Robert Kiyosaki៖ គន្លឹៈដែលអ្នកត្រូវរៀនដើម្បីមើលឃើញលុយខណៈអ្នកដទៃមើលមិនឃើញ

0
3101

មនុស្សភាគច្រើនតស៊ូរស់នៅជាមួយប្រាក់ខែក៏ព្រោះតែការមិនឃើញឱកាស និងខ្លាចហានិភ័យ។ ហើយអ្នកខ្លះមានលុយច្រើនហើយតែមិនចេះនូវរបៀបថែរក្សាវាឲ្យនៅគង់វង់ទៅទៀត។

Robert Kiyosaki៖ មនុស្សជាមធ្យមមានភ្នែក ៩៥ ភាគរយហើយមានតែ ៥ ភាគរយប៉ុណ្ណោះ ដែលមើលឃើញនូវអ្វីដែលអ្នកដទៃមិនអាចមើលឃើញ ពិសេសគឺរឿងលុយកាក់។ ប្រសិនបើអ្នកចង់ក្លាយជាអ្នកជំនាញនៅ B និង I អ្នកត្រូវតែបង្ហាត់ភ្នែករបស់អ្នកឱ្យត្រឹមតែ ៥ ភាគរយហើយបង្វឹកចិត្តអ្នកឱ្យក្លាយជាអ្នកផ្សេងទៀត ៩៥ ភាគរយ “។គាត់បានបន្តទៀតថា ប្រសិនបើអ្នកចេះពីរបៀបគ្រប់គ្រងលុយ លុយនឹងប្រមូលផ្ដុំគ្នាហើយរត់រកអ្នក ប៉ុន្តែប្រសិនបើមិនចេះពីរបៀបថែរក្សាក៏ដូចជាគ្រប់គ្រង់វាទេ វានឹងរត់ចេញឆ្ងាយពីអ្នកជាមិនខាន។ ខាងក្រោមគឺជាគន្លឹៈដែលអ្នកត្រូវរៀនដើម្បីមើលឃើញប្រាក់ខណៈអ្នកដទៃមើលមិនឃើញ៖

រៀនដើម្បីរកលុយ
ឪពុកអ្នកមានជឿជាក់ថាដើម្បីរកប្រាក់អ្នកត្រូវមានគំនិតហិរញ្ញវត្ថុ។ ហើយបញ្ញាហិរញ្ញវត្ថុបានចាប់ផ្តើមជាមួយនឹងការអប់រំផ្នែកហិរញ្ញវត្ថុសាមញ្ញៗ ហើយវាបាប់ផ្ដើមរីកចម្រើនបន្ដិចម្ដងៗ។ គាត់មានអារម្មណ៍ថាការអប់រំគឺមានសារៈសំខាន់ពីព្រោះអ្នកត្រូវបណ្តុះបណ្តាលខួរក្បាលរបស់អ្នកដើម្បីរកប្រាក់ ព្រោះថាវាមិនមករកអ្នកដោយឯងៗនោះទេ។

អក្ខរកម្មផ្នែកហិរញ្ញវត្ថុ
គន្លឹះក្នុងការបណ្តុះបណ្តាលខួរក្បាលរបស់អ្នកដើម្បីរកលុយគឺ អក្ខរកម្មផ្នែកហិរញ្ញវត្ថុ។ការចាប់ផ្តើមនៃអក្ខរកម្មផ្នែកហិរញ្ញវត្ថុគឺ ការស្គាល់ពាក្យនិងលេខហើយអក្ខរភាពផ្នែកហិរញ្ញវត្ថុគឺជាមូលដ្ឋាននៃការស្វែងយល់អំពីហិរញ្ញវត្ថុ។ លោក Robert៖ ខ្ញុំមិនយល់ស្របនឹងអ្នកដែលនិយាយថា “ពួកគេត្រូវការលុយដើម្បីបង្កើតលុយ” ។ តាមគំនិតរបស់ខ្ញុំលទ្ធភាពរកលុយគឺចាប់ផ្តើមពីការយល់ដឹងពីភាសានៃលុយ។ ឪពុកអ្នកមានតែងតែនិយាយថា«ប្រសិនបើលុយមិនមាននៅក្នុងក្បាលរបស់អ្នកទេ វានឹងមិនជាប់នឹងដៃរបស់អ្នកឡើយ»។

ចាប់ផ្តើមអក្ខរកម្មផ្នែកហិរញ្ញវត្ថុពីថ្ងៃនេះទៅ
Robert Kiyosaki ៖ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកទាញយកអត្ថប្រយោជន៍ពីទ្រព្យសម្បត្តិនៃចំណេះដឹងនៅ Rich Dad ដើម្បីចាប់ផ្តើមអក្ខរកម្មហិរញ្ញវត្ថុរបស់អ្នក។ អ្នកអាចចាប់ផ្ដើមដោយប្រើសទ្ទានុក្រម និងអានសៀវភៅ ឬទស្សនាវត្តីហិរញ្ញវត្ថុ អានអត្ថបទលើអុីនធឺណែត ដើម្បីទទួលបាននូវចំនេះដឹងផ្នែលហិរញ្ញវត្ថុឲ្យបានទូលំទូលាយ។

សូមបញ្ជាក់ដែលថាការមើលឃើញប្រាក់ដែលបានលើកឡើងខាងលើមិនមែនមានន័យថាអ្នកនឹងមើលឃើញលុយ ទាំងដុំនៅតាមផ្លូវឬកន្លែងណាមួយនោះទេគឺ Robert Kiyosaki ចង់សំដៅទៅលើការមើលឃើញផ្លូវសម្រាប់វិនិយោគហើយឲ្យផលមកជាប្រាក់ចំណេញទៅវិញទេ។ ព្រោះការវិនិយោគភាគច្រើនទាល់តែមានចក្ខុវិស័យវែងឆ្ងាយទើបអាចសំឡឹងឃើញអត្ថប្រយោជន៍របស់វា។
ប្រសិនបើលោកអ្នកចង់ទទួលបាននូវមេរៀនហិរញ្ញវត្ថុពីអ្នកជំនាញលោក Robert Kiyosaki សូមចូលទៅកាន់គេហទំព័រនេះ http://www.richdad.com៕

អត្ថបទដោយ៖ ធូរ៉ា

LEAVE A REPLY

Please enter your comment!
Please enter your name here