ការចាយតាមអារម្មណ៍ ៣ យ៉ាងជាសញ្ញាបង្ហាញថាអ្នកកំពុងជួបបញ្ហានៃការចំណាយហើយ

0
404

ធ្លាប់ឆ្ងល់ដែលទេថាប្រាក់ខែរបស់អ្នកគឹមានការកើនឡើងរហូត ប៉ុន្ដែមិនដែលនៅសល់នោះទេ គឺរលាយបាត់យ៉ាងឆាប់រហ័សនៅពេលដែលអ្នកទទួលវាមិនទាន់បានប៉ុន្មានផង។ ប្រសិនបើលោកអ្នកជួននូវបញ្ហានេះមានន័យថាអ្នកកំពុងជួបប្រទះនិងបញ្ហាការចាយវាយខ្ជះខ្ជាយនិងការចំណាយធំជាងចំណូល។ បញ្ហាចំណាយអាចប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នក។ វាអាចធ្វើឱ្យខូចកិច្ចខិតខំប្រឹងប្រែងរបស់អ្នកដើម្បីទទួលបាននូវសេរីភាពខាងហិរញ្ញវត្ថុ។

ខាងក្រោមនេះជាមូលហេតុដែលអ្នកត្រូវទទួលស្គាល់បញ្ហាទាំងនេះ ប្រសិនបើអ្នកឃើញខ្លួនឯងខ្ចីលុយគេមកចាយមុនថ្ងៃបើកប្រាក់ខែ។ ទាំងនេះគឺជាសញ្ញាទូទៅបីដែលប្រាប់អ្នកថាអ្នកមានបញ្ហាចំណាយដ៏ធ្ងន់ធ្ងរ។

១.ការទិញរបស់ថ្មីតាមមិត្តភក្ដិរបស់អ្នក(ការទិញតាមគ្នា)
សញ្ញាមួយបង្ហាញថាអ្នកមានបញ្ហាចំណាយដ៏ធ្ងន់ធ្ងរមួយកើតមានឡើងនៅពេលដែលអ្នកចាប់ផ្តើមទិញទំនិញថ្មីទៅតាមការបបួលពីមិត្តភក្តិ ឬខ្លួនអ្នកផ្ទាល់ចង់ទិញតាមគេ។ ប្រសិនបើអ្នកទិញមកហើយលោកអ្នកអាចប្រើវា មិនសូវជាខាតបងច្រើននោះទេ ប៉ុន្ដែជាការពិតមិនទិញរបស់អ្វីនោះទេ បើអ្នកទិញតាមគេភាគច្រើនគឺមិនសាកសមជាមួយអ្នក ហើយបន្ទាប់មកអ្នកក៏មានការសោកស្ដាយ។ អ្នកដឹងច្បាស់ហើយថាមិត្ដឬបងប្អូនរបស់អ្នកមិនតិចអ្នកនោះទេ ដូច្នេះចូលប្រុងប្រយ័ត្នចំពោះការចំណាយរបស់អ្នកឲ្យមែនទែន។
ទោះជាយ៉ាងណាក៏ដោយវាក្លាយជាបញ្ហាចំណាយនៅពេលអ្នកមានបំណុលព្យួរកហើយជំនួសឱ្យការដោះស្រាយវាអ្នកចង់បំពេញបំណងរបស់អ្នក។

២.អ្នកញៀននិងការដើរផ្សារ
ការដើរទិញឥវ៉ាន់គឺជារឿងរីករាយដែលមនុស្សភាគច្រើនចូលចិត្ដធ្វើ។ អ្នកខ្លះគិតថាការនៅថ្ងៃចុងសប្ដាហ៍ជាការកសាន្ដដែលជួយបំបាត់ភាពតានតឹង បន្ទាប់ពីការបំពេញការងារអស់រយៈពេលពេញមួយអាទិត្យ។ ជាការពិតណាស់មនុស្សភាគច្រើនចូលចិត្ដវា ក៏ប៉ុន្តែអ្នកមិនចាំបាច់ចូលចិត្ដដល់ថ្នាក់ញៀននោះទេ។ ប្រសិនបើអ្នករកឃើញថាអ្នកចង់លួងលោមទៅទិញឥវ៉ាន់ដើម្បីឱ្យមានអារម្មណ៍ល្អប្រសើរបន្ទាប់ពីថ្ងៃអាក្រក់វានឹងក្លាយជាបញ្ហាដ៏ធ្ងន់ធ្ងរដែលបំផ្លាញផ្នែកហិិរញ្ញវត្ថុរបស់អ្នក។ ពេលខ្លះអ្នកមិនត្រូវការទិញអ្វីបន្ថែមទៀតនោះទេ ប៉ុន្ដែអារម្មណ៍ដែលអ្នកញៀននឹងការដើរផ្សារ បានទាញចិត្ដអ្នកឲ្យទៅទាល់តែបាន។ ពេលដែលនៅដល់ផ្សារអ្នកច្បាស់ជាឃើញរបស់ដែលចង់បាន ហើយវាមិនមែនជាតម្រូវការ។ ទាំងនេះហើយជាការចំណាយតាមអារម្មណ៍ ចង់បានអ្វីក៏ទិញទៅតាមអារម្មណ៍។

៣.នៅពេលដែលអ្នកបាត់បង់នូវអ្វីដែលអ្នកមាន
វិធីមួយទៀតដើម្បីកត់សម្គាល់បញ្ហាចំណាយរបស់អ្នកគឺនៅពេលដែលអ្នកពិបាកចំណាំនូវអ្វីដែលអ្នកមានរួចហើយ។ ចូរធ្វើបញ្ជីនៃការទិញរបស់អ្នកប្រសិនបើអ្នកឃើញថាស្ទួនជាច្រើនដូចជា ស្បែកជើង ខោអាវ ឬកាបូប មានពីរឬបីដូចគ្នា នោះអ្នកនឹងមានបញ្ហានៃការចំណាយហើយ។ ទោះជាយ៉ាងណាក៏ដោយនេះអាចមានន័យថាអ្នកគឺជាអ្នកទិញដ៏ពូកែម្នាក់ព្រោះអ្នកទិញរបស់ទាំងនោះតាមការបញ្ជារបស់អ្នក៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here