មិនខ្វល់ថាអតិថិជនលំដាប់ណានោះទេ អោយតែមានរបស់ទាំង ៣ នេះអ្នកណាក៏ចង់ទិញដែរ

0
1756

លក់ដាច់ទើបមានចំណូលខ្ពស់ ចង់ក្លាយជាអ្នកមានត្រូរៀនធ្វើអ្នកលក់ នេះជាទស្សនៈថ្មីមួយរបស់សេដ្ឋីកំណើតហុងកុងសញ្ជាត្តិកាណាដា Dan Lok ដែលជាគ្រូបង្វិកជំនាញអចលនទ្រព្យ ជំនាញលក់ និងជំនាញហិរញ្ញវត្ថុ ។

សេដ្ឋីរូបនេះបានបង្ហាញនៅចំណុច ៣ យ៉ាង ដែលអ្នកលក់ទាំងអស់គួរតែយ់អំពីរអតិថិជន ត្រូវតែដឹងអោយច្បាស់ពីមូលហេតុទាំង ៣ យ៉ាង ដែធ្វើអោយអតិថិជនទិញផលិតផលរបស់អ្នកខានមិនបាន ៖

១.អតិថិជនទិញព្រោះតែហេតុផលស៊ីអារម្មណ៍

បើអ្នកលក់មិនស្គាល់ពីចំណុចក្តៅមួយនេះទេលក់មិនដាច់ទេ។ អ្នកលក់ភាគច្រើនចូលចិត្តលក់តែហេតុផលសាមញ្ញៗ តែមិនទាន់ចាក់ដោតអារម្មណ៍ភ្ញៀវទេ។ ធាតុពឹតទៅភ្ញៀវចង់ទិញរបស់អ្វីមួយ ដោយសារតែហេតុផលចាក់ដោតអារម្មណ៍។ បើយើងពាក់អាវធំមួយ ដែលមានគុណភាពល្អ វាធ្វើអោយយើងទទួលអារម្មណ៍ថាពាក់ទៅស្រួលខ្លួន តែបើយើងបានដឹងថាអាវធំមួយ ដែលយើងពាក់ជាអាវយីហោល្បីរបស់ Jam Bon វានឹងធ្វើអោយបេះដូងរបស់អ្នកទទួលអារម្មណ៍មួយថា អស្ចារ្យមែនទែន។

២.អតិថិជនទិញព្រោះតែវិធីដោះស្រាយ

អតិថិធិជនទិញផលិតផលព្រោះតែវិធីនៃការដោះស្រាយ។ ហេតុអ្វីគាត់ទិញឡានថ្មី ហេតុអ្វីគាត់ទិញទូរស័ព្ទថ្មី ហេតុអ្វីគាត់ទិញរបស់ប្រើប្រាស់ថ្មីៗ សម្រាប់ជីវិតរបបស់ពួកគាត់។ មូលហេតុសំខាន់គឺដើម្បីប្រើប្រាស់វិធីដោះស្រាយបញ្ហា បែបថ្មីមួយរបស់ខ្លួន។ មានផលិតផលថ្មីៗជាច្រើន ដែលគេខំផលិតឡើងជាមួយនឹងដំណោះស្រាយថ្មីៗ តែពេលខ្លះអ្នកលក់មួយចំនួនមិនបាននិយាយពីរបៀបដោះស្រាយបែបថ្មីនេះទៅកាន់អតិថិជនទេ​ ពោលគឺនិយាយតែពីវិធីផលិត របៀបបង្កើតផលិតផល ដែលវាជារឿងមួយចាស់គម្រិលណាស់សម្រាប់អតិថិជន។

៣.អតិថិថិជនទិញព្រោះតែប្រវត្តិផលិតផល

ផលិតផលលក់ដាច់ត្រូវតែមានប្រវត្តិល្អ ផលិតផលលក់បានថ្លៃត្រូវមានប្រវត្តិល្អ។ ប្រវត្តិជារឿងសំខាន់មួយ ដែលភ្ញៀវចូលចិត្តទិញបំផុត។ អ្នកលក់ត្រូវតែចេះបង្កើតប្រវត្តិរបស់ផលិតផលខ្លួ​ន ដើម្បីអោយអតិថិជនទទួលអារម្មណ៍ថាស្ងប់ចិត្តជាមួយផលិតផល។ អ្នកជឿទេថាប៊ិចមួយដើមលក់បាន ២០០ ដុល្លា ខណៈពេលដែលប៊ិចមួយដើម ១០០០ រៀលសរសេបានដូចគ្នា​ តែអ្វីដែលលក់បាន ២០០ ដុល្លានោះមិនមែនជាផលិតផលទេ តែវាជាប្រវត្តិយីហោផលិតផល គឺប៊ិចមួយដើម ដែលមានតម្លៃ ២០០ ដុល្លារ ជាប៊ិចយីហោថ្លៃបំផុតជាប៊ិរបស់ប្រធានាធិបតីអាមេរិកធ្លាប់ប្រើវា ធ្វើអោយប៊ិចមួយដើមនេះក្លាយជាប៊ិចដែលមានប្រវត្តិល្អថ្លៃជាងគេមួយ។

អត្ថបទដោយ៖ នេន សុធី (Sale editor Of Business Cambodia)

អ្នកនិពន្ធសៀវភៅ អាត់ ៣​ (ហេតុផលជួយអោយលក់ដាច់)

LEAVE A REPLY

Please enter your comment!
Please enter your name here