លោកស្រីសាកលវិទ្យាធិការ ទេព កុលាប ៖ចង់ក្លាយជាថ្នាក់ដឹកនំាល្អ អ្នកត្រូវមានទុនសំខាន់៣នេះ

1
7057

លោកស្រី ទេព កុលាប ជាស្ថាបនិកនៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ(PPIU) ជាសាកលវិទ្យាល័យស្តង់ដារអន្តរជាតិមួយ ដែលមានទីតំាងនៅចំកណ្តាលរាជធានីភ្នំពេញ ដែលបង្កើតឡើងនៅឆ្នាំ២០០៦ រួចប្តូរឈ្មោះថ្មីនៅឆ្នាំ២០០៩ ជាឆ្នាំដែលសាលាថ្នាក់ឧត្តមសិក្សាមួយនេះទទួលបានសិស្សរហូតដល់ជាង៣០០០នាក់ឯណោះ។

តាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ជាមួយ Business Cambodia លោកស្រី សាកលវិទ្យាធិការបានមានប្រសាសន៍ថា ការវិនិយោគ ឬធ្វើអាជីវកម្មចង់ឲ្យអាជីវកម្មទទួលបានជោគជ័យនោះ គ្រប់អ្វីៗដែលយើងធ្វើ គឺត្រូវធ្វើឲ្យអស់ពីចិត្ត ពីក្តីស្រលាញ់ពិត ទើបមានការរីកចម្រើន ហើយក្នុងនាមជាថ្នាក់ដឹកនំា ឬជាអ្នកគ្រប់គ្រងល្អ ប្រការដែលសំខាន់នោះគឺមានការអត់ធ្មត់ខ្ពស់ មានភាពស្មោះត្រង់ ប្រកបដោយក្រមសីលធម៌ ចាត់ទុកបុគ្គលិក សហការី ដូចជាសមាជិកក្រុមគ្រួសារក្នុងការសហការកាងារ និងត្រូវស្តាប់មតិយោបល់ហេតុផលផ្សេងៗដែលពួកគាត់មាន ក៏ដូចជាផ្តល់ឱកាសឲ្យពួកគាត់បញ្ចេញនូវសា្នដៃរបស់ខ្លួន។

លោកស្រីបន្តថា ថ្នាក់ដឹកនំាឬអ្នកគ្រប់គ្រងដ៏ល្អ គឺជាថ្នាក់ដឹកនំាំមួយរូបដែលមានទុនទីពីរនោះគឺចំណេះដឹង ដោយដឹងច្បាស់លាស់ពីស្ថានប័នដែលខ្លួនឯងធ្វើការងារ និងចេះចាត់ចែង ដឹងគ្រប់បែបយ៉ាងនឹងមិនមែនចេះពីAដល់Zនោះទេ មានន័យថាគ្រាន់តែមានការយល់ដឹងពីគោលការណ៍រួមថាអ្វីជាអ្វីបានហើយ។

មួយវិញទៀតនោះ ទុនចុងក្រោយដែលថ្នាក់ដឹកនាំខ្វះមិនបាន គឺជាគុណធម៌ ជាមួយសហការី ឬសមាជិកក្រុមការងារ ហើយថ្នាក់ដឹកនំាដែលល្អមិនមែនចាំតែចាប់កំហុសអ្នកដែលនៅក្រោមបង្គាប់នោះទេ​ ផ្ទុយទៅវិញត្រូវមានការលើកទឹកចិត្ត និងជួយជ្រោមជ្រែងអ្នកដែលខិតខំប្រឹងប្រែង សម្រេចបានលទ្ធផលល្អជូនស្ថាប័នណាមួយនោះ។

លោកស្រី សង្កត់ធ្ងន់ថា ជាថ្នាក់ដឹកនំាម្នាក់ សំខាន់បំផុតនោះ គឺត្រូវមានសីលធម៌ គុណធម៌ ភាពស្មោះត្រង់ និងការឧស្សាហ៍ព្យាយាម ហើយបើទោះបីជាថ្ងែនេះមិនទាន់ជោគជ័យក្តី គង់តែថ្ងែណាមួយនឹងទទួលបានជោគជ័យ ហើយធ្វើអ្វីកុំធ្វើឲ្យតែគេឃើញត្រូវធ្វើឲ្យអស់ពីចិត្ត ពីថ្លើម ទោះបីជាលំបាកថែ្ងនេះ ថ្ងែក្រោយនឹងទទួលបានផ្លែផ្កាជាមិនខាន។

លោកស្រី ទេព កុលាប ៖“ការវិនិយោគដែលមានន័យបំផុត គឺការវិនិយោគលើចំណេះដឹង៕”

អត្ថបទដោយ៖ស្រៀង ចាន់ឌី , Franchise  Writer

1 COMMENT

  1. និយាយល្អណាស់…
    តែខុសពីការពិតដែលខ្លួន
    បានធ្វើ កំពុងធ្វើ និងបន្តធ្វើ៕

LEAVE A REPLY

Please enter your comment!
Please enter your name here