លោកហៅ សុវណ្ណច័ន្ទរតនា ក្លាយជាម្ចាស់អាជីវកម្មទំាងវ័យក្មេងដោយសារតែចំណុចមួយនេះ

0
1855

មនុស្សយើងម្នាក់ៗសុទ្ធសឹងតែមានគំនិតចង់ចាប់ផ្តើមរកស៊ីស្ទើរតែគ្រប់ៗគ្នា តែមានមួយចំនួនពួកគាត់មានគំនិតតែខ្វះដើមទុន តែទោះជាយ៉ាងណាក្តី ឲ្យតែមានភាពអត់ធ្មត់ តស៊ូព្យាយាមសន្សំនូវចំណេះ ជំនាញ និងទុនឲ្យបានគ្រប់គា្រន់ គង់ថ្ងែណាមួយ និងអាចបើកអាជីវកម្មបានជាមិនខាន។ លោក រតនា គាត់បានក្លាយជាម្ចាស់អាជីវកម្ម  Cam toy group វ័យក្មេង ដោយសារតែក្តីស្រលាញ់នៅក្នុងការរកស៊ី ដោយចាប់ផ្តើមទំាងខ្លួនមានអាយុត្រឹមតែ១៦មកម្លេះ។

សហគ្រិនរូបនេះបានបន្តថា គាត់ចាប់ផ្តើមធ្វើអាជីវកម្មដំបូងគឺការលក់តាមអនឡាញប៉ុណ្ណេះ ដែលសន្សំលុយបានបន្តិចបន្តួចក៏ទិញអីវ៉ាន់តុក្កតាតិចតួចមកលក់ ហើយរហូតមកដល់បានបើកជាអាជីវកម្មហាងផ្ទាល់ខ្លូន ហើយដោយសារតែឃើញការនំាចូលនូវផលិតផលមកពីក្រៅប្រទេសច្រើន ក៏មានគំនិតចង់ចាប់ផ្តើមផលិតនៅផលិតផលខ្លួនឯង។

ហើយបន្ថែមពីនេះ លោកក៏បានទៅរៀនជំនាញក្នុងការផលិតតុក្កតា នៅប្រទេសចិន  ដើម្បីមកផលិតគ្រាន់ក្នុងការកាត់បន្ថយការចំណាយនិងការនំាចូលពីខាងក្រៅប្រទេស និងជួយបង្កើនឪកាសការងារដល់អ្នកអត់ការងារហើយរាស់ផលិតផលដែលផលិតក៏បាននំាចេញទៅលក់ក្នុងស្រុកនិងខាងក្រៅប្រទេសមួយចំនួនផងដែរ។

គួរជម្រាបផងដែរថា អាជីវកម្មរបស់លោក រតនា​ មានលក់តុក្កតានិងរបស់កូនក្មេង ក៏បាននំាចេញផលិតផលទៅប្រទេស វៀតណាម ទៀតផង៕

 

អត្ថបទដោយ៖ស្រៀង ចាន់ឌី Franchise writer

LEAVE A REPLY

Please enter your comment!
Please enter your name here