំណុល រយៈពេលវែងនោះទេ។

៣. ចេះខ្ចីលុយធនាគារ ដើម្បីវិនិយោគ

ជាមនុស្សនៅលីវ ចំណូលក៏នៅមានកម្រិត ការសន្សំក៏មិនបានច្រើនដូចអ្នកមានដៃគូរ ដូចនេះគាត់មាន​ឱកាសស្វែងយល់ពីការសកម្ចីប្រាក់ពីធនាគារ ឬមីក្រូហិរញ្ញវត្ថុផ្សេងៗ។ ទាំងនេះគឺជាចំណេះដឹង ដែល​គ្មាននៅក្នុងសាលាឡើយ។ បន្ទាប់មក គេចាប់ផ្តើម​ពិចារណាយក​កម្ចីសម្រាប់ទិញ​លំនៅដ្ឋាន​ពីគ្រឹះ​ស្ថានមីក្រូហិរញ្ញវត្ថុ ឬធនាគារណាមួយដែលមានអត្រាការប្រាក់ និងលក្ខខណ្ឌសមស្រប ទៅតាម​ចំណូល និងស្ថេរភាពនៃការងាររបស់ពួកគេ។

អត្ថបទ៖ ពេជ្រ ស្រីវណ្ណ

LEAVE A REPLY

Please enter your comment!
Please enter your name here