ទោះអ្នករកស៊ី ឬអ្នកធ្វើការក៏ដោយបើមានទម្លាប់ ២ នេះមិនយូរឡើយអ្នកនិងធ្លាក់ខ្លួនក្រ

0
1617

មនុស្សយើងមិនថាអ្នករកស៊ី ឬអ្នកធ្វើការឡើយត្រូវតែមានការប្រុងប្រយ័ត្នខ្ពស់ទៅលើទម្លាប់ប្រចាំថ្ងៃរបស់ខ្លួន ហើយអ្វីដែលអ្នកត្រូវតែចងចាំជានិច្ចនោះគឺត្រូវចេះទុកដាក់នឹងថែរក្សាចំណូលដែលអ្នករកបានទាំងអស់អោយបានគង់វង្សបំផុត។ ជាក់ស្តែងលោកRobert Kiyosaki​​​ អ្នក​និពន្ធ​​របស់​​សៀវភៅ​ “ឪពុក​អ្នក​មាន​បង្រៀន​កូន​អ្នក​ក្រ”​ បាន​អះអាង​ថា ​​រកចំណូល​បាន​ប៉ុន្មាន​មិន​ទាន់​សំខាន់​ទេ ​តែ​សំខាន់​​តើ​យើង​ចេះ​ទុក​ដាក់​វា​​ក្នុង​កម្រឹត​ណា​។ ​​​មនុស្ស​ទូទៅ​ចូលចិត្ត​ចាយវាយ​តាម​អារម្មណ៍​ដោយ​គ្មាន​ផែនការ​ចំណាយ​ច្បាស់លាស់​ ដូច្នេះ​ហើយ​ទោះបី​ជាពួកគេ​រក​បាន​ប៉ុន្មាន​​ក៏​មិន​ដែល​សល់​​ដែរ​ ហើយ​បែរ​ជា​ឆ្លៀត​ខ្ចី​លុយ​គេ​ចាយ​នៅ​ចុងខែ​ទៀត​។ មូលហេតុនេះហើយដែលអ្នករកស៊ី នឹងធ្វើការអាចនឹងធ្លាក់ខ្លួនក្របាន។

ក្នុងពេលនេះដែរ Business Cambodia សូមលើកយក ២ចំណុចធំៗដែលអាចធ្វើអោយអ្នករកស៊ី នឹងអ្នកធ្វើការអាចធ្លាក់ខ្លួនក្រមួយរំពេច។

.មិនស្គាល់ច្បាស់ថា អ្វីជាទ្រព្យ និង អ្វីជាបំណុល​

​មនុស្ស​ភាគច្រើនមិនថាអ្នករកស៊ី ឬអ្នកធ្វើការឡើយ​ គឺ​​មិន​ខ្វល់​​ និង​ គិត​ថា​ អ្វី​ជា​បំណុល​ និង ទ្រព្យ​នោះ​ទេ ​​​អ៊ីចឹង​ហើយ​ពួកគេ​តែង​ចំណាយ​​ទៅ​លើ​​បំណុល​ជាជាង​​ទ្រព្យ​។ បំណុល​គឺ​ជា​អ្វីៗ​ដែល​ធ្វើ​​​​ឲ្យ​អ្នក​ត្រូវ​ចំណាយ​ជា​ប្រចាំ​ ហើយ​ធ្វើ​​​ឲ្យ​អ្នក​ខាត​​ និង បន្ត​ខាត​រហូត​ មាន​ដូច​ជា ឧស្សាហ៍ដូរស៊េរី ​​ទូរស័ព្ទ​  ​ឡាន ​​​​​​​​និង ម៉ូត​សំលៀកបំពាក់​ថ្លៃ​​ៗ​។ ដោយ​ឡែក​​ទ្រព្យ​វិញ​ មាន​ដូច​ជា ​​ផ្ទះ ដី​ ​​​និង ​​ការ​សិក្សា​ជា​ដើម​ ព្រោះ​​ធ្វើ​ឲ្យ​អ្នក​ចំណេញ​​នៅ​ពេល​ក្រោយ​ បន្ទាប់​ពី​វិនិយោគ​ទៅ​លើ​វា។ ប៉ុន្តែដោយហេតុថា ចំណូលចិត្តចំណាយលើបំណុលជាជាងទ្រព្យបែបនេះ ទើបធ្វើឲ្យមនុស្សជាច្រើន​ នៅតែក្រ និង បន្តភាពក្រីក្រជារៀងរហូត។

.គ្មាន​ផែន​​ការច្បាស់លាស់ ផ្នែក​​​ហិរញ្ញវត្ថុ​​

មនុស្ស​ភាគច្រើនទាំងអ្នករកស៊ី នឹងអ្នកធ្វើការពេលខ្លះ​​មិន​ដែល​ខ្វល់​ពី​ផែនការ​ក្នុង​ការ​ចំណូល និង ការ​​សន្សំ​អ្វី​នោះ​ឡើយ​ ហើយ​ក៏​មិន​ដែល​គិត​​ថា ​ខែ​​ក្រោយ​ប្រសិន​បើ​ខ្លួន​បាត់បង់​ការងារ ឬអាជីវកម្មដួលរលំ​ តើ​ត្រូវ​រស់​យ៉ាង​ម៉េចបន្តរទៀតនោះឡើយ​។ ​​​​នៅ​ពេល​ដែល​​គ្មាន​ផែន​ការ​ច្បាស់លាស់​ហើយ​ នោះ​ការ​ចាយ​គឺ​​មិន​ពិបាក​នោះ​ទេ​ ពោល​គឺ​​ឲ្យ​តែ​មាន​​​លុយ​ប៉ុន្មាន​ គឺ​ដឹង​តែ​ចាយ​ទាំងអស់ព្រោះអាងខ្លួនអាចរកបានទៀត ​មាន​ប៉ុន្មាន​ក៏​មិន​សល់​ គឺ​ចុង​ក្រោយ​សល់​តែ​បំណុល​ដែល​ជំពាក់​គេ​បន្ថែម​ទៀតក៏មានដែ​។ មូលហេតុនេះហើយប្រសិនបើអ្នកមិនព្រមកែរប្រែទេនោះ មិនយូរឡើយអ្នកនឹងធ្លាក់ខ្លួនក្រ។

អត្ថបទដោយ នេន សុធា (Leadership Writer)

LEAVE A REPLY

Please enter your comment!
Please enter your name here