ដឹងទេថាសណ្ឋាគារនៅទឹកដីខេត្តសៀមរាបមួយណាជាប់លំដាប់ថ្នាក់ល្អបំផុតលើពិភពលោក

0
1000

ចំនួន​ភ្ញៀវ​ទេសចរណ៍​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា​កើន​ឡើង​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ ខណៈ​វិស័យ​សណ្ឋាគារ​ត្រូវ​បាន​គេ​សង្កេត​ឃើញ​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់​ផង​ដែរ​។

ក្រៅ​ពី​ការ​កើន​ឡើង​ចំនួន​សណ្ឋាគារ​ក្នុង​ស្រុក​ នៅ​មួយ​រយៈ​ចុង​ក្រោយ​នេះ​ សណ្ឋាគារ​លំដាប់​ថ្នាក់​អន្តរ ជាតិ កាន់តែច្រើន​ក៏​បាន​ឈាន​ចូល​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។

តើមានដឹងទេថាសណ្ឋាគារនៅកម្ពុជាមួយណាដែលជាប់លំដាប់ថ្នាក់ល្អបំផុតលើពិភពលោក?

ភ្នាក់​ងារ​វាយ​តម្លៃ​សេវា​ទេស​ចរណ៍ ​TripAdivsor ​បាន​ផ្តល់​ចំណាត់​ថ្នាក់​​សណ្ឋគារ​ប្រណីត​មួយ​ក្នុង​ខេត្ត​សៀម​រាប ថាជា​សណ្ឋាគារ​ល្អ​បំផុត​របស់​ពិភព​លោក​ទាក់​ទង​នឹង​តម្លៃ​ បើតាមរយៈ Choice​ awards ​២០១៨ ​របស់​ TripAdvisor Travellers បាន​ជ្រើស​រើសយក​សណ្ឋាគារ ​វិរតន៍ ​ដែល​​មាន​តម្លៃ​ ៧៨ ​ផោន​ (​១០៨ ​ដុល្លារ​អាមេរិក​) ​ក្នុង​មួយ​យប់​នៅ​សៀម​រាប ​​ជា​សណ្ឋា​គារ​ល្អ​បំផុត​។

ចំណែក សណ្ឋាគារ ​Old​ School ​Bed​ &​ Breakfast​ នៅ​តំបន់​ Cotswolds ​ចក្រ​ភព​អង់​គ្លេស​ ត្រូវ​បាន​ជាប់​ឈ្មោះ​ជា​សណ្ឋាគារ​ល្អ​​បំ​ផុត​នៅ អឺរ៉ុប​ ខណៈ​​សណ្ឋាគារ​ Tavistock House Hotel នៅ​ក្រុង​ Devon ចក្រ​ភព​អង់គ្លេស​ទទួល​បាន​ងារ​ជា​សណ្ឋាគារ​តូច​ល្អ​បំ​ផុត​របស់​អឺរ៉ុប​។​

អ្វីដែលពិសេសថែមទៀតនោះគឺសណ្ឋាគា​រវិ​រតន៍ (Viroth’s Hotel) ដែលមាន​ទីតាំងនៅ​ភូមិ​វត្ត​បូ​ណ៌ ខេត្តសៀមរាប បាន​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​១ ដោយ​នាំមុខ​សណ្ឋាគារ​នៅ​កូ​ស្តា​រី​កា ឥណ្ឌា វៀត ណាម និង​ម៉ា​ល់​ឌី​វ​។​

ម៉្យាងវិញទៀត សណ្ឋាគារលំដាប់កំពូលលើពិភពលោកទាំង៥​ ដែលត្រូវបាន​ចាត់ថ្នាក់​ដោយ TripAdvisor មានដូចជា៖ ១. សណ្ឋាគា​រវិ​រតន៍ (Viroth’s Hotel) នៅ​ខេត្តសៀមរាប​, កម្ពុជា​ ២. សណ្ឋាគារ Tulemar Bungalows & Villas នៅ​ក្រុង Manuel Antonio ប្រទេស​កូ​ស្តា​រី​កា ៣. សណ្ឋាគារ Umaid Bhawan Palace Jodhpur ក្រុង Jodhpur ប្រទេស​ឥណ្ឌា​ ៤. Hanoi La Siesta Hotel & Spa ក្រុង​ហាណូយ ប្រទេស​វៀតណាម​ និង៥.  សណ្ឋាគារ Gili Lankanfushi កោះ Lankanfushi ប្រទេស​ម៉ា​ល់​ឌី​វ​។

អត្ថបទ៖ទួន កែវពិសី

LEAVE A REPLY

Please enter your comment!
Please enter your name here