ឧកញ៉ា ដួង ឆាយ ត្រៀមកាដូខ្នាតធំមួយ សម្រាប់កសិករដាំស្វាយចន្ទី នៅកម្ពុជា

0
1256

ស្របពេលដែលតម្លៃលក់ចេញគ្រាប់ស្វាយចន្ទីនៅក្នុងខេត្តកំពង់ចាម កំពុងមានការធ្លាក់ចុះខ្លាំង បើធៀបនឹងឆ្នាំ២០១៨កន្លងទៅនោះ ស្រាប់តែអ្នកឧកញ៉ាចិត្តធម៌ ដួង ឆាយ បានប្រកាសជាសាធារណៈនៅលើគេហទំព័រ ហ្វេសប៊ុក ខ្លួនថា នឹងបង្កើតរោងចក្រស្វាយចន្ទីដំបូងគេមួយនៅក្នុងខេត្តកំពង់ចាម ដើម្បីជួយដល់កសិករកម្ពុជា តាមការសន្យារបស់ខ្លួនកាលពីឆ្នាំមុន។

ក្នុងសេចក្តីប្រកាសថ្មីៗនេះ លោកឧកញ៉ា ដួង ឆាយ បានបញ្ជាក់យ៉ាងដូច្នេះថា រោងចក្រស្វាយចន្ទីនៅក្នុងខេត្តកំពង់ចាមរបស់គាត់ នឹងធ្វើការសហការជាមួយដៃគូភាគីមួយចំនួននៅភាគអ៊ឺរ៉ុប ឌុយបៃ និងអាស៊ី ដែលគម្រោងនេះ រូបគាត់បានសិក្សាតាំងពីឆ្នាំ ២០១៨ មកម្លេះ។

ទោះបីជាយ៉ាងនេះក្តី លោកឧកញ៉ាចិត្តធម៌ខាងលើនេះ មិនទាន់បានបង្ហើបនៅចំនួនទឹកប្រាក់ដែលនឹងត្រូវវិនិយោគនៅឡើយទេ ហើយក៏មិនទាន់បានបញ្ជាក់ទីតាំងឱ្យច្បាស់លាស់ថា នឹងវិនិយោគក្នុងស្រុកភូមិណាដែរ នៃខេត្តកំពង់ចាម។

គួរជម្រាបថា ដំណាំ​ស្វាយចន្ទី​ដែល​ប្រជាកសិករ​ខេត្ត​កំពង់ចាម ​បាន​ដាំ​ដុះ​នៅ​លើ​ផ្ទៃដី​ប្រមាណ​ជាង​ ២​ម៉ឺន​ហិកតា​នោះ បាន​ចាប់ផ្តើម​ប្រមូល​ផល​ជា​គ្រាប់​បណ្តើរ​ៗ​ហើយ ក៏ប៉ុន្តែតម្លៃលក់ចេញក្នុងដើមឆ្នាំនេះ មានការធ្លាក់យ៉ាងខ្លាំង បើប្រៀបធៀបនឹងរយៈពេលប្រមូលផលលើកដំបូងដូចគ្នាកាលពីឆ្នាំមុន ៕

អត្ថបទដោយ៖ LEE

LEAVE A REPLY

Please enter your comment!
Please enter your name here