ចង់ឲ្យកូនមានទម្លាប់ល្អក្នុងការចាយវាយ ឳពុកម្ដាយគួរចាប់ផ្ដើមបង្រៀនកូនតូចៗនូវទម្លាប់ទាំងនេះ!

0
1970

ជាការពិតប្រជាជនកម្ពុជាគឺមានផ្នត់គំនិតមិនសូវគិតគូរនិងយកចិត្ដទុកដាក់លើរឿងលុយកាក់ប៉ុន្មានទេ។ តាមអ្នកជំនាញហិរញ្ញវត្ថុជាច្រើននៅកម្ពុជាក៏បានលើកឡើងថាចំណេះហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជានៅមានកម្រិតនៅឡើយ ហើយមានតែតិចតួចប៉ុណ្ណោះដែលមានចំណេះដឹងហិរញ្ញវត្ថុ។ ការដែលគ្មានចំណេះផ្នែកដឹងហិរញ្ញគឺមានពិតជាគ្រោះថ្នាក់ខ្លាំងដល់ជីវភាពរបស់ពួកគាត់ហើយវាបន្ដជះឥទ្ធិពលដល់កូនៗរបស់ពយកគាត់ផងដែរ ប្រសិនបើពួកគាត់មិនបានរកមិនបានរកវិធីទប់ស្កាត់ ក៏ដូចជាចាប់ផ្ដើមបន្សាកូនៗរបស់ឲ្យចេះគ្រប់គ្រងលុយ និងមានចំណេះដឹងផ្នែកហិរញ្ញវត្ថុតាំងពីតូចៗទៅទេនោះ។
ដូច្នេះដើម្បីឲ្យកូនៗរបស់លោកអ្នកមានទម្លាប់ល្អទៅលើរឿងលុយកាក់ លោកអ្នកគួរចាប់ផ្ដើមបង្វឹកពួកគាត់ពីតូចៗទៅ ប្រសិនលោកអ្នកនៅមានផ្នត់គំនិតថា ចាំកូនៗធំចាំបង្រៀនគឺវាមិនត្រឹមត្រូវទេ ព្រោះថាប្រសិនបើពួកគាតមានទម្លាប់ខ្ជះខ្ជាយរឿងលុយកាក់តាំងពីតូចទៅនោះធំឡើងពិបាកនឹងកែប្រែទម្លាប់របស់ពួកគាត់ណាស់
ខាងក្រោមនេះគឺជាមេរៀនដែលលោកអ្នកត្រូវបង្រៀនកូនៗរបស់លោកអ្នកតាំងពីពួក គាត់នៅចាប់ពីអាយុ ៣ ឡើងទៅ៖

អាយុចន្លោះពី ៣ទៅ ៥ ឆ្នាំ
ណែនាំពួកគាតពីអត្ថន័យនៃលុយ៖ ពិតណាស់អ្នកច្បាស់ជាគិតថាអាយុប៉ុណ្ណឹងកូនៗរបស់លោកអ្នកនៅតូចនៅឡើយ ទោះប្រាប់ក៏ពួកគាតមិនដឹងអ្វីដែរ ប៉ុន្ដែលោកអ្នកបានហើយថាការណែនាំពីពេលដែលពួកគាត់នៅតូចនិងពេលធំ តើមួួយណាស្រួលណែនាំជាង។ ទោះការបង្រៀនពីតូចកូនៗទទួលបានតិចឬច្រើន ខ្ញុំសូមលើកទឹកចិត្ដលោកអ្នក ចាប់ផ្ដើមផ្សាំពួកគាត់ពីតូចៗទៅ។ អ្នកអាចប្រាប់ពួកគាត់ពីសារៈសំខាន់នៃប្រាក់ សារៈនៃការចេះសន្សំ ការចំណាយទៅលើរបស់មិនចាំបាច់ និងរបស់មិនចាំបាច់ និងភាពសំខាន់នៅពេលមានប្រាក់ច្រើន។ សូមបង្ហាត់កូនៗឲ្យចេះសន្សំដោយទិញកូនជ្រូកសន្សំឲ្យពួកគាត់ ហើយដាស់តឿនគាត់ឲ្យដាក់សន្សំជារៀងរាល់ថ្ងៃនូវចំនួនលុយមួយជាក់លាក់ទៅតាមលទ្ធភាពដែលអ្នកអាចឲ្យពួកគាត់រាល់ថ្ងៃ។ ខ្ញុំជឿថាអ្នកទម្លាប់ពួកគាត់ឲ្យធ្វើបែបនេះមិនដល់មួយឆ្នាំនោះទេ ពួកគាត់នឹងឃើញថាខ្លួនឯងមានលុយច្រើននិងកម្លាំងចិត្ដសន្សំថែមទៀត។ ជាក់ស្ដែងក្មូយប្រុសរបស់ខ្ញុំនៅពេលគាត់សន្សំលុយបានច្រើនហើយ គាត់មានគំនិតចង់បានច្រើនថែមទៀត រហូតពេលខ្លះគាត់បានកាត់បន្ថយការចាយនៅសាលា ហើយយកប្រាក់នោះមកសន្សំបន្ថែមលើប្រាក់ដែលប៉ាម៉ាក់គាត់អោយសម្រាប់សន្សំប្រចាំថ្ងែ។

អាយុចន្លោះពី ៦ ទៅ ១០ ឆ្នាំ
បង្រៀនពួកគាត់ពីរបៀបនៃការចំណាយ៖ នៅអាយុចន្លោះនេះគឺជាពេលវេលាដ៏ល្អក្នុងបង្រៀនកូនៗរបស់អ្នកអំពីការចំណាយទៅរបស់ដែលជាតម្រូវការ និងរបស់ដែលគ្រាន់តែចង់បាន។ ប្រាក់ពួកគាត់លុយយើងគឺមានកម្រិតហើយយើងសន្សំដោយលំបាកដូច្នេះមុននឹងទិញអ្វីមួួយត្រូវធ្វើការជ្រើរើសប្រកបដោយប្រាជ្ញាជៀសវាងការទិញដោយប្រើអារម្មណ៍។ ខណៈពេលដែលកូននៅអាយុនេះអ្នកគួរតែបន្តសកម្មភាពដូចជាការការបែងចែកការសន្សំដូចជាសន្សំសម្រាប់ការចំណាយនិងសន្សំសម្រាប់ទិញរបស់អ្វីមួយដែលពូកគាត់ចង់បានហើយមានតម្លៃថ្លៃនិងការសន្សំសម្រាប់គោលដៅដែលពួកគាត់បានកំណត់។ អ្នកក៏គួរតែចាប់ផ្តើមធ្វើឱ្យកូនរបស់អ្នកមានការសម្រេចចិត្តផ្នែកហិរញ្ញវត្ថុតាំងពីតូចដែលជាផលល្អេពេលពួកគាត់ពេញវ័យ។

អាយុចន្លោះពី ១១ ទៅ ១៣ ឆ្នាំ
ការបង្កើនល្បឿននៃការសន្សំ៖ ប្រាប់ពួកគេថាកាលណាអ្នកសន្សំបានលឿននោះលុយរបស់អ្នកកាន់ច្រើន ហើយអ្វីដែលអ្នកចង់បានក៏នឹងឆាប់បានយ៉ាងរហ័ស។ នៅអាយុនេះអ្នកអាចផ្លាស់ប្តូរពីគំនិតនៃការសន្សំរបស់ពួកគេសម្រាប់គោលដៅរយៈពេលខ្លីទៅគោលដៅរយៈពេលវែង។ ឱ្យកូនអ្នកកំណត់គោលដៅរយៈពេលវែងសម្រាប់អ្វីដែលថ្លៃជាងប្រដាប់ប្រដាក្មេងដែលគាត់អាចសន្សំ។ នៅអាយុនេះកុមារព្យាយាមមិនសន្សំសំចៃព្រោះពួកគេចង់ទិញវត្ថុ ប៉ុន្តែនៅពេលគិតពីគោលដៅរយៈពេលវែងនិងអ្វីដែលពួកគេត្រូវបោះបង់ចោលបង្ហាញថាវាជាការសម្រេចចិត្តដ៏ល្អ។ ឧទាហរណ៍៖ កូនរបស់អ្នកចង់បាន Ipad គាត់ច្បាស់ជាខិតខំសន្សំប្រាក់សម្រាប់ Ipad នោះជាមិនខាន ទោះមានពេលខ្លះគាត់ចង់របស់លេងផ្សេងក៏គាត់ត្រូវកាត់ចិត្ដដែរ។

អាយុចន្លោះពី ១៤ ទៅ ១៨ ឆ្នាំ
នៅចន្លោះអាយុជាវ័យដែលពួកគាត់ត្រូវចូលដល់ថ្នាក់វិទ្យាល័យនិងឈានដល់ថ្នាក់មហាវិទ្យាល័យ។ អ្នកត្រូវឲ្យពួកគេចាប់ផ្ដើមជ្រើសរើសសាលាសម្រាប់រៀននៅថ្នាក់មហាវិទ្យាល័យ ហើយធ្វើការប្រៀបធៀបសាលារៀននីមួយៗថានឹងត្រូវចំណាយប៉ុន្មានក្នុងមួួយឆ្នាំឬមួយចប់ ៤ ឆ្នាំ។ ស្វែងរក “ការគណនាតម្លៃសុទ្ធ” នៅលើគេហទំព័រមហាវិទ្យាល័យដើម្បីមើលថាតើការចំណាយនីមួយៗត្រូវចំណាយប៉ុន្មាននៅពេលដែលរួមបញ្ចូលការចំណាយផ្សេងទៀតក្រៅពីការសិក្សា។ ពន្យល់ពីរបៀបដែលនិស្សិតថ្នាក់មហាវិទ្យាល័យច្រើនទទួលបានប្រាក់ចំណូលច្រើនជាងមនុស្សដែលមិនបានបញ្ចប់ថ្នាក់វិទ្យាល័យ ធ្វើឱ្យពួកគាត់ដឹងថាការវិនិយោគលើការសិក្សាគឺពិតជាការវិនិយោគដ៏មានតម្លៃ។
ឪពុកម្តាយគួរលើកទឹកចិត្ដកូនដែលកំពុងរៀនមហាវិទ្យាល័យឲ្យពួកគេស្វែងរកការងារក្រៅម៉ោង “។ តាមការស្រាវជ្រាវដោយលោកបណ្ឌិត Gary R. Pike នៃសាកលវិទ្យាល័យ Indiana សាកលវិទ្យាល័យ Purdue Indianapolis បានបង្ហាញថាសិស្សដែលធ្វើការ ២០ ម៉ោងក្នុងមួយសប្តាហ៍ឬតិចជាង ពួគគាត់អាចទទួលបានពិន្ទុល្អជាងមុនពីព្រោះពួកគេចូលរួមកាន់តែច្រើនក្នុងជីវិតនិស្សិត ហើយចង់ដឹងពីសង្គមខាងក្រៅកាន់តែច្រើន៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here